ថ្ងៃទី២៧ ខែមេសា ឆ្នាំ២០៥០
សារព័ត៌មាន ខ្មែរជាយដែន ( ជាសារព័ត៌មានឯករាជ្យ ទាន់ហេតុការណ៍ ចំពោះព្រឹត្តិការណ៍កើតឡើងនៅក្នុងប្រទេសកម្ពុជា )​ហ៊ាននិយាយការពិត ប្រសើរជាងនិយាយការពារ
ឆ្នោត​ សៀម​និង​យួន ​ត្រូវ​គេ​បើក​​លេង​​ម៉ាសេរី​ ​នៅ​ទី​ក្រុង​ទេសចរណ៍​​​សៀមរាប ​​
ថ្ងៃទី ២២ ខែ មិថុនាឆ្នាំ ២០១៦​ ម៉ោង 11:58 AM
ដោយ ៖ ខ្មែរជាយដែន (ចំនួនអ្នកអាន: 4611នាក់)


    ​

​សៀមរាប​ ៖​ ល្បែង​ឆ្នោត ​សៀម​ និង​យួន ​ត្រូវ​បាន​បើក​ឲ្យ​លេង​ដោយ​ចំហ​នៅ​ក្រុង​សៀមរាប ​ផ្គើន​យ៉ាង​ពេញ​ទំហឹង ​ទៅ​ នឹង​បទ​បញ្ជា ​របស់​ប្រមុខ​ ​រាជរដ្ឋាភិបាល ​ស្តី​ពី​ភូមិ​ឃុំ​ មាន​សុវត្ថិភាព​ ហើយ​ករណីនេះ ​គេ​ទម្លាយ​មក​ថា ​​បាន​បង់លុយ​ឲ្យ​សមត្ថកិច្ច​ ​​អស់​រាប់​លាន​រៀល​ក្នុង​១​ខែៗ​ ជា​ថ្នូរ​នឹង​ការ​មិន​បង្ក្រាប​។

​មតិ​សាធារណជន​ បាន​ទម្លាយ​​ថា​ ​ល្បែង​ឆ្នោត​សៀម ​និង​ឆ្នោត​យួន​ នេះ​ត្រូវ​បាន​ក្រុម​អ្នកលេង​ក្នុង​ខេត្តសៀមរាប​ សប្បាយចិត្ត​ និង​បើក​ឲ្យ​គេ​ចាក់​ ដោយ​សេរី​ទៅតាម​តូច​ ឬ​ ធំ​ស្រេច​តែ​ចិត្ត​ក៏​មេ​ចាំ​ទទួល​ជា​និច្ច​។

ប្រភព​​ដដែល ​​ទម្លាយ​ឲ្យ​ដឹង​ទៀត​ថា​ ​ការបើក​ឲ្យ​លេងឆ្នោត​ដោយ​សេរី​នៅក្នុង​ខេត្តសៀមរាប​នេះ​ដែរ​គឺ​ដោយមាន ​ខ្នងបង្អែក​ជា​សមត្ថកិច្ច​ធំៗ​ មួយចំនួន​បាន​ប្រើ​ឲ្យ​មន្ត្រី​ក្រោម​ឱវាទ ​ចំនួន​២​នាក់​ ជា​អ្នក​ដើរ​ប្រមូល​សេដ្ឋកិច្ច​  ឡើង​ឲ្យ​ជា​រៀងរាល់ថ្ងៃ​គឺ​ទី១.​ឈ្មោះ ​ទូ ​និង​ទី​២.​ឈ្មោះ ​ស្គាល់​ ។ ​ចំពោះ​ទីតាំង​ដែល​បើក​ឲ្យ​លេង​ដោយ​សេរី​នោះ​គឺ​នៅ​ខាងក្រោយ​ផ្សារលើ​,​ក្នុង​ផ្សារ​សាមគ្គី​,​ជិត​វត្ត​ពោធិ៍​លង្កា​,​ផ្សារ​ដើម​ក្រឡាញ់ ​ដែល​មាន​មេ​ធំ​ ចំនួន​៣នាក់​ ​មកពី​ភ្នំពេញ ​គឺ​ទី​១.​ឈ្មោះ ​ណេ​ និង​ អា ​ភ័ណ្ឌ​ ដែល​ជា​មេ​ប្រចាំ​ខេត្ត​សៀមរាប ​ហើយ បញ្ជូន​តទៅ​អោយ​មេ​ធំ​វា​នៅ​ភ្នំពេញ​ឈ្មោះ​ ពេ​ជដា នឹ​ង​ សំ អ៊ុន ។​

ប្រភព​ បន្តថា​ បន្ទាប់ពី​មានការ​បើក​ឲ្យ​លេងល្បែង​ឆ្នោត​គ្រប់​ប្រភេទ​ក្នុង​ខេត្ត​ទេសចរណ៍​នេះ ​ហើយ​ទើប​គេ​សង្កេតឃើញ​មាន​ករណី​ចោរកម្ម​ផ្សេងៗ​កើតមាន​ជា​ហូរហែ​ហើយ​ករណីនេះ​ពលរដ្ឋ​មាន​ក្តី​កង្វល់​ពី​សេចក្តី​សុខ​សុវត្ថិភាព​របស់​ពួកគាត់​យ៉ាងខ្លាំង​បន្ទាប់ពី​ឃើញ​សភាព​យ៉ាង​ដូច្នេះ​ ។ បច្ចុប្បន្ននេះ​ ល្បែង​ឆ្នោត​ត្រូវ​បាន​គេ​ធ្វើ​ច្បាប់​ឲ្យ​ថា​ ជា​ឆ្នោត​ខ្មែរ​តែ​ផ្ទុយទៅវិញ​មាន​លក់​តែ​ឆ្នោត​សៀម​និង​យួន​ទៅវិញ​។

ទាក់ទិន​ទៅ​ នឹង​ករណី​នេះដែរ ​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ សត​ ណា​ឌី ​ស្នងការ​នគរបាល​ខេត្ត​សៀមរាប​ បាន​ឲ្យ​ដឹងថា​ លោក​បាន​ប្រជុំ​ ជំរុញ​ឲ្យ​កម្លាំង​នគរបាល​ប៉ុស្តិ៍​អធិការ​ត្រូវ​​ យកចិត្តទុកដាក់​ការងារ​សន្តិសុខ​សណ្តាប់ធ្នាប់​ និង​បង្ក្រាប​ល្បែងស៊ីសង​ជាប្រចាំ​ផ​ងដែរ​។​ លោក​បន្តថា​ ៖​ ចាំមើល​ឲ្យ​កម្លាំង​ចុះទៅ​តាមដាន​ឲ្យ​ច្បា​ស់​ សិន​ហើយនឹង​ធ្វើការ​បង្ក្រាប​។

ករណី​នេះដែរ​ មជ្ឈដ្ឋាន​ពលរដ្ឋ​មានការ​ទន្ទឹងរង់ចាំ​មើល​ហើយ​មើល​ទៀតថា​ តើ​លោក​ ឃឹម ​ប៊ុន​សុង​អភិបាលខេត្ត​សៀមរាប ​អាច​បញ្ជា ​ឲ្យ​កងកម្លាំង​ក្នុង​ខេត្ត​បង្ក្រាប​បាន​ឬ​យ៉ាងណា​ឬក៏​ទុក​បន្សល់​ឲ្យ​កូនចៅ​មាន​ចំហាយ​ពី​បទ​ល្មើស​ខ្លះ​?​  ព្រោះ​អី​មួយ​រយះ​នេះ​ គេ​ឃើញ​ចាប់​១​ ដង្ហើម​ចង្រិត​ប៉ុណ្ណោះ​តែ​គេ​ក៏​សង្កេតឃើញ​មួយ​រយះ​នេះ​ប្រមុខ​នៃ​រាជរដ្ឋាភិបាល​បាន​ធ្វើការ​ព្រមាន​យ៉ាង​ធ្ងន់ៗ​ឲ្យ​មន្ត្រី​និង​កងកម្លាំង​ប្រដាប់​អាវុធ​ដកខ្លួន​ចេញ​ឲ្យ​ឆ្ងាយ​ពី​ បទ​ល្មើស​ផ្សេងៗ​ដូចជា​ល្បែង​ស៊ីសង​ បទ​ ល្មើស​ព្រៃឈើ ជាដើម ៕

 

ព័ត៌មានគួរចាប់អារម្មណ៍

ពលរដ្ឋ​​៣​ភូមិ​​ នៅ​ស្រុក​សណ្ដាន់​ ​​រង​គ្រោះ​​ដោយ​សារ​​​ក្រុមហ៊ុន​ ស៊ី​អ ស៊ី​ខេ ឈូក​ឆាយ​រំលោភ​យក​ដី​​ពួក​គាត់ ​សុំ​ឲ្យ​​សម្ដេច​តេ​ជោ​​ជួយ​អន្តរាគមន៍ (ខ្មែរជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

ឆ្នោត​ សៀម​និង​យួន ​ត្រូវ​គេ​បើក​​លេង​​ម៉ាសេរី​ ​នៅ​ទី​ក្រុង​ទេសចរណ៍​​​សៀមរាប ​​ (ខ្មែរជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

រថយន្ត​ធុន​ធំ​ ​ដឹក​ប្រេង​គេចពន្ធ ​ពី​ថៃ​ ចូល​កម្ពុជា​​ តាម​ច្រក​ជប់​គគីរ ​​ម៉ាសេរី​​​ (ខ្មែរជាយដែន)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
48 នាក់
ម្សិលមិញ :
190 នាក់
សប្តាហ៍នេះ :
7162 នាក់
ខែនេះ :
32305 នាក់
3 ខែនេះ :
60865 នាក់
សរុប :
2347831 នាក់