ថ្ងៃទី២៦ ខែមេសា ឆ្នាំ២០៥០
សារព័ត៌មាន ខ្មែរជាយដែន ( ជាសារព័ត៌មានឯករាជ្យ ទាន់ហេតុការណ៍ ចំពោះព្រឹត្តិការណ៍កើតឡើងនៅក្នុងប្រទេសកម្ពុជា )​ហ៊ាននិយាយការពិត ប្រសើរជាងនិយាយការពារ
ព័ត៌មានថ្មីបំផុត
តំណាងពលរដ្ឋ123គ្រួសារស្នើរសុំអន្តរាគមន៍ពីរដ្ឋបាលខេត្តបន្ទាយមានជ័យ ដើម្បីផ្អាកការចុះអនុវត្តន៍ដោយបង្ខំ នៃសាលដីការរបស់តុលាការកំពូល **|** ចេញប្លង់រឹង គ្របលើប្លង់រឹង ពលរដ្ឋរងគ្រោះ ចោទមេភូមិក្បាលស្ពាន សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ ថាជាអ្នកបង្កើតរឿង កេងយកផលប្រយោជន៍ជាមួយឈ្មួញ។ **|** ឯកឧត្តម ប៉ែន បូណា អញ្ជើញបើកវគ្គតម្រង់ទិសស្តីពី«ប្រសិទ្ធភាពនៃការងារព័ត៌មាននិងនាំពាក្យ» ជូនដល់មន្ត្រីអ្នកនាំពាក្យរដ្ឋបាលខេត្តបន្ទាយមានជ័យ ................. **|** ឧកញ៉ា ឡេង ចាន់ណា ប្រធានក្រុមហ៊ុន «ប្រ៊ីនលាន ស៉ីធីវើល» ដែលឆបោកលុយប្រជាពលរដ្ឋរឿងដីធ្លី-ផ្ទះ **|** ពលរដ្ឋ១១គ្រួសារ ស្នើអាជ្ញាធរពាក់ព័ន្ទផ្ដន្ទាទោសមេខ្លោង៣រូប បង្កភាពវឹកវមិនគោរពច្បាប់ **|** រដ្ឋមន្រ្តីមហាផ្ទៃចង្អុលដឹកនាំឱ្យអភិបាលរដ្ឋបាលរាជធានី-ខេត្ត បង្ក្រាបទីតាំងបញ្ចាំ និងទីតាំងលេងល្បែងផ្សងសំណាងខុសច្បាប់ **|** ក្រសួងរៀបចំដែនដីនគរូបនីយកម្មនិងសំណង់ បានសម្រេចដកហូតមុខតំណែងបណ្តោះអាសន្តលើថ្នាក់ដឹកនាំមន្ទីរចំនួន៨រូប **|** លោក អាង ណារិទ្ធ ប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី ខេត្តបន្ទាយមានជ័យ ត្រូវបានមន្រ្តីក្រោមឱវាទផ្តិតមេដៃសំណើសុំទៅឧបនាយករដ្ឋមន្រ្តីដើម្បីផ្លាស់ប្តូរ **|** គោលនយោបាយអាទិភាព៦ចំណុចរបស់រាជរដ្ឋាភិបាលអាណត្តិទី៧ ជាក្តីសង្ឃឹមដ៏កក់ក្តៅរបស់ប្រជាពលរដ្ឋខ្មែរ **|** ឯកឧត្ដម នេត្រ ភក្រ្ដារដ្ឋមន្រ្ដីក្រសួងព័ត៌មាន​បានបង្ហាញវត្តមានថ្ងៃដំបូងនៅក្រសួងព័ត៌មាន **|** ព្រះមហាក្សត្រមានជំនឿយ៉ាងមុតមាំថា រាជរដ្ឋាភិបាលអាណត្តិថ្មីនឹងជំរុញកំណើនសេដ្ឋកិច្ច និងលើកកម្ពស់ជីវភាពពលរដ្ឋ **|** រដ្ឋមន្រ្តីព័ត៌មាន: អ្នកសារព័ត៌មានខ្លាំងត្រូវផ្សព្វផ្សាយព័ត៌មានពិតប្រាកដ និងផ្សាយឱ្យបានលឿន **|** ភ្នាក់ងារសារព័ត៌មានខ្មែរជាយដែនប្រចាំក្រុងប៉ោយប៉ែត ប្តឹងឈ្មោះខន ម៉ាប់និងភរិយាពីបទឆបោកលុយចំនួន៣ម៉ឺនដុល្លារ **|** លោក ពែក ចាន់រ៉ា បានសម្រេចចិត្តដាក់ពាក្យបណ្តឹង បុគ្គលឈ្មោះ ខន ម៉ាប់ និងអ្នកស្រី ហង្ស ស្រីមាន ពីបទឆបោក និងក្លែងបន្លំ ទៅអយ្យការអមសាលាដំបូងខេត្តបន្ទាយមានជ័យ **|** សម្ដេចក្រឡាហោម ស ខេង ទទួលបានសញ្ញាបត្របណ្ឌិតកិត្តិយស ផ្នែកអភិវឌ្ឍន៍ជនបទ ពីសាកលវិទ្យាល័យជាតិជាស៊ីមកំចាយមារ **|**

នយោបាយ

Sun,07 July 2019 (Time 06:42 PM)
ដោយ ៖ បុប្ផា

គ្រាន់តែលោក សម រង្ស៊ី ថានឹងវិលត្រឡប់មក កម្ពុជា លោក ស ខេង បានដាក់ពាក្យបណ្តឹងទៅតុលាការ
ភ្នំពេញៈ នៅក្នុងវិទ្យុបរទេសផ្សាយជាភាសារខ្មែរ ស្ទើជារៀងរាល់យប់ ដែលបានលើកអំពីការវិលត្រ ឡប់ចូលប្រទេសកម្ពុជាវិញ មិនឲ្យហួសពីខែ កញ្ញា ឆ្នាំ២០១៩ ខាងមុខនេះ ។ ក្នុងនោះដែរ ក៏មានការ លើកដែរនូវប្រព័ន្ធអនុគ្រោះពន្ធ ( EBA) នៅកម្ពុជា ។ ចលនារបស់អតីតៈសមាជិក គណបក្សសង្គ្រោះ ជាតិ នៅខាងក្រៅប្រទេស ដែលបានជួបជាមួយមន្ត្រី អង្គទូត ប្រទេសមហាអំណាចជាច្រើន ដែលបាន ពិភាក្សាអំពីការនាំរបបលទ្ធិប្រជាធិបតេយ្យ និង ការគោរពសិទ្ធិមនុស្សពេញលេញ ចូលកម្ពុជា ។ ដោយសារប្រទេសមហាអំណាចទាំង ៥ (ក្រុមប្រឹក្សាសន្តិសុខអង្គការ សហប្រជាជាតិ) ជាម្ចាស់ហត្ថ លេខី ក្នុងកិច្ចព្រមព្រៀង ទីក្រុងប៉ារីស កាលពីថ្ងៃទី ២៣ ខែតុលា ឆ្នាំ១៩៩១ ។ អានបន្ត

Tue,28 August 2018 (Time 08:36 AM)
ដោយ ៖ មានុត

ក្រុមអ្នកទោសនយោបាយនឹងត្រូវដោះលែងថ្ងៃនេះ
ភ្នំពេញ: ក្រុមអ្នកទោសមនសិកានឹងត្រូវបានដោះលែងនៅថ្ងៃទី២៧ ខែសីហា ឆ្នាំ ២០១៨នេះ បន្ទាប់ពីបានសរសេរលិខិតសុំ ទោសសម្តេចតេជោ ហើយស្នើសុំឲ្យព្រះមហាក្សត្រ ប្រោសព្រះប្រទាន លើកលែងទោស និងជាមួយការសន្យាមួយចំនួនទៀត ។ អានបន្ត

Fri,13 July 2018 (Time 10:30 AM)
ដោយ ៖ រដ្ឋា

ការង្វរទទូច សុំមិនឲ្យសហភាពអឺរ៉ុប កុំដកអនុគ្រោះពន្ធ​របស់រដ្ឋាភិបាលកម្ពុជា មានសង្ឃឹមតិចតួចណាស់
ភ្នំពេញៈ កាលពីថ្ងៃទី ១២ ខែ កក្កដា ឆ្នាំ ២០១៨ ក្រោយពីសមាជិកសហភាពអឺរ៉ុប បានបញ្ចប់បេសកម្ម ស្វែងរកការពិត ទៅលើការសំរេចដកនូវការអនុគ្រោះពន្ធនោះ នឹងអាចប្រព្រឹត្ត ដោយរដ្ឋាភិបាលកម្ពុជា មិនអាចទប់ស្កាត់ លើការដកប្រព័ន្ធការអនុគ្រោះពន្ធ របស់សហភាព អឺរ៉ុបបានឡើយ ព្រោះមានករណីមួយចំនួន ដែលរដ្ឋាភិបាលកម្ពុជា មិនបានអនុវត្តគោរព តាមលក្ខខន្តិកៈនៃប្រព័ន្ធនេះ ដូចជាៈ ការរំលោភសិទ្ធិមនុស្ស ការចាប់អ្នកទោសមនសិការ ការបាញ់សម្លាប់កម្មករ នៅផ្លូវវ៉េងស្រេង និង ករណីជាច្រើនទៀត ដែលរដ្ឋាភិបាលកម្ពុជា ត្រូវទទួលខុសត្រូវ ។ អានបន្ត

Tue,10 July 2018 (Time 06:57 PM)
ដោយ ៖ កក្កដា

គណកម្មកាធិការ ដើម្បីការបោះឆ្នោត ដោយសេរី និង យុត្តិធម៌នៅកម្ពុជា ( Comfrel) បានចេញសេចក្តីថ្លែងការណ៍ បដិសេធន៍រាល់ការចោទប្រកាន់នានា
ភ្នំពេញៈ គណកម្មការ ដើម្បីការបោះឆ្នោត ដោយសេរី និង យុត្តិធម៌ នៅកម្ពុជា ( Comfrel) បានចេញសេចក្តីថ្លៃងការណ៍បដិសេធន៍ ទាំងស្រុងរាល់ ការចោទ ប្រកាន់ថា អង្គការមួយនេះ មានចេតនាអុកឡុក ពេលបោះឆ្នោត ។ អានបន្ត

Mon,09 July 2018 (Time 06:36 PM)
ដោយ ៖ តារារ័ត្ន

តើអាចទៅរួចទេ ភាពអយុត្តិធម៌ សង្គម នឹងមិនអាចកើតឡើង ក្រោយការបោះឆ្នោតអាណត្តិទី៦នេះ ?
ភ្នំពេញៈ ចាប់ពីថ្ងៃទី ០៧ ខែ កក្កដា ឆ្នាំ២០១៨ ដល់ថ្ងៃទី ២៧ ខែ កក្កដាឆ្នាំ ២០១៨ គណបក្សនយោ បាយ បាននាំគ្នាឃោសនា ដើម្បីសុំសម្លេងឆ្នោតពីប្រជាពលរដ្ឋ ដែលគណបក្សនយោបាយ ចំនួន ២០ ដែលចូលរួមប្រគួតប្រជែង ក្នុងការបោះឆ្នោតសភាជាតិ ក្នុងអាណត្តិទី៦នេះ ។ នៅតាមដងផ្លូវ ឃើញមនុស្សជិៈរថយន្ត ជិៈកង់ ម៉ូតូ ដែលទង់របស់បក្សខ្លួន បំពងសម្លេងទៅ ដោយឃោសនស័ព្ទ ស្រែកក្តែងៗពីគោលនយោបាយបក្សរបស់ខ្លួន ។ ដំណើរការប្រជាធិបតេយ្យ ដែលនៅកម្ពុជានេះ ត្រូវបានក្រុមអ្នកសិក្សាអំពីបញ្ហាសង្គមកម្ពុជា មើល ឃើញចង្អៀតខ្លាំង ដោយសារតែប្រទេសកម្ពុជា មិនធ្លាប់បានអនុវត្តនូវរបប ប្រជាធិបតេយ្យ អានបន្ត

Thu,28 June 2018 (Time 07:14 PM)
ដោយ ៖ បុប្ផា

សហភាពសហព័ន្ធយុវជនកម្ពុជា ដែលមានសមាជិកចូលរួមសង្កេតការណ៍បោះឆ្នោត២០១៨ច្រើនជាងគេ!
ភ្នំពេញៈ សហភាពសហព័ន្ធកម្ពុជា ដែលដឹកនាំដោយ លោក ហ៊ុន ម៉ានី ជាកូនប្រុស របស់លោក ហ៊ុន សែន បានរៀបចំដាក់អ្នកសង្កេតការណ៍ ឃ្លាំមើលការបោះឆ្នោត ច្រើនជាងគេ ដែលមានសមាជិក រហូត ដល់ជាង ៣ម៉ឺននាក់ នេះបើតាមវិទ្យុបរទេស ផ្សាយជាភាសារខ្មែរ ។ ក្នុងការជ្រើសរើសអ្នកសង្កេត ការណ៍ បោះឆ្នោតថ្ងៃទី ២៩ ខែ កក្កដាឆ្នាំ ២០១៨ ខាងមុខនេះ មាននិស្សិតនៅតាមសាកលវិទ្យាល័យទូទាំង ប្រទេស ដែលមិនមានសមាជិក សភាពសហព័ន្ធ ហៅកាត់ថា” សសយក” ក៏បានចូលដាក់ពាក្យតាម សសយក នេះដែរ ដើម្បីបានអ្នកសង្កេតការបោះឆ្នោត ហើយទទួលថវិកា ក្នុង ១ ថ្ងៃបោះឆ្នោតនោះ ចំនួន ៤០ ដុល្លារ ដើម្បីយកថវិកាមកដោះស្រាយជីវភាព ។ ក្នុងការជួបសំភាសន៍ជាមួយនិស្សិតនៃសាកលវិទ្យាល័យមួយ ដែលសុំមិនបញ្ចេញឈ្មោះ បាននិយាយ ថាៈ”នាងខ្ញុំអត់ដឹងថា អង្គការណាជាអ្នកជួយឧបត្ថម្ភ ឲ្យនាងខ្ញុំជាថវិកា សម្រាប់សង្កេតការណ៍ តែនាង ខ្ញុំបានដាក់តាមសាលាសាកលវិទ្យាល័យ ហើយសាលាបញ្ជូនឈ្មោះ ពួកនាងខ្ញុំ ទៅគណៈកម្មាធិការ ជាតិ រៀបចំការបោះឆ្នោត អានបន្ត

Tue,29 May 2018 (Time 12:33 PM)
ដោយ ៖ តារារ័ត្ន

តើអ្នកមិនទៅបោះឆ្នោត មានទោសដែរឬ ទេ?
ភ្នំពេញៈ ភាពចំរូងចម្រាស់រវាង ច្បាប់ និងបទបញ្ជា ដែលបានចេញផ្ទុយទៅនិងច្បាប់ រួមទាំងផ្ទុយទៅនឹង រដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា ។ កន្លងមកនៅមុនការបោះឆ្នោត មានតែគណបក្សសង្គ្រោះជាតិទេ ដែលមានប្រមែប្រមូលប្រជាពលរដ្ឋ រហូតដើរ តាមផ្ទះ ដើម្បីឲ្យប្រជាពលរដ្ឋអញ្ជើញចូលរួម បោះឆ្នោត ទាំងបោះឆ្នោតតំណាងរាស្ត្រ និង បោះឆ្នោតក្រុមប្រឹក្សាឃុំ សង្កាត់ កាលកន្លងទៅ ។ ជាធម្មតាគណបក្សសង្គ្រោះជាតិ បានយកសារ របស់គណកម្មការជាតិ រៀបចំការបោះឆ្នោត យកទៅផ្សព្វផ្សាយ តាមភូមិ និងតំបន់ដាច់ ស្រយាល រហូតនៅពេលខ្លះ ក៏ត្រូវបានអាជ្ញាធរដែនដី ចេញពីគណបក្សកាន់អំណាចសព្វថ្ងៃ បានធ្វើការរារាំង មិនឲ្យចាក់ផ្សព្វផ្សាយរបស់សារ គ ជ ប នោះទៀតផង ។ តែនៅពេលបោះឆ្នោតជាតិ ខាងមុខនេះ នៅថ្ងៃទី ២៩ ខែ កក្កដា ឆ្នាំ២០១៨ នៅក្រុមបណ្តាញសង្គម ហ្វេសប៊ុក ដែលមិនគាំទ្រដល់ការបោះឆ្នោតខាងមុខ ដោយសារតែគ្មានគណបក្សសង្គ្រោះជាតិ នៅ ក្នុងសារនោះសរសេរថា” នៅថ្ងៃទី ២៩ ខែកក្កដា ឆ្នាំ២០១៨ ខ្ញុំមិនទៅបោះឆ្នោតទេ ព្រោះមិនដឹងថា បោះឆ្នោតឲ្យបក្សណា ឬ នៅថ្ងៃទី ២៩ ខែកក្កដា ឆ្នាំ២០១៨ ខ្ញុំមិនទៅបោះឆ្នោតទេ ដេកផ្ទះឈ្នះឯង” អានបន្ត

Wed,02 May 2018 (Time 07:30 AM)
ដោយ ៖ សហការី

អ្នករាយកាយការណ៍ បានផ្តល់អនុសាសន៍ដល់រដ្ឋាភិបាលខ្មែរ ត្រូវចាប់ផ្តើមត្រឡប់ក្រោយជាត្រើយនៃលទ្ធិប្រជាធិបតេយ្យ!
ហ្សឺណែវ: អ្នកស្រីរ៉ូយ៉ាល់ស្មិត ជាអ្នករាយការណ៍ស្តីពីការរំលោភសិទ្ធិមនុស្ស នៅប្រទេសកម្ពុជា ពីសំណាក់រាជរដ្ឋាភិបាលកម្ពុជា ហើយបានផ្តល់ដំបូន្មានមួយចំនួន ដើម្បីឲ្យរដ្ឋាភិបាលកម្ពុជាងាកមករករបបលទ្ធិប្រជាធិបតេយ្យវិញ ត្រឡប់ក្រោយជាត្រើយនៃលទ្ធិប្រជាធិបតេយ្យ ។ អានបន្ត

Sun,04 March 2018 (Time 06:54 PM)
ដោយ ៖ កញ្ញា

អ្នកនយោបាយកម្ពុជា កំពុងតែចាប់ប្រជាពលរដ្ឋខ្លួនឯងជាចំណាប់ខ្មាំង!
ភ្នំពេញៈ កំដៅនយោបាយបានកើនឡើង ជាបន្តិចម្តងក្នុងខណៈពេលជិតបោះឆ្នោតសភា នៅពេលខាងមុខ ។ គណបក្សដែលកំពុងតែប្រគួតពាក្យ សំដីយ៉ាងស៊ីសាច់ហុតឈាមគ្នានោះ មានគណបក្សប្រជាជនកម្ពុជា និង អតីតៈគណបក្សសង្គ្រោះជាតិ (ជាព្រលឹងចងកម្មបណ្តាល ឲ្យលោក ហ៊ុន សែន មេបក្សប្រជាជនកម្ពុជា ដេកមិនលក់)។ អានបន្ត

Mon,18 December 2017 (Time 10:13 AM)
ដោយ ៖ តារារ័ត្ន

អ្នកនយោបាយពីមួយថ្ងៃទៅមួយថ្ងៃនៅក្នុងកម្ពុជា និយាយតែផរុស្សវាចា នៅក្នុងសង្គម
វិភាគៈ ចាប់តាំងពីឆ្នាំ២០១៣ ដែលសម្លេងរបស់គណបក្សប្រឆាំងកើនឡើងរហូតដល់ ៥៥កៅអី មក គណបក្សប្រជាជនកម្ពុជា និងគណបក្សសង្គ្រោះជាតិ មិនដែលបាលនលើកបញ្ហាដាក់លើតុ ដើម្បីពិភាក្សាគ្នាឡើយ ។ គេឃើញការបង្កើតវប្បធម៌ពិភាក្សាគ្នា រយៈពេលខ្លីណាស់ ហាក់ដូចជា ផ្លេកបន្ទោរ ហើយរលាយបាត់ទៅវិញ ។ គណបក្សសង្គ្រោះជាតិ មានអាសនៈនៅក្នុងសភាជាតិ ៥៥ អាសនៈ ដែលមានការពារដោយច្បាប់ រដ្ឋធម្មនុញ្ញ តែមិនបានយូរប៉ុន្មានផង សមាជិកគណបក្សមួយនេះ ត្រូវបានជាប់ចោទពីបទល្មើស ផ្សេងៗ ហើយខ្លះក៏ត្រូវបានតុលាការសម្រេចឃុំខ្លួនបណ្តោះអាសន្ន និងខ្លះបានរត់ទៅជ្រកកោណ នៅក្រៅប្រទេស ។ អានបន្ត

Sun,17 December 2017 (Time 04:04 PM)
ដោយ ៖ វិសុទ្ធិ

តើគណបក្សប្រឆាំងអាចនឹងរស់ឡើងវិញទេ ?
ភ្នំពេញៈ នៅថ្ងៃទី១ ៧ ខែ ធ្នូ ឆ្នាំ ២០១៧ លោក ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រ កម្ពុជា បានសរសេរនៅលើបណ្តាញទំនាក់ទំនងសង្គមហ្វេសបុក របស់ខ្លួនថាៈ ដោយសារមាន ការខ្សឹបខ្សៀវ និងការប្រឌិតព័ត៌មានមិនពិតដដែលជាដដែលអំពីការរស់ ឡើងវិញនៃអតីត បក្សសង្រោះជាតិ គឺខ្ញុំសូមផ្តាំផ្ញើនិងបញ្ជាក់សារជាថ្មីថា អតីតបក្សដែលត្រូវបានរំលាយហើយ (សង្រ្គោះជាតិ) ដោយសាលដីការតុលាកំពូល គឺចប់ជាស្ថាពរហើយ។ ឈ្មោះអតីតបក្ស នេះគឺនឹងគ្មានកើតឡើងសារជាថ្មីទៀតឡើយ។ ខ្ញុំសូមអោយយោបល់ខ្លះៗដែលអាចមាន ប្រយោជន៍ ហើយកុំអោយខាតពេលច្រើន គឺមានតែវិធីមួយគត់ គឺបង្កើតបក្សថ្មីចូលរួមប្រកួត ប្រជែងតាមលក្ខណៈប្រជាធិបតេយ្យនៅក្នុងការបោះឆ្នោតខាងមុខ គឺវាប្រសើរជាងដើរនិយាយ ឃោសនាមិនពិត ហើយខាតបង់ពេលវេលាកាន់តែច្រើន៕ អានបន្ត

Tue,12 December 2017 (Time 05:39 PM)
ដោយ ៖ ខេមរា

សហគមន៍អឺរ៉ុបបាន ផ្តាច់ជំនួយដល់គណៈកម្មជាតិរៀបចំការបោះឆ្នោត ដោយសារតែរំលាយគណបក្សសង្គ្រោះជាតិ
ភ្នំពេញៈ នៅថ្ងៃទី១២ ខែ ធ្នូ ឆ្នាំ ២០១៧ សហគម​ន៍អឺរ៉ុប បានចេញសេចក្តីថ្លែងការ របស់ខ្លួនជូនដល់ លោកប្រធានគណៈកម្មការជាតិរៀបចំការបោះឆ្នោត កម្ពុជា សហគមន៍អឺរ៉ុប បាន ផ្តាច់ជំនួយក្នុងការជួយឧបត្ថម្ភ រៀបចំការបោះឆ្នោត នៅក្នុងឆ្នាំ ២០១៨ ខាងមុខ ដោយយមើលឃើញថា ការបោះឆ្នោតសភាជាតិឆ្នាំ២០១៨ខាងមុខ មិនសេរី និងយុត្តិធម៌ ដោយសារ តែ គ្មានការចូលរួមពីគណបក្បប្រឆាំងធំបំផុត នៅកម្ពុជា ។ អានបន្ត

Thu,07 December 2017 (Time 05:53 PM)
ដោយ ៖ វិមានរតនា

សហរដ្ឋអាមេរិកដាក់បម្រាមទិដ្ឋាការមន្ត្រីកម្ពុជា និងគ្រួសារ
ភ្នំពេញៈក្រសួងការបរទេសសហរដ្ឋអាមេរិកប្រកាសបិទទិដ្ឋាការ ឬ វីសាចំពោះមន្ត្រីរដ្ឋាភិបាលកម្ពុជាទាំងឡាយណា ដែលចូលដៃក្នុងការបំផ្លាញលទ្ធិប្រជាធិបតេយ្យ និងសិទ្ធិមនុស្សនៅកម្ពុជា។ អានបន្ត

Tue,05 December 2017 (Time 05:58 PM)
ដោយ ៖ សីហា

កម្ពុជាត្រូវបានប្រទេសអ្នកមានលើពិភពលោកកំពុងសម្លឹង មើលក្នុងផ្លូវមិនល្អ
ភ្នំពេញៈ ក្នុងស្ថានភាពរបត់នយោបាយ បានបត់លឿនជាងផ្លេកបន្ទោរ នៅកម្ពុជា ដែលរាជរដ្ឋាភិបាល កម្ពុជា បានកំចាត់គណបក្សប្រឆាំង គ្មានសល់ផេះផង់ សូម្បីមន្ត្រីចំនួន ១១៨រូប មិនអាចបន្តក្នុងជីវភាពនយោបាយ ក្នុងរយៈពេល ៥ ឆ្នាំ ត្រូវបានគេចាត់ទុកថាៈរាជរដ្ឋា ភិបាលកម្ពុជា កំពុងដើរហួសគំនូសរបបលទ្ធិប្រជាធិបតេយ្យ កំពុងតែឈានទៅរបបកុម្មុយនីស្ត ផ្តាច់ការទៅវិញ ។ ទោះបីរាជរដ្ឋាភិបាលកម្ពុជា ខិតខំប្រឹងប្រែងធ្វើការបកស្រាយយ៉ាងណាក្តី ក៏ មិនទាន់មានចំណុចណាមួយដែលអាចធ្វើឲ្យប្រជាពលរដ្ឋកម្ពុជា និងប្រទេសអ្នកមានជាម្ចាស់ជំ នួយមានការជឿជាក់ដែរ ។ (សូមរង់ចាំអានបន្ត) អានបន្ត

Thu,30 November 2017 (Time 06:15 PM)
ដោយ ៖ និមល

ទល់តែចាញ់ឆ្នោតដល់កាំជណ្តើរផ្ទះ ទើបអាចដោះដូរ លោក ង៉ោ ម៉េនជ្រួន អភិបាលក្រុងប៉ោយប៉ែត!
បន្ទាយមានជ័យៈ នៅថ្ងៃទី ០៨ ខែធ្នូ ឆ្នាំ ២០១៧ ខាងមុខនេះ មានដោះដូរមន្ត្រីថ្នាក់ និងថ្នាក់ ខេត្ត បន្ទាយមានជ័យ ។ ចំពោះការដោះដូរនេះ បានប្រជុំនៅក្នុងគណបក្សប្រជាជនកម្ពុជា តាំងពី ក្រោយបោះឆ្នោតក្រុមប្រឹក្សាឃុំ/សង្កាត់មកម្លេះ តែសំណើរនេះ ត្រូវបានរាំងស្ទះ ដោយមានការ រាំងស្ទះពីបណ្តាញ ខ្សែស្រឡាយធំ បានលូកដៃ ចូលអន្តរាគមន៍ នេះបើតាមប្រភពពីកន្លែង មន្ទីរបក្សប្រជាជនកម្ពុជា ខេត្តបន្ទាយមានជ័យ ។ អានបន្ត