ថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០៥០
សារព័ត៌មាន ខ្មែរជាយដែន ( ជាសារព័ត៌មានឯករាជ្យ ទាន់ហេតុការណ៍ ចំពោះព្រឹត្តិការណ៍កើតឡើងនៅក្នុងប្រទេសកម្ពុជា )​ហ៊ាននិយាយការពិត ប្រសើរជាងនិយាយការពារ
អ្នកនយោបាយកម្ពុជា កំពុងតែចាប់ប្រជាពលរដ្ឋខ្លួនឯងជាចំណាប់ខ្មាំង!
Sun,04 March 2018 (Time 06:54 PM)
ដោយ ៖ កញ្ញា (ចំនួនអ្នកអាន: 1621នាក់)


ភ្នំពេញៈ កំដៅនយោបាយបានកើនឡើង ជាបន្តិចម្តងក្នុងខណៈពេលជិតបោះឆ្នោតសភា នៅពេលខាងមុខ ។ គណបក្សដែលកំពុងតែប្រគួតពាក្យ សំដីយ៉ាងស៊ីសាច់ហុតឈាមគ្នានោះ មានគណបក្សប្រជាជនកម្ពុជា និង អតីតៈគណបក្សសង្គ្រោះជាតិ (ជាព្រលឹងចងកម្មបណ្តាល ឲ្យលោក ហ៊ុន សែន មេបក្សប្រជាជនកម្ពុជា ដេកមិនលក់)។

ចាប់តាំងគណបក្សសង្គ្រោះជាតិ បានត្រូវបានតុលាការរំលាយតាំងពីថ្ងៃទី១៦ ខែ វិច្ឆិកា ឆ្នាំ២០១៨ ដោយ ស្មារដៃតុលាការកំពូលមក មន្ត្រីគណបក្សនេះមួយចំនួន បាននិរទេសខ្លួន ទៅក្រៅប្រទេស ហើយមន្ត្រីចំនួន ១១៨រូប ត្រូវបានតុលាការសម្រេចផ្អាកមិនឲ្យធ្វើនយោបាយ រយៈពេល ៥ ឆ្នាំ ហើយមេបក្ស ត្រូវបានសមត្ថកិច្ច ចូលទៅចាប់ខ្លួនទាំងយប់ យកទៅឃុំខ្លួនបណ្តោះអាសន្ន ។ សព្វថ្ងៃគណបក្សមួយនេះ មានសកម្មភាពយ៉ាងខ្លាំងក្លា នៅក្រៅប្រទេស ក្នុងការទំនាក់ទំនងជាលក្ខណៈកាទូត ដែលបានធ្វើឲ្យប្រទេសមហា យក្សសហរដ្ឋអាមេរិក បានដាក់ទណ្ឌកម្ម ដល់ជួរមន្ត្រីរដ្ឋភិបាលកម្ពុជា ​មិនឲ្យចូលទឹកដីសហរដ្ឋអាមេរិក ហើយរៀប​ចំបង្កកប្រាក់ របស់មន្ត្រីរាជរដ្ឋាភិបាលគ្រាក់ៗទៀតផង ។ មិនត្រឹមតែអាមេរិកទេដែលចាប់ ផ្តើមដាក់ទណ្ឌកម្ម សូម្បីប្រទេសអាល្លឺមង់ ក៏បានផ្តាច់ជំនួយ ប្រទេសស៊ុយអែតក៏បានផ្តាច់ជំនួយផងដែរ ចំ ណែកប្រទេសអូស្តាលី កំពុងតែពិចារណា ហើយសហគមន៍អឺរ៉ុប កំពុងតែព្រមានយ៉ាងខ្លាំង ចំពោះរាជរដ្ឋា ភិបាលកម្ពុជា ឲ្យមានការងាកមករករបបលទ្ធិប្រជាធិបតេយ្យវិញ បើមិនដូចច្នេះទេ ប្រព័ន្ធអនុគ្រោះពន្ធ ដែលនាំចេញទៅកាន់ទីផ្សាអឺរ៉ុប នឹងត្រូវកាត់ផ្តាច់អនុគ្រោះពន្ធតទៅទៀត ។ គណបក្សសង្គ្រោះជាតិ បានបង្កើតចលនា ដោយអហិង្សាមួយនៅក្រៅប្រទេសឈ្មោះថា”ចលនាសង្គ្រោះជាតិ” ទោះជាតុលាការរំលាយបក្សនេះ ហើយយកអាសនៈរបស់បក្សនេះបែងចែកជូនគណបក្សផ្សេងក៏ដោយក៏គណបក្សនេះ នៅតែឈរលើគោលការណ៍របស់ខ្លួន ដែលជាប់ឆ្នោតមាន៥៥អាសនៈ កើតឡើងពីការគាំទ្ររបស់ប្រជា ពលរដ្ឋបោះជូនខ្លួនដែរ តែតុលាការបានរំលាយបក្សនេះ ត្រូវបានមន្ត្រីបក្សនេះ ចាត់ទុកថា” ការចាត់តាំង ពីគណបក្សប្រជាជនកម្ពុជា”  ។ នៅក្នុងការបោះឆ្នោតខាងមុខនេះ គណបក្សសង្គ្រោះជាតិ នៅតែរក្សាយកឈ្មោះគណបក្សសង្គ្រោះជាតិ ទាមទារឲ្យដោះលែងលោក កឹម សុខា និងមន្ត្រីរបស់ខ្លួន ១១៨ រូប ត្រូវរួចផុតពី ការព្យួរមិនឲ្យធ្វើនយោបាយរយៈពេល៥ ឆ្នាំនោះ  ព្រមទាំងអ្នកទោសមនសិកាត្រូវដោះ លែងឲ្យមានសេរីភាព ។ ក្នុងការចរចានេះ គណបក្សសង្គ្រោះជាតិ បានយកយន្តការអន្តរជាតិមក ដាក់ សំពាធរាជរដ្ឋាភិបាលកម្ពុជា ហើយនិងធ្វើយ៉ាងណាឲ្យប្រជាពលរដ្ឋ និងកងកំលាំងប្រដាប់អាវុធ ក្រោកឡើង ជួយការពារលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា ។ នៅពេលខាងមុខគណបក្សនេះ នឹងធ្វើការបញ្ចុះបញ្ចូល អង្គការសហប្រជាជាតិ មិនឲ្យទទួលស្គាល់លទ្ធផលការបោះឆ្នោតសភាជាតិ ប្រសិនបក្សនេះមិនបានចូលប្រគួត តាមលក្ខណៈប្រជាធិបតេយ្យ ហើយនិងអាចព្យួរអាសនៈនៅអង្គការសហប្រជាជាតិ ឬ អាសនៈនៅក្នុង អង្គការសហប្រជាជាតិ ត្រូវធ្វើការបែងចែកជាពីរ មានគណបក្សប្រជាជនកម្ពុជា និង គណបក្សសង្គ្រោះ ជាតិ ។  

ចំណែកគណបក្សប្រជាជនកម្ពុជា ក្រោយពីគណបក្សសង្គ្រោះជាតិរំលាយដោយ តុលាការកំពូលមក គណបក្សមួយនេះបានចេញប្រមូលប្រជាពលរដ្ឋ នៅតាមចុងកាត់មាត់ញក ខាងកម្មកររោងចក្រ ពិសេស ប្រធានគណបក្សនេះ បានជួបកម្មករស្ទើរគ្មានថ្ងៃឈប់ ។ រោងចក្រមួយចំនួនត្រូវបានថៅកែ វេចបង្វិច រត់ចោល ក្នុងឱកាសដែលកម្មករជាប់រវល់ទៅស្តាប់ លោក ហ៊ុន សែន ។ ប្រធានគណបក្សប្រជាជនកម្ពុជា និយាយគ្មានសំចៃមាត់ បានចោទប្រកាន់ទៅលើគណបក្សសង្គ្រោះជាតិថា ជាអ្នកញុះញ៉ងបទេស សម្លាប់ប្រជាពលរដ្ឋកម្ពុជា នៅក្នុងស្រុក ហើយបានចោទប្រកាន់ទៅអង្គការមិនមែនរដ្ឋាភិបាលមួយចំនួន

ថាជាអ្នកធ្វើការបំរើឲ្យគណបក្សសង្គ្រោះជាតិ ដោយបានលើកអំពីបដិវត្តពណ៌ និង សៀវភៅ ស ជាដើម។

ក្នុងការចុះជួបជាមួយកម្មកររោងចក្រ នៅភ្នំពេញ ប្រធានគណបក្សប្រជាជនកម្ពុជា ក្រោយពីបាននិយាយវាយប្រហារដៃគូដែលរលាយនោះ ហើយបាននិយាយថាៈ កុំភ្លេចបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ។ ក្នុងពេលដែលគណបក្សនេះចោទប្រកាន់ប្រទេសមហាអំណាចថា ជាអ្នកនៅពីក្រោយគណបក្សសង្គ្រោះជាតិ ហើយនោះ ក៏ឆ្លៀតឱកាសចាប់ដៃជាមួយប្រទេសមហាយក្សចិន ដែលមានអនិកជនចិន រាប់ពាន់នាក់កំពុងហូរ ចូលមកកម្ពុជា ដូចនៅក្នុង ខេត្តព្រះសីហនុ និង ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ហើយនិងខេត្តមួយ ចំនួនទៀត ។  ចំនួនលុយដែលជំពាក់ចិន ដែលរាជរដ្ឋាភិបាលកម្ពុជាជំពាក់នោះ មានអត្រាខ្ពស់ជាងគេ បើធៀបទៅប្រទេសអ្នកមានលុយឲ្យខ្ចីផ្សេងៗទៀត ។ នៅក្នុងដំណើរការបោះឆ្នោតសភាជាតិ នៅពេល ខាងមុខនេះ គណបក្សប្រជាជនកម្ពុជា បានឲ្យគណបក្សសង្គ្រោះជាតិ បង្កើតគណបក្សថ្មី ដើម្បីចូលរួមប្រគួតប្រជែងគ្នា ។ ដោយសារតែមាន គំនាបពីមហាអំណាចសហរដ្ឋអាមេរិក និងប្រទេសមហាអំណាចផ្សេងៗ ផងនោះ អ្នកនាំពាក្យគណបក្សប្រជាជន ធ្លាប់បាននិយាយថាៈ សហរដ្ឋអាមេរិក ជាអ្នកបំផ្លាញលទ្ធិប្រជា ធិបតេយ្យនៅកម្ពុជា ។ គណបក្សកាន់អំណាចមួយនេះ តែងតែនិយាយទៅកាន់ប្រជាពលរដ្ឋកម្ពុជា ថាៈ ប្រទេសកម្ពុជា កំពុងតែមានលទ្ធិប្រជាធិបតេយ្យគ្រប់គ្រាន់ ចំពោះការរំលាយគណបក្សសង្គ្រោះជាតិ ការចាប់លោក កឹម សុខា និង សកម្មជនបក្សសង្គ្រោះជាតិ ជាអំណាចតុលាការ មិនពាក់ព័ន្ធជាមួយគណបក្សប្រជាជនទេ ។

ចំណែកអ្នកតាមដាននយោបាយនៅកម្ពុជា ដែលបានធៀបទៅនិងការប្រើយុទ្ធសាស្ត្រ រឿងសាមកុក នោះ បាននិយាយថាៈ មេទ័ព ដែលខ្លាំងចង់ក្លាយខ្លួនជាស្តេច មាន តុងជ័រ និង ឆាវ ឆាវ តែទីបំផុត ត្រូវ បានចលនារបស់ លីវបី និង ជូកាលាង បានរៀបចំទ័ព ចាប់ខ្លួនហើយសម្លាប់ ។ តែនេះគ្រាន់តែសាច់ រឿង មិនគួរកម្ពុជា យកជាតិសាសន៍ឯងឈ្លោះ ដើម្បីអំណាចដូចនេះសោះ ។

សាស្ត្រាចារ្យ វិទ្យាសាស្ត្រនយោបាយមួយ ​បាននិយាយថាៈ ចំពោះអ្នកនយោបាយ មិនគួរប្រើពាក្យអសុរស ហើយគួរតែមានគំនិតចាស់ទុំ ធ្វើយ៉ាងណា ដើម្បីភាពរីកចំរើននៃប្រទេសជាតិ ។ ត្រូវចំណាយពេលឲ្យ ច្រើនទៅលើយន្តការគ្រប់គ្រង ដែលនាំឲ្យសេដ្ឋកិច្ចរីកចំរើន ហើយប្រជាពលរដ្ឋរស់នៅបានសុខ សាន្ត រួចផុតពីការចំណាកស្រុក និង អត់ការងារធ្វើ មានទីផ្សារជូនប្រជាពលរដ្ឋ មិនមែនដណ្តើមគ្នាយកប្រជាពល រដ្ឋឲ្យគាំទ្រ ទាំងខ្លួនមិនបានជួយអីបន្តិចសោះនោះទេ ៕

 

 

 

 

ព័ត៌មានគួរចាប់អារម្មណ៍

ពលរដ្ឋ​​៣​ភូមិ​​ នៅ​ស្រុក​សណ្ដាន់​ ​​រង​គ្រោះ​​ដោយ​សារ​​​ក្រុមហ៊ុន​ ស៊ី​អ ស៊ី​ខេ ឈូក​ឆាយ​រំលោភ​យក​ដី​​ពួក​គាត់ ​សុំ​ឲ្យ​​សម្ដេច​តេ​ជោ​​ជួយ​អន្តរាគមន៍ (ខ្មែរជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

ឆ្នោត​ សៀម​និង​យួន ​ត្រូវ​គេ​បើក​​លេង​​ម៉ាសេរី​ ​នៅ​ទី​ក្រុង​ទេសចរណ៍​​​សៀមរាប ​​ (ខ្មែរជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

រថយន្ត​ធុន​ធំ​ ​ដឹក​ប្រេង​គេចពន្ធ ​ពី​ថៃ​ ចូល​កម្ពុជា​​ តាម​ច្រក​ជប់​គគីរ ​​ម៉ាសេរី​​​ (ខ្មែរជាយដែន)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
39 នាក់
ម្សិលមិញ :
390 នាក់
សប្តាហ៍នេះ :
1942 នាក់
ខែនេះ :
24517 នាក់
3 ខែនេះ :
61659 នាក់
សរុប :
2353301 នាក់