ថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០៥០
សារព័ត៌មាន ខ្មែរជាយដែន ( ជាសារព័ត៌មានឯករាជ្យ ទាន់ហេតុការណ៍ ចំពោះព្រឹត្តិការណ៍កើតឡើងនៅក្នុងប្រទេសកម្ពុជា )​ហ៊ាននិយាយការពិត ប្រសើរជាងនិយាយការពារ
កម្ពុជាត្រូវបានប្រទេសអ្នកមានលើពិភពលោកកំពុងសម្លឹង មើលក្នុងផ្លូវមិនល្អ
Tue,05 December 2017 (Time 05:58 PM)
ដោយ ៖ សីហា (ចំនួនអ្នកអាន: 1439នាក់)


ភ្នំពេញៈ ក្នុងស្ថានភាពរបត់នយោបាយ បានបត់លឿជាងផ្លេកបន្ទោរ នៅកម្ពុជា ដែលរាជរដ្ឋាភិបាល កម្ពុជា បានកំចាត់គណបក្សប្រឆាំង គ្មានសល់ផេះផង់  សូម្បីមន្ត្រីចំនួន ១១៨រូប មិនអាចបន្តក្នុងជីវភាពនយោបាយ ក្នុងរយៈពេល ៥ ឆ្នាំ ត្រូវបានគេចាត់ទុកថាៈរាជរដ្ឋា ភិបាលកម្ពុជា កំពុងដើរហួសគំនូសរបបលទ្ធិប្រជាធិបតេយ្យ កំពុងតែឈានទៅរបបកុម្មុយនីស្ត ផ្តាច់ការទៅវិញ ។ ទោះបីរាជរដ្ឋាភិបាលកម្ពុជា ខិតខំប្រឹងប្រែងធ្វើការបកស្រាយយ៉ាងណាក្តី ក៏ មិនទាន់មានចំណុចណាមួយដែលអាចធ្វើឲ្យប្រជាពលរដ្ឋកម្ពុជា និងប្រទេសអ្នកមានជាម្ចាស់ជំ នួយមានការជឿជាក់ដែរ ។

ក្រុមប្រទេសសមាជិកអាស៊ាន ដើម្បីសិទ្ធិមនុស្សហៅកាត់ថា APHRA បានបញ្ជាក់នៅថ្ងៃច័ន្ទថា សមាជិសភាចំនួន ១២៨ រូប មកពីប្រទេសចំនួន ២៣ ភាគច្រើនអឺរ៉ុប និងអាស៊ី បានដាក់ញត្តិជូន លោក ហ៊ុន សែន នាយករដ្ឋមន្រ្តីប្រទេសកម្ពុជា ដោះលែងលោក កឹម សុខា និង អ្នកទោសមន សិកាទាំងអស់កំពុងតែជាប់ ដោយមិនមានបទល្មើស ។

ចំណែកលោក អាឡាន់ ឡូវែនថល តំណាងរាស្ត្រសហរដ្ឋអាមេរិក ពី​ខាង​គណបក្ស​ប្រជាធិបតេយ្យ បានផ្តល់បទសំភាសន៍ជាមួយវិទ្យុបរទេសថា ៖ «ជំហាន​ដំបូង​យើង​កំពុង​ធ្វើ​កិច្ចការ​ជាមួយ​សមាជិកសភា​របស់​អាស៊ាន សមាជិក​សភា​អឺរ៉ុប និង​ជប៉ុន ដើម្បី​ធ្វើការ​រួមគ្នា​ស្វែង​រក​វិធានការ​សមរម្យ​ក្នុង​ការ​បិទ​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​នាំ​ចេញ​សម្លៀក​បំពាក់​របស់​កម្ពុជា មក​លក់​នៅ​សហរដ្ឋអាមេរិក និង​សហគមន៍​អឺរ៉ុប។ វា​ជា​កិច្ចការ​លំបាក​បន្តិច​មែន ប៉ុន្តែ​ប្រសិនបើ​យើង​ធ្វើ​ការ​រួម​គ្នា យើង​នឹង​ជួយ​ជីវិត​ប្រជាធិបតេយ្យ​នៅ​កម្ពុជា បាន​ឡើង​វិញ»

នៅថ្ងៃទី ០៤ ខែ ធ្នូ ឆ្នាំ ២០១៧ លោក សម រង្ស៉ី បានសំភាសន៍ជាទូរទស្សន៍បារាំង ដោយមាន បង្ហោះតាមប្រព័ន្ធបណ្តាញទំនាក់ទំនងសង្គម ហ្វេស  ០៤ ធ្នូ ២០១៧ / 04 December 2017 - Interview on French TV (*)បទសម្ភាសន៍ ជាមួយទូរទស្សន៍បារាំង TV5 Monde ថ្ងៃ ០៣ ធ្នូ ២០១៧។ ភាគទី ១ (១១ នាទី)។"មានរបបផ្តាច់ការ ក្នុងប្រទេសមួយចំនួន លើពិភពលោក តែប្រទេសនោះអាចរីកចម្រើនបាន ពីព្រោះមេដឹកនាំរបស់គេ ជាអ្នកចេះដឹង ដែលបានរៀនសូត្រខ្ពង់ខ្ពស់ (despotisme éclairé) ហើយក៏មានការផ្លាស់ប្តូរ ៤-១០ ឆ្នាំម្តង នៅស្រុកគេ។ តែចំពោះស្រុកយើង ប្រទេសកម្ពុជា មិនអាចរីកចម្រើនបានទេ ពីព្រោះ ហ៊ុន សែន ត្រឹមតែជាអតីតមេទ័ពខ្មែរក្រហម គឺជាមនុស្សល្ងង់ខ្លៅ ដែលក្រាញអំណាចជាង ៣០ ឆ្នាំមកហើយ (despotisme obscurantiste) ។ គាត់ធ្វើឲ្យប្រទេសយើង អន់ថយជាងគេ ជានិច្ចកាល ដរាបណា គាត់នៅតែដឹកនាំប្រទេសដូចសព្វថ្ងៃទៀត។"

ក្នុងជំហ៊ានដ៏គ្រោះថ្នាក់កំពុងដើរចេញហួសបន្ទាត់នៃរបបលទ្ធិប្រជាធិបតេយ្យនេះ កម្ពុជានឹងជួប គ្រោះអាក្រក់ៗ នៅពេលខាងមុខដូចជាៈ

១. មន្ត្រីធំៗ ដែលមានលុយកាក់ដាក់នៅធនាគារក្រៅស្រុក នឹងត្រូវបានបង្កក

២. ក្រុ​មហ៊ុន និងអ្នកវិនិយោគទុកនឹងចាកចេញពីប្រទេសកម្ពុជា ទៅប្រទេសផ្សេង ដូចជាភូមា បង់ក្លាដែស និងប្រទេសទើបអភិវឌ្ឍន៍ជាច្រើន ទៀត ដោយសារតែ សហគមន៍អឺរ៉ុប ពាក់ព័ន្ធ និង ការដាក់ទណ្ឌកម្ម បញ្ឈប់ការបញ្ជាទិញ និង បញ្ឈប់ឲ្យនាំទំនិញចូលទីផ្សារអឺរ៉ុប ។

៣. ម្ចាស់ជំនួយ មិនបានផ្តល់ប្រាក់កំចីតាមតម្រូវការអភិវឌ្ឍន៍ប្រទេស ដោយសារទណ្ឌកម្មសេដ្ឋ កិច្ច ។

៤. មន្ត្រីធំៗនៅក្នុងជួររដ្ឋាភិបាលមិនអាចចូលទឹកដីសហរដ្ឋអាមេរិកបាន

៥. ជាចំណុចរស៊ើបចុងក្រោយនេះ គឺតុលាការព្រហ្មទណ្ឌអន្តរជាតិ នឹង ចេញដីកាកោះហៅមន្ត្រី

ធំៗ នៅក្នុងជួររាជរដ្ឋាភិបាល ៕

 

ព័ត៌មានគួរចាប់អារម្មណ៍

ពលរដ្ឋ​​៣​ភូមិ​​ នៅ​ស្រុក​សណ្ដាន់​ ​​រង​គ្រោះ​​ដោយ​សារ​​​ក្រុមហ៊ុន​ ស៊ី​អ ស៊ី​ខេ ឈូក​ឆាយ​រំលោភ​យក​ដី​​ពួក​គាត់ ​សុំ​ឲ្យ​​សម្ដេច​តេ​ជោ​​ជួយ​អន្តរាគមន៍ (ខ្មែរជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

ឆ្នោត​ សៀម​និង​យួន ​ត្រូវ​គេ​បើក​​លេង​​ម៉ាសេរី​ ​នៅ​ទី​ក្រុង​ទេសចរណ៍​​​សៀមរាប ​​ (ខ្មែរជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

រថយន្ត​ធុន​ធំ​ ​ដឹក​ប្រេង​គេចពន្ធ ​ពី​ថៃ​ ចូល​កម្ពុជា​​ តាម​ច្រក​ជប់​គគីរ ​​ម៉ាសេរី​​​ (ខ្មែរជាយដែន)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
66 នាក់
ម្សិលមិញ :
390 នាក់
សប្តាហ៍នេះ :
1969 នាក់
ខែនេះ :
24544 នាក់
3 ខែនេះ :
61686 នាក់
សរុប :
2353328 នាក់