ស្ថានភាពនយោបាយកំពុងតែក្តៅ ប៉ូលិសពាក់អាវស៊ីវិលបន្លំខ្លួនចូលចាំស្តាប់ សមាជិកគណបក្ស សង្គោះជាតិស្រុកស្វាយចេកប្រជុំ
បន្ទាយមានជ័យៈ កាលពីថ្ងៃទី ០១ ខែ តុលា ឆ្នាំ ២០១៧ សមាជិកគណបក្សសង្គ្រោះ ជាតិស្រុក ស្វាយចេក បានជួបជុំគ្នា ពិនិត្យទៅលើយុទ្ធ សាស្ត្ររបស់គណបក្ស និង ចែករំលែកព័ត៌ មាននូវ ស្ថានភាព ទូទៅ នៅក្នុងសង្គមកម្ពុជា ។
ជារឿយៗមកហើយស្ទើរក្លាយជាទម្លាប់ទៅហើយ ដែលកំលាំងសមត្ថកិច្ច ចុះតាមអង្កេតដើម្បីធ្វើ របាយការណ៍ជូនថ្នាក់លើរបស់ខ្លួន តាមតំបន់ឬដែនដីរដ្ឋបាលរបស់ខ្លួនកំពុងតែគ្រប់គ្រង ។ នៅ ក្នុងច្បាប់ស្តីពី បាតុកម្ម កូដកម្មដោយសន្តិវិធី បានផ្សព្វផ្សាយ ដើម្បីឲ្យប្រជាពលរដ្ឋបានយល់ដឹង អំពីច្បាប់ នៅក្នុងនោះដោយបានបកស្រាយអំពី សកម្មភាពមួយចំនួន ដែលមិនត្រូវជូនដំណឹង ឬ សុំច្បាប់ ដូចជាការជួបជុំនៅទីកន្លែងរបស់ខ្លួន ឬ កន្លែងឯកជនណាមួយ ដែលធ្វើសកម្មភាព ក្នុងការអបរំ ជួបជុំពិភាក្សា . ធ្វើសិក្ខាសាលា ........ជាដើម ។
គណបក្សសង្គ្រោះជាតិ ជាបក្សប្រឆាំងដ៍ធំមួយ ហើយកំពុងតែមានប្រជាប្រិយ៍ ហើយកំពុងតែ ទទួលបានការគាំទ្រច្រើនពី ស្រទាប់យុវ័យ និង ក្រុមនិស្សិត ពលរដ្ឋ និងមន្ត្រីរាជការ សហជិព កម្មករនិយោជិក ។ គណបក្សមួយនេះ ដែលគេមើលទៅ ហាក់ជាតួកាច ដើម្បីកំណែទម្រង់ ឲ្យ រដ្ឋាភិបាល ដឹកនាំដោយគណបក្សប្រជាជនកម្ពុជា ដឹកនាំប្រទេសឆ្ពោះទៅកាន់លទ្ធិប្រជាធិប តេយ្យ និងគោរពច្បាប់ នឹងលិទ្ធិមនុស្ស ។ តែគណបក្សមួយនេះមានសម្លេង៥៥ សម្លងនៅក្នុង រដ្ឋ សភា មិនអាចការពារសមាជិកបាន ត្រូវបានរងគ្រោះជាប់ពន្ធនាគារ ជាបន្តបន្ទាប់ ។
គណបក្សសង្គ្រោះជាតិ បានក្លាយជាតួឯក នៅក្នុងឆាកនយោបាយកម្ពុជា ហើយកាន់តែមាន ប្រជាប្រិយ៍កាន់តែខ្លាំងឡើង ។ ក្រោយពីចាប់លោក កឹម សុខា ប្រធានគណបក្សសង្គ្រោះជាតិ មក សមាជិក សមាជិការបស់ណបក្សនេះ នៅតែឈររឹងមាំដដែល ហាក់ដូចជាយល់ឃើញថា នេះហើយជានយោបាយ ហើយអ្នកដែលកំពុងជាប់ពន្ធនាគារ ជាអ្នកទោសមនសិកា ។
ក្នុងខេត្តបន្ទាយមានជ័យ សារព័ត៌មានខ្មែរជាយដែន ទទួលបានព័ត៌មាន ពីក្រុមគណបក្ស សង្គ្រោះជាតិ ថា មានសមត្ថកិច្ច បានចូលស្តាប់នូវកិច្ចប្រជុំ របស់គណបក្សសង្គ្រោះ ដើម្បីធ្វើ របាយការណ៍ជូនថ្នាក់លើ របស់ខ្លួន ហាក់ដូចជាចាត់ទុកថា “ ពពួកក្រុមមនុស្សមួយចំនួន កំពុង តែធ្វើសកម្មភាពប្រឆាំងជាមួយរាជរដ្ឋាភិបាល” ។
បើតាមមន្ត្រីគណបក្សប្រឆាំង បាននិយាយថាៈ សព្វថ្ងៃនេះ ស្ទើរគ្រប់កន្លែង ត្រូវបានក្រុមឈ្លប ដែលមានអាយកូម ចុះតាមដាន ហើយមានទាំងគំរាមកំហែងផងដែរ” ។ ចំពោះការចូលទៅស្តាប់ នេះ មន្ត្រីប៉ូលិសម្នាក់ គាត់បាននិយាយថាៈធ្វើតាមបញ្ជាមេ ។
ចំណែកសកម្មជនគណបក្សសង្គ្រោះជាតិ បាននិយាយថាៈ ការធ្វើតាមបញ្ជាមេក៏ធ្វើទៅ តែប៉ូលិសទាំងអស់នោះ មិនអព្យាក្រិត្យ មាននិន្នាការបក្សនយោបាយ ហើយជាសមាជិកទៀត ផង ដូចយើងធ្លាប់ឃើញហើយ ម្តងពាក់អាវប៉ូលិស ម្តងពាក់អាវបក្ស ។ ទោះពួកគាត់ថាជាអ្នក ត្រឹមត្រូវក៏គ្មាននរណាជឿដែរ ៕