លោកប្រាក់ប៉ូលីនសំអាងប្អូនធើ្វប្រធានមន្ទីរសុរិយោដីខេត្តបន្ទាយមានជ័យឃុតឃិតគ្នាជាមួយនាយទុនយកចំណីផ្លូវធើ្វអាជីវកម្ម !
បន្ទាយមានជ័យ៖ ក្រោយពីលោកប្រាក់ប៉ូលី ប្រធានការិយាល័យសុរិយោដីក្រុងប៉ោយប៉ែតបានភ្លោះកំផែងមហាសាល ឡើងធើ្វជាប្រធានមន្ទីសុរិយោដី និងសំណង់ខេត្តបន្ទាយមានជ័យ មក ថ្មីៗនេះ លោកប្រាក់ ប៉ូលីន ដែលជាបងប្រុសបង្កើត របស់ប្រាក់ ប៉ូលី បានក្តាប់យកតំណែងប្អូនតាមរបៀងបក្សពួកនិយម ។ ដែលកត្តានេះបានបង្កឲ្យសំណង់ជាច្រើនកើតទៅជា ភាពអាណាធិបតេយ្យពេកបន្ទុកក្នុងទឹកដីអាណាចក្រក្រុងប៉ោយប៉ែតមួយនេះ ជាក់ស្តែង ផ្ទះស្ត្រី ឈ្មោះ ណៃ ដែលមានទីតាំងស្ថិតក្នុងភូមិក្បាលស្ពាន២ ត្រង់ផ្លូវ០១៦ គឺបានសាងសង់សំណង់អគាររឹងមាំរំលោភមកលើដីចំណីផ្លូវសាធារណៈជាចំហតែម្តង ហើយមិនត្រឹមតែប៉ុណ្ណោះ បុរសម្នាក់ដែលជាអ្នកជួលផ្ទះយាយណៃ បានលើកឡើងថា៖ សំណង់របស់ខ្លួនពិតជាបានសាងសង់លើដីផ្លូវរបស់រដ្ឋមែន ហើយថា មូលហេតុដែលលោក ហានសង់បែបនេះដោយសារ សំណង់ប្រូងព្រាតបានបណ្តែតលើក្រុងមួយនេះ សុទ្ធសឹងតែជាការឲ្យដៃពីមន្ត្រីជំនាញនិងក្រុមអាជ្ញាធរពុករលួយ ។ ក្នុងនោះបុរសដដែលបានសំដៅលើមន្ត្រីសុរិយោដីក្រុងប៉ោយប៉ែតដែលមិនបានរៀបចំសំណង់ឲ្យត្រឹមត្រូវតាមស្តង់ដា បច្ចេកទេសរបស់សាមីក្រសួងបានកំណត់ ។ យ៉ាងណាក៏ដោយកន្លងទៅសារព័ត៌មានយើងបានសួរនាំលោក លើបញ្ហាសំណង់អាណាធិបតេយ្យនៅក្រុងប៉ោយបែត បែជាលោកឆ្លើយដោះសារថា ភ្នែកលោកមើលមិមសព្វទេ លើសពីនេះទៅទៀតមន្ត្រីដដែលបាននិយាយបែបចំអកមកសារព័ត៌មានវិញ ដោយលើកឡើងថា បើអ្នកសារព័ត៌មានពូកែទើសពេក ជួយឃាត់ខ្លះផងទៅ ? ។ ជាក់ស្តែងសំណង់ផ្ទះយាយណៃ នេះជាដើមមុនដំបូងគេបានឃើញមន្ត្រីសុរិយោដីចុះមកពិនិត្យម្តងរួចមកហើយ តែក្រោយមក លោកប្រាក់ ប៉ូ លីន បានតបថា លោកបានហានឃាត់រួចហើយ បើធើ្វត្រូវតែមានវិធានការច្បាប់ ព្រោះជាសំណង់ខុសច្បាប់និងលួចយកដីសាធារណរបស់ រដ្ឋប្រើប្រាស់ដោយមិនបានផ្តល់សំណងអ្វីទេ តែមិនយូប៉ុន្មានបែជា ម្ចាស់សំណង់បានធើ្វរហូតទទួលបានជោគជ័យ ដោយមិនឃើញលោក ប្រាក់ ប៉ូលីន មានចំណាត់ការទេ ។ ក្រៅពីសំណង់ យាយណៃនេះ មានសំណង់យក្សជាច្រើនទៀត ដែលបានសាងសង់រំលោភយកដីចំណីផ្លូវរបស់រដ្ឋ ក្នុងនោះដូចជាករណី ក្រុមហ៊ុនសណ្ឋាគារ ហ្គូដវែល របស់លោក អ៊ួ ឆាយ ក៏បានកំពុងដំណើរការសាងសង់អគារ រំលោភយកដីផ្លូវសាធារណៈរបស់រដ្ឋត្រង់ចំណុចភូមិក្បាលស្ពាន១ ក្បែរអង្គការគ្រួសារថ្មី ហើយសំណង់នេះគេសង្ស័យថា ជាប់ពន្ធ័ និងមន្ត្រីសុរិយោដីជាអ្នកបើកផ្លូវឲ្យក្រុមហ៊ុនសង់អគារ លើដីផ្លូវរដ្ឋ ។ បញ្ហានេះត្រូវបានប្រជាពលរដ្ឋអស់ជឿលើសេចក្តីណែនាំរបស់ថ្នាក់លើ ជាពិសេស់ក្រសួងដែនដីនគរូបនីយកម្មនិងសំណង់ ដែលដឹកនាំដោយ ឯកឧត្តម ទេស្សរដ្ឋមន្ត្រី ជា សុផារ៉ា ជារដ្ឋមន្ត្រី គប្បីពិនិត្យមើលលោក ប្រាក់ ប៉ូលីន ផង ព្រោះមន្ត្រីរូបនេះ សំអាងថា មានប្អូនប្រុសរបស់ខ្លួនធើ្វជាប្រធានមន្ទី សុរិយោដីខេត្តបន្ទាយមានជ័យជាខ្នងបង្អែក ដូច្នេះបានជាធើ្វអ្វីៗតាមតែអំពើចិត្តបែបនេះ ? ៕