ច្នៃខ្លួនឯងឲ្យមានតម្លៃ ទើបអ្នកផ្សេងត្រូវការយើង (សាកលវិទ្យាល័យ ឯកទេសនៃកម្ពុជា CUS
បន្ទាយមានជ័យ: កាលពីថ្ងៃទី២៩ ខែ តុលា ឆ្នាំ២០១៧ មានសន្និសីទ របស់សាកលវិទ្យាល័យ ឯកទេសនៃកម្ពុជា ស្តីពី" អនាគតរបស់អ្នក កសាងឡើង ពីសកម្មភាពបករចាំថ្ងៃរបស់អ្នក" ។ សន្និសីទនេះ មានការចូលរួមពី ឯកឧត្តមបណ្ឌិត សាកលវិទ្យាធិការ ស្តើងសុខុម នៃសាកលវិទ្យាល័យ ឯកទេសនៃកម្ពុជា និង សាស្ត្រាចារ្យ និងនិស្សិត ព្រមទាំង សារព័ត៌មាន បានចូលរួមផងដែរ ។ សូមរង់ចាំអានបន្តបន្ទាយមានជ័យ: កាលពីថ្ងៃទី២៩ ខែ តុលា ឆ្នាំ២០១៧ មានសន្និសីទ របស់សាកលវិទ្យាល័យ ឯកទេសនៃកម្ពុជា ស្តីពី" អនាគតរបស់អ្នក កសាងឡើង ពីសកម្មភាពបករចាំថ្ងៃរបស់អ្នក" ។ សន្និសីទនេះ មានការចូលរួមពី ឯកឧត្តមបណ្ឌិត សាកលវិទ្យាធិការ ស្តើងសុខុម នៃសាកលវិទ្យាល័យ ឯកទេសនៃកម្ពុជា និង សាស្ត្រាចារ្យ និងនិស្សិត ព្រមទាំង សារព័ត៌មាន បានចូលរួមផងដែរ ។
លោក វ័ន វឿ សាកលវិទ្យាធិការសាកលវិទ្យាល័យ ឯកទេសនៃកម្ពុជា សាខា ខេត្តបន្ទាយមានជ័យ បានថ្លែងសុន្ទរកថា អំពីសមិទ្ធិផល ដែលសាកលវិទ្យាល័យទទួលបានជោគជ័យកន្លងមក នៅចំពោះមុខនិស្សិតប្រហែល ៣០០នាក់ ដែលបានចូលរួម ។ សមិទ្ធិផល ដែលសាកលវិទ្យាល័យ ទទួល ដោយនិស្សិតបានបញ្ចប់ការសិក្សា ហើយទទួលបានសញញាប័ត្រ និង មាន ការងារធ្វើ ព្រមទាំងចូលរួមកសាងធនធានមនុស្ស នៅកម្ពុជា ស្របទៅតាមគោលនយោបាយយុទ្ធសាស្ត្រចតុកោណ របស់រាជ រដ្ឋាភិបាល ។ លោក បានលើកអំពីប្រវត្តិនៃការកកើត ហើយក្លាយជាសាកលវិទ្យាល័យនេះឡើង ។ ឯកឧត្តមបណ្ឌិត ស្តើង សុខុម បានមានប្រសាសន៍ ដល់និស្សិតដែលបានចូលរួម ដើម្បីទាញចំណាប់អារម្មណ៍និស្សិតឲ្យបានដឹងអំពីធនធានមនុស្សរបស់ សាកលវិទ្យាល័យឯកទេសនៃកម្ពុជា ដែលមាននិស្សិតជាង ៨៩% មានការងារធ្វើ ហើយ និស្សិតតិចតួចណាស់ ដែលនៅសល់ មិនទាន់មានការងារធ្វើ ហើយកំពុងដាក់ពាក្យរកការងារធ្វើ ។ នៅក្នុងការចូលរួមសន្និសីទ ព្រឹកនេះ មាននិស្សិតប្រ ហែល៥% មិនទាន់មានការងារធ្វើ ហើយឯកឧត្តមបណ្ឌិត តម្រូវអោយនិស្សិតមិនទាន់មានការងារធ្វើនោះ ទាក់ទងមកសាលា ដើម្បីជួយរកការងារជួយជូន ។
ក្នុងចូលរួមចែករំលែក ក្នុងការសិក្សាបានជោគជ័យ ដោយមានវាគ្មិន ចំណាន មានលោក បណ្ឌិត សឿ យ៉ាន សាកលវិទ្យាធិការ សាកលវិទ្យាល័យឯកទេសនៃកម្ពុជា និង ឯកឧត្តមបណ្ឌិត កែវ ជា សាកលវិទ្យាធិការង បានលើកនូវចំណុចជាច្រើន ដែលនាំឲ្យយើងបានជោគជ័យ ដូចជាការគ្រប់គ្រងពេលវេលា និង ការរៀបចំខ្លួន ឲ្យក្លាយទៅជាមនុស្សដែលទទួលបានជោគជ័យ ។ ក្នុងការលើកឡើងអំពីជោគជ័យនៃការសិក្សា ឈានទៅរក កាទទួលបានការងារ ដោយមានសំណួរចម្លើយ យ៉ាងផុលផុសទៀត ។
សាកលវិទ្យាល័យ ឯកទេសនៃកម្ពុជា ទទួលបាននិស្សិតកើនឡើងពីមួយឆ្នាំទៅមួយឆ្នាំ ដោយមានការទុកចិត្ត ពីនិស្សិត ដោយសាស្រ្តាចារ្យ មានបទពិសោធន៍ មានជំនាញចំណេះដឹងពិតប្រាកដ ហើយសាលាមានគុណភាព ៕