ថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០៥០
សារព័ត៌មាន ខ្មែរជាយដែន ( ជាសារព័ត៌មានឯករាជ្យ ទាន់ហេតុការណ៍ ចំពោះព្រឹត្តិការណ៍កើតឡើងនៅក្នុងប្រទេសកម្ពុជា )​ហ៊ាននិយាយការពិត ប្រសើរជាងនិយាយការពារ
ទិវាគ្រូបង្រៀនពិភពលោកសមាគមន៍គ្រូបង្រៀនឯករាជ្យដាក់ញត្តិទៅក្រសួងអបរំទាមទារលក្ខខណ្ឌ១០ចំណុច!
Thu,05 October 2017 (Time 03:13 PM)
ដោយ ៖ មករា (ចំនួនអ្នកអាន: 1005នាក់)


 
 
ភ្នំពេញ៖នៅ​ព្រឹក​ថ្ងៃទី៥​តុលា​នេះក្នុងឱកាស​ទិវា​គ្រូ​បង្រៀន​ពិភពលោកសមាគម​គ្រូ​បង្រៀន​ឯករាជ្យ បានដាក់​ញត្តិ​ទៅ​កាន់​ក្រសួង​អប់រំ យុវជន និង​កីឡាដើម្បីស្នើសុំលក្ខខណ្ឌ ១០​ចំណុច ដោយទាមទារដំឡើង​ប្រាក់​បៀវត្ស អប្បបរមា​ចំនួន ២លានរៀល​ក្នុង១ខែៗ។
អ្នកគ្រូ អ៊ុក ឆាណាវី ប្រធាន​សមាគម​គ្រូ​បង្រៀន​ឯករាជ្យបានថ្លែងថាលក្ខខណ្ឌដែលក្រុមគ្រូបង្រៀនទាមទារមានដូចតទៅ៖
១. ដំឡើង​ប្រាក់​បៀវត្ស អប្បបរមា​ចំនួន ២លានរៀល​ក្នុង១ខែៗ ជូនគ្រូបង្រៀន។
២. ត្រូវមាន​វិធានការ​ទប់ស្កាត់ និងស៊ើបអង្កេត​អំពើពុករលួយ នៅក្នុង​ស្ថាប័ន​អប់រំ​គ្រប់​កម្រិត។
៣. ដំឡើង​ប្រាក់​អត្ថប្រយោជន៍​ផ្សេងៗជូន​គ្រូបង្រៀន៖
ប្រាក់​ឧបត្ថម្ភកូន ចំនួន ៤ម៉ឺនរៀលក្នុង១ខែ
ប្រាក់​ឧបត្ថម្ភ​ប្រពន្ធ​កូន​ចំនួន ៥ម៉ឺនរៀលក្នុង១ខែ
ប្រាក់​គរុកោសល្យ​ចំនួន ៤ម៉ឺនរៀលក្នុង១ខែ ជូន​គ្រូបង្រៀន
ប្រាក់​ថ្ងៃ​ព្រហស្បតិ៍ចំនួន ២ម៉ឺនរៀលក្នុង១ខែ ជូន​គ្រូ​បង្រៀន
ប្រាក់​ទ្រទ្រង់​សុខភាពចំនួន ៦ម៉ឺនរៀល​ក្នុង១ខែ ជូន​គ្រូ​បង្រៀន
ប្រាក់​ម៉ោង​បន្ថែម​ចំនួន ១ម៉ឺនរៀល ក្នុង១ម៉ោង​សម្រាប់​គ្រូ​អនុ​វិទ្យាល័យ និង​ចំនួន ១៥០០០រៀល ក្នុង១ម៉ោង សម្រាប់​គ្រូ​វិទ្យាល័យ
ប្រាក់​ឧបត្ថម្ភ​បុណ្យ​ជាតិ​នីមួយៗ​ចំនួន ១៥ម៉ឺនរៀល ជូនគ្រូ​បង្រៀន (បុណ្យ​ភ្ជុំបិណ្ឌ និង​បុណ្យ​ចូលឆ្នាំ)
៤. សាលារៀន​គ្រប់​កម្រិត​ទាំង​អស់ ត្រូវ​ផ្សព្វផ្សាយ​របាយការណ៍​ហិរញ្ញវត្ថុ និង​គម្រោង​ថវិកា (PB) និង (SIG) របស់​សាលា ជូន​គ្រូ​បង្រៀន និង​សហគមន៍។
៥. ត្រូវ​ផ្តល់​កុំព្យូទ័រ សម្ភារៈ​ពិសោធន៍ សម្ភារៈ​ឧបទ្ទេស​ដល់​គ្រប់​អនុវិទ្យាល័យ វិទ្យាល័យ​សាលាគរុកោសល្យ និង​វិក្រឹតការ។
៦. បញ្ឈប់​ការរើស​អើង​ ជាមួយ​សមាគម និង​ផ្តល់​សិទ្ធិ​សេរីភាព​ឲ្យ​គ្រូ​បង្រៀន​មានសិទ្ធិ​បង្កើត​សហជីព។
៧. ត្រូវ​ផ្តល់​អគារ និង​គ្រូ​បង្រៀន​ទៅដល់​តំបន់​ជនបទ ដាច់​ស្រយាល ឲ្យបានគ្រប់គ្រាន់ រួម​ទាំង​ផ្តល់​សៀវភៅ​មេរៀន​សម្រាប់​សិស្ស និង​គ្រូ មិនឲ្យ​ខ្វះខាត​បន្ត​ទៀត។
៨. ធានា​ថា​គ្រូ​បង្រៀន​ទាំងអស់​ទទួល​បាន​ការ​បណ្តុះ​បណ្តាល​មូលដ្ឋាន និង​មានឱកាស​ទទួល​បាន​ការ​អភិវឌ្ឍ​អាជីព​វិជ្ជាជីវៈ​របស់​ខ្លួន។
៩. ត្រូវ​អនុវត្តគោលនយោបាយ​សំខាន់ៗ​ទាំង៤ចំណុច របស់​សមាគម។
១០. រដ្ឋមន្រ្តី​ក្រសួង​អប់រំ ត្រូវ​គោរព និង​អនុវត្តច្បាប់​ស្តីពី ការ​អប់រំ​ជាពិសេស ត្រង់​មាត្រា៤០ នៃ​ច្បាប់នេះ។
សូម​បញ្ជាក់​ថា ក្រសួង​អប់រំ បាន​អនុញ្ញាត​ឲ្យ​តំណាង​សមាគម​ចំនួន ៥​នាក់ ដាក់ញត្តិ​នៅ​ក្រសួង៕

ព័ត៌មានគួរចាប់អារម្មណ៍

ពលរដ្ឋ​​៣​ភូមិ​​ នៅ​ស្រុក​សណ្ដាន់​ ​​រង​គ្រោះ​​ដោយ​សារ​​​ក្រុមហ៊ុន​ ស៊ី​អ ស៊ី​ខេ ឈូក​ឆាយ​រំលោភ​យក​ដី​​ពួក​គាត់ ​សុំ​ឲ្យ​​សម្ដេច​តេ​ជោ​​ជួយ​អន្តរាគមន៍ (ខ្មែរជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

ឆ្នោត​ សៀម​និង​យួន ​ត្រូវ​គេ​បើក​​លេង​​ម៉ាសេរី​ ​នៅ​ទី​ក្រុង​ទេសចរណ៍​​​សៀមរាប ​​ (ខ្មែរជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

រថយន្ត​ធុន​ធំ​ ​ដឹក​ប្រេង​គេចពន្ធ ​ពី​ថៃ​ ចូល​កម្ពុជា​​ តាម​ច្រក​ជប់​គគីរ ​​ម៉ាសេរី​​​ (ខ្មែរជាយដែន)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
148 នាក់
ម្សិលមិញ :
167 នាក់
សប្តាហ៍នេះ :
2942 នាក់
ខែនេះ :
16172 នាក់
3 ខែនេះ :
54793 នាក់
សរុប :
2469072 នាក់