គណបក្សសង្គ្រោះជាតិរលាយ តើរដ្ឋសភាជាតិ និងរាជរដ្ឋាភិបាលកម្ពុជារលាយដែរទេ?
ភ្នំពេញៈ ថ្មីនេះមានគណបក្សនយោបាយចំនួនពីរ បានស្នើសុំឲ្យក្រសួងមហាផ្ទៃ ដាក់ពាក្យ បណ្តឹងទៅតុលាការកំពូល ដើម្បីរំលាយគណបក្សសង្គ្រោះជាតិ នៅថ្ងៃទី ០៥ ខែ តុលា ឆ្នាំ២០១៧ ក្រសួងមហាផ្ទៃបានដាក់មេធាវីចំនួន ០៥ រូប ដើម្បីជាតំណាងខ្លួនដោយអាណត្តិ ក្នុងការដាក់ ពាក្យបណ្តឹងទៅតុលាការកំពូល តាមការស្នើសុំរបស់គណបក្សទាំងពីរ ។ ក្នុងនោះដែរមេធាវីតំ ណាងដោយអាណត្តិរបស់ក្រសួងមហាផ្ទៃ បានប្រមូលភស្តុងតាង បានចំនួន២១ ដើម្បីដាក់ បញ្ចូលនៅក្នុងសំណុំរឿងនេះ ។
ក្នុងការប្តឹងផ្តល់នេះ ក្រុមអ្នកច្បាប់ បានបញ្ចេញទស្សនៈផ្ទាល់ខ្លួនថា” ករណីនេះកំពុងតែឈាន ដល់ការរំលាយទាំងអស់ហើយ បើសិនតុលាការកំពូលចេញសាលដីកាសម្រេចរំលាយគណ បក្សសង្គ្រោះជាតិនោះ រដ្ឋភាជាតិក៏ត្រូវរំលាយដែរ ព្រោះនៅក្នុងរដ្ឋធម្មនុញ្ញនៃព្រះ រាជាណាចក្រកម្ពុជា បន្ថែមឆ្នាំ២០០៣ បានយកសម្លេង ៥០បូក ១ ។ ក្នុងរដ្ឋសភាគណបក្សប្រជា ជនកម្ពុជា ត្រូវការសម្លេង ៥០ បូក១ ទើបអាចឈរជើង បង្កើតរដ្ឋាភិបាលដោយខ្លួនឯងបាន បើមិនគ្រប់សម្លេង៥០ បូក១ ទេ ដូចនេះ រដ្ឋសភាជាតិ ក៏ត្រូវរំលាយដែរ ទាំងគណបក្សសង្គ្រោះ ជាតិ ទាំងគណបក្សប្រជាជនកម្ពុជា ។ ចំណែករាជរដ្ឋាភិ បាល ដែលមាននាយករដ្ឋមន្ត្រីណ មកពីគណបក្សប្រជាជនកម្ពុជា ក៏ត្រូវរំលាយដែរ ដោយសារតែ នាយករដ្ឋមន្ត្រីកើតចេញ ពីរដ្ឋសភាជាតិ ដែលមានការចូលរួមផ្តល់សេចក្តីទុកចិត្ត ដើម្បីបង្កើតរដ្ឋា ភិបាល ។
ក្នុងករណីប្តឹងផ្តល់គណបក្សសង្គ្រោះជាតិ គ្រប់មជ្ឈដ្ឋានទូទៅ ទាំងក្នុងប្រទេសនិងក្រៅប្រទេស បានដឹងថា កើតចេញពីគណបក្សប្រជាជនកម្ពុជា ដែលមានការព្រួយ និង បារម្ភ ក្នុងពេលបោះ ឆ្នោតខាងមុខ ។ ព្រោះកន្លងមកគណបក្សប្រឆាំងមួយនេះ បានកើនសម្លេងយ៉ាងឆាប់រហ័ស តាម រយៈប្រជាពលរដ្ឋរងការឈឺឆាប់ តាមរយៈការបណ្តេញចេញដោយបង្ខំ ក្នុងរូបភាពអភិវឌ្ឍន៍ និង មានកត្តាផ្សេងៗ ដូចជា ព័ត៌មានតាមរយៈបណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុក និងបណ្តាញសារ អេឡិចត្រូវនិច ជាច្រើនទៀត។ គណបក្សសង្គ្រោះជាតិ មិនចាំបាច់ប្រឹងឃោសនា ឬ ចងក្រងក្រុម បក្សពួក ក៏ទទួលបានអតិថិជនចុះចូលច្រើនដែរ ព្រោះកន្លងមក គណបក្សមួយនេះ មិនធ្លាប់បាន ជាអ្នកដឹកនាំគ្រប់គ្រងរដ្ឋទេ ដូចនេះមិនមានអ្វីដែលបានព្រឹត្តខុសដែរ ។ ចំណែកគណបក្សប្រជា ជនកម្ពុជា កាន់អំណាចជិត៣០ ឆ្នាំកន្លងមក តែងតែមានកំហុសខុសឆ្គងជាច្រើន បើសិនរាប់តាម អាណត្តិនីមួយៗ ហើយក៏មិនទាន់មានសារនយោបាយណាមួយ អាចលុបលាងខ្លួន ឲ្យប្រជាពល រដ្ឋជឿជាក់បានដែរ ។ ការបោះឆ្នោតចំនួន ២ លើកមកហើយ ដែលជាមេរៀនមួយបង្ខំឲ្យគណ បក្សប្រជាជនកម្ពុជា ត្រូវកែទម្រង់រដ្ឋបាលផ្ទៃក្នុងរបស់ខ្លួន ព្រោះការបាត់បង់សម្លេងជាច្រើន ទាំង ពីរលើក ដោយសារតែមន្ត្រីថ្នាក់ក្រោម កុហកភូតភ ថ្នាក់លើ ហើយសម្លឹងមុខថ្នាក់លើ មិនហ៊ាន និយាយការពិត ។
ប្រជាពលរដ្ឋដែលធ្លាប់បានចូលរួមបោះឆ្នោតជ្រើសរើសអ្នកបំរើរបស់ខ្លួន បាននិយាយថា ពួកគាត់ចង់មានការផ្លាស់ប្តូរ ។
ក្នុងស្ថានភាពនយោបាយ ដែលកំពុងតែឈានទៅរកការរំលាយព្រមគ្នានេះ ។ សាស្ត្រាចារ្យវិទ្យាសាស្ត្រនយោបាយ នៃសាកលវិទ្យាល័យមួយ បានមានប្រសាសន៍ថា “ ចំពោះ មុខនឹងអាចរំលាយទាំងព្រម បើសិនជាគណបក្សសង្គ្រោះជាតិរំលាយនោះ តែមុននឹងរំលាយរដ្ឋ សភាជាតិ ចាប់ផ្តើមជ្រើសរើសរដ្ឋាភិបាលបណ្តោះអាសន្នមួយសិន ដើម្បីរក្សានូវស្ថានការ ក្រែង អ្វីកើតឡើងនាំឲ្យមានការច្របូកច្របល់ក្នុងប្រទេស ។ តែលោកសាស្តាចារ្យ មិនបានបញ្ជាក់ថា រដ្ឋាភិបាលបណ្តោះអាសន្នត្រូវជ្រើសរើសរបៀបណានោះទេ ។
មន្ត្រីគណបក្សសង្គ្រោះជាតិ ហាក់ដូចជាមិនខ្វល់ខ្វាយទៅលើការប្តឹងរំលាយគណបក្សនោះទេ ដោយគ្រាន់តែមានប្រសាសន៍ថាមិនមានអ្វីដែលយើងត្រូវខ្លាចបាត់បង់បក្សទេ តែយើងខ្លាចនោះ ខ្លាចបាត់បង់លទ្ធិប្រជាធិបតេយ្យ និងសិទ្ធិសេរីភាពរបស់ប្រជាពលរដ្ឋ ដែលបានសាងឡើងបន្តិច ម្តងៗអស់រយៈពលជាង២០ ឆ្នាំមកហើយ៕