គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត(គ.ជ.ប)បានចេញលិខិតជូនដំណឹងដល់គណបក្សនយោបាយចំនួន៦អោយត្រៀមខ្លួនទទួលយកអាសនៈ
ភ្នំពេញ៖គណបក្សចំនួន៦ដែលមិនបានជាប់ឆ្នោតបែជាទទួលបានសំណាងធ្លាក់ពីលើមេឃដែលទេវតាប្រទានដោយបានទទួលកៅអីក្រោយពីតុលាការកំពូលកម្ពុជា បានរំលាយគណបក្សប្រឆាំងធំជាងគេតែមួយគត់បានសម្រេចហើយនៅថ្ងៃទី១៨ខែវិច្ឆិកាឆ្នាំ២០១៧នេះគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត(គ.ជ.ប)បានចេញលិខិតជូនដំណឹងដល់គណបក្សនយោបាយចំនួន៦អំពីផ្តល់ព័ត៌មានចាំបាច់មួយចំនួនដើម្បីគណៈគណកម្មការជាតិរៀបចំការបោះឆ្នោតចាត់ចែងអនុវត្តការបែងចែកអាសនៈដែលនៅទំនេរទៅតាមច្បាប់ស្តីពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត។គណបក្ស
ទាំង៦នោះរួមមាន១/គណបក្ស ហ៊្វុនស៊ិនប៉ិច ២/គណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ ៣/គណបក្សខ្មែរអភិវឌ្ឍន៍សេដ្ឋកិច្ច ៤/គណបក្ស ខ្មែរឈប់ក្រ ៥/គណបក្សសញ្ជាតិកម្ពុជា ៦/គណបក្សសាធារណរដ្ឋប្រជាធិបតេយ្យ។សូមអានលិខិតខាងក្រោមនេះ