ខ្សឹបដាក់មេក្រូតាមតុកាហ្វេ ! លោក អភិបាលខេត្តបន្ទាយមានជ័យ អញ្ជើញសមាជិកគណបក្សសង្គ្រោះជាតិ ចូលរួមប្រជុំនៅមន្ទីរបក្សប្រជាជនកម្ពុជា
ខ្សឹបដាក់មេក្រូតាមតុកាហ្វេ ! នៅព្រឹកនេះតាមហាងកាហ្វេ ខេត្តបន្ទាយមានជ័យ បាននិយាយ បូញមាត់ដាក់គ្នាថា លោក សួន បវរ អភិបាល ខេត្តបន្ទាយមានជ័យ បានចេញលិខិតអញ្ជឹងក្រុម ប្រឹក្សា ជំទប់ ខាងកូតាគណបក្សសង្គ្រោះជាតិ ទៅប្រជុំមន្ទីរបក្សប្រជាជនកម្ពុជា ខេត្តបន្ទាយមាន ជ័យ ។ តែមានសមាជិកបក្សសង្គ្រោះជាតិ មួយចំនួន បានប្រតិកម្មភ្លាមៗ ទៅលើលិខិតអញ្ជើញ ថាជាប់រវល់ ។ ក្រុមការងារខ្សឹបដាក់ មេក្រូកំពុងតែតាមរកសំភាសន៍អ្នកត្រូវគេហៅនោះ ។
បានជួបស្ត្រីម្នាក់ មានរូបស្អាត ដែលមានតួនាទីក្នុងបក្សឃុំ ជាកូតាគណបក្សសង្គ្រោះជាតិ ឆ្លើយ នូវសំណួររបស់ក្រុមការងារយើងថា” ទៅធ្វើអី ! វាជាការអាម៉ាស់ខ្លាំងណាស់ រំលាយបក្សខ្ញុំហើយ ធ្វើជាចិត្តល្អ ជួយខ្ញុំ ហើយលោកក្លាយជាអ្នកមានគុណ ? “ ។ ដោយសារតែមើលឃើញទឹកស្ត្រី នោះ មានទឹកមាំមួន ទើបយើងមិនសូវហ៊ានសួរតទៅទៀត យើងរង់ចាំស្តាប់បន្តខាងគណបក្ស ប្រ ជាជនកម្ពុជា ដែលខិតខំប្រើយុទ្ធសាស្ត្រប្រមូល សមាជិកគណបក្សរបស់បក្សសង្គ្រោះជាតិនោះ តើមានការចុះចូលប៉ុន្មាននាក់ ? បើកន្លងមក ខេត្តបន្ទាយមានជ័យ នៅរឹងមាំជាងគេ ? បើសិនជា យុទ្ធសាស្ត្របរាជ័យនោះ មេបក្សខេត្តនេះ នឹងត្រូវបានមេបក្សខាងលើស្តីបន្ទោសមិនខាន ៕