ថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០៥០
សារព័ត៌មាន ខ្មែរជាយដែន ( ជាសារព័ត៌មានឯករាជ្យ ទាន់ហេតុការណ៍ ចំពោះព្រឹត្តិការណ៍កើតឡើងនៅក្នុងប្រទេសកម្ពុជា )​ហ៊ាននិយាយការពិត ប្រសើរជាងនិយាយការពារ
ឈ្មួញកាយភ្នំទ្រង់បាត្រស្ទើររលាយហិនហោចអាជ្ញាធរមិនខ្វល់តែប្រជាពលរដ្ឋបារម្ភ!
Fri,24 November 2017 (Time 05:43 AM)
ដោយ ៖ តារា (ចំនួនអ្នកអាន: 928នាក់)


 
 
សៀមរាប: ប្រជាពលមានការបារម្ភខណះឈ្មួញសំរុកយកគ្រឿងចក្រទៅកាយភ្នំទ្រង់បាត្រស្ទើររលាយហិនហោចដោយគ្មានសមត្ថកិច្ចណាទប់ស្កាត់ដោយអាងលេសថា កាយដីធ្វើថ្នល់ តែមហាជនឆ្ងល់ភ្នំគឺជាសម្បត្តិធម្មជាតិរបស់រដ្ឋ ចំណែកផ្លូវមានគេដេញថ្លៃពីរដ្ឋដើម្បីស្ថាបនាផ្លូវម៉េចបានត្រូវយកប្រាក់ចំណេញដាក់ហោប៉ៅខ្លួនឯងហើយទៅកាយដីភ្នំទៅវិញ។
 
កាលពីរសៀលថ្ងៃទី២៣ខែវិច្ឆិការ ឆ្នាំ ២០១៧ នេះ ដោយមានសេចក្តីរាយការណ៍ ពីប្រជាពលរដ្ឋ អ្នកសារព័ត៌មានយើងបានចុះទៅដល់ចំណុច ខាងជើង នៃភ្នំទ្រង់បាត្រ ស្ថិតនៅភូមិ  ភ្នំ  ឃុំកំពង់ថ្កូវ ស្រុក ក្រឡាញ់ ខេត្ត សៀមរាប ។ ក៏បានឃើញ សកម្មភាព កាយបំផ្លិចបំផ្លាញ ភ្នំដែលជាទ្រព្យសម្បត្តិរបស់រដ្ឋស្ទើរតែហិនហោច ដូចពាក្យដែលប្រជាពលរដ្ឋរាយការណ៍ប្រាប់មែនដោយ ឃើញមានរថយន្ត ដឹកដីនិងថ្មភ្នំ ជាង១០គ្រឿង កំពុងតែ មមាញ៉ឹក ក្នុងការដឹកជញ្ជូន ហើយគ្រឿងចក្រកាយដីមិនតិចជាង៨គ្រឿងឡើយដែលកំពុងតែកកាយដីភ្នំទ្រង់បាត្រនោះ។ អ្នកសារព័ត៌មានយើងក៏បាន ទំនាក់ទំនងទៅកាន់អ្នកស្រី ម៉ននីរង្សី  អភិបាលស្រុកក្រឡាញ់ដើម្បីសាកសួរចំពោះបញ្ហានេះ។
 
អ្នកស្រី ម៉ននីរង្សី បានឆ្លើយប្រាប់អ្នកសារព័ត៌មានតាមរយៈទូរស័ព្ទថា ចំពោះរឿងការកាយភ្នំ នេះអ្នកស្រីក៏បានជ្រាបដែរព្រោះមានក្រុមហ៊ុន២ប៉ុណ្ណោះដែលបានកាយដីភ្នំទ្រុងបាត្រនេះ គឺទី១ ជាក្រុមហ៊ុនឯកឧត្តមសៀងណាំ គាត់កាយដីភ្នំនេះដើម្បី ធ្វើផ្លូវទៅសំបួរ និងទី២គឺអ្នកស្រីអោយគេកាយដីភ្នំនេះមកចាក់បរិវេណសាលាស្រុកសំរាប់ចតរថយន្តអីហ្នឹងតែ២ទៅ៣ថ្ងៃទៀតគេឈប់កាយហើយ។តែចំពោះក្រុមហ៊ុនឯកឧត្តមសៀងណាំប្រហែលជាអាចយូរព្រោះទាល់តែធ្វើផ្លូវរួចរាល់ទើបគាត់ឈប់កាយ។
 
តែជុំវិញរឿងនេះប្រជាពលរដ្ឋបានលួចខ្សឹបប្រាប់ថានេះគ្រាន់តែពាក្យដោះសាររបស់អភិបាលស្រុកប៉ុណ្ណោះព្រោះការកាយភ្នំស្ទើរតែហិនហោចកើតឡើងជាយូរមកហើយៗមិនមែនមានតែ២ក្រុមហ៊ុនឡើយគឺមានឈ្មួញច្រើននាក់ណាស់ដែយកគ្រឿងចក្រមកកាយដីធ្វើអាជីវកម្មនោះតែសមត្ថកិច្ចពាក់ព័ន្ធនិងអាជ្ញាធរចេះតែបិទបាំងដោយមានការឃុបឃិតចែកផលប្រយោជន៍គ្នាស៊ី។ព្រោះសូម្បីតែបករជាពលរដ្ឋដែលខ្វះខាតជីវភាពមកវាយថ្មលក់ឬវាយថ្មន្តិចបន្តួចយកប្រក៏ប្រាស់ក៏គេទារពន្ធដាដែរដោយក្នុង១គោយន្ត២ម៉ឺនរៀលដោយយកលេសថាប៉ះពាល់បរិស្ថានលុះឈ្មួញធំៗមកកាយនិងដឹកជញ្ជូនមួយថ្ងៃៗរាប់រយឡានបែជាអាជ្ញាធរសម្ងំឈឹងទៅវិញ។
 
ទោះជាយ៉ាងណាមហាជន បានលើកឡើងថា ពួកខ្ញុំដូចមិនយល់ដែរភ្នំគឺជាសម្បត្តិធម្មជាតិរបស់រដ្ឋ ចំណែកផ្លូវមានគេដេញថ្លៃពីរដ្ឋដើម្បីស្ថាបនាផ្លូវម៉េចបានត្រូវយកប្រាក់ចំណេញដាក់ហោប៉ៅខ្លួនឯងហើយទៅកាយដីភ្នំបំផ្លាញទ្រព្យសម្បត្តិរដ្ឋបែបនេះទៅវិញ៕

ព័ត៌មានគួរចាប់អារម្មណ៍

ពលរដ្ឋ​​៣​ភូមិ​​ នៅ​ស្រុក​សណ្ដាន់​ ​​រង​គ្រោះ​​ដោយ​សារ​​​ក្រុមហ៊ុន​ ស៊ី​អ ស៊ី​ខេ ឈូក​ឆាយ​រំលោភ​យក​ដី​​ពួក​គាត់ ​សុំ​ឲ្យ​​សម្ដេច​តេ​ជោ​​ជួយ​អន្តរាគមន៍ (ខ្មែរជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

ឆ្នោត​ សៀម​និង​យួន ​ត្រូវ​គេ​បើក​​លេង​​ម៉ាសេរី​ ​នៅ​ទី​ក្រុង​ទេសចរណ៍​​​សៀមរាប ​​ (ខ្មែរជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

រថយន្ត​ធុន​ធំ​ ​ដឹក​ប្រេង​គេចពន្ធ ​ពី​ថៃ​ ចូល​កម្ពុជា​​ តាម​ច្រក​ជប់​គគីរ ​​ម៉ាសេរី​​​ (ខ្មែរជាយដែន)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
88 នាក់
ម្សិលមិញ :
167 នាក់
សប្តាហ៍នេះ :
2882 នាក់
ខែនេះ :
16112 នាក់
3 ខែនេះ :
54733 នាក់
សរុប :
2469012 នាក់