ចាប់ខ្លួនចិនតៃវ៉ាន់ និងម៉ាឡេស៊ី ក្រោយប៉ូលិសកម្ពុជា ចូលរំដោះជនជាតិថៃជិត១០នាក់ដែលបង្ខាំងទុក្នុងភូមិគ្រឹះកណ្ដាលក្រុងភ្នំពេញ!
ភ្នំពេញៈកម្លាំងប៉ូលិសក្រសួងមហាផ្ទៃឃាត់ខ្លួនជនបរទេស៣នាក់ ២នាក់ ជាជនជាតិតៃវ៉ាន់ និងម្នាក់ទៀត ជាជាតិម៉ាឡេស៊ីដែលរងពាក្យបណ្តឹងថាបានឃុំឃាំងជនជាតិថៃជិត១០នាក់នៅក្នុងភូមិគ្រឹះមួយកន្លែងក្នុងខណ្ឌទួលគោករាជធានីភ្នំពេញ។
ប្រតិបត្រការនេះបានធ្វើឡើងកាលពីល្ងាចថ្ងៃទី៥ខែវិច្ឆិកាឆ្នាំ២០១៧ក្រោយទទួលពាក្យបណ្តឹងពីស្ថានទូតថៃ។
ប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌក្រសួងមហាផ្ទៃ ឧត្តមសេនីយ៍ឯក សុខ ខេមរិន្ទបានអោយដឹងថា៖
ក្រោយទទួលពាក្យបណ្តឹងពីស្ថានទូតថៃ ហើយនោះ ប៉ូលិសក្រសួងមហាផ្ទៃ រួមនឹងអាជា្ញធរខណ្ឌទួលគោក ក៏បានបើកប្រតិបត្តិការឡោមព័ទ្ធភូមិគ្រឹះលេខ ៣៩នៅលើផ្លូវ៥៩៤ស្ថិតក្នុងសង្កាត់បឹងកក់២ខណ្ឌទួលគោករហូតឈានដល់ការបង្រ្កាបនិងឃាត់ខ្លួនជនពាក់ព័ន្ធ៣នាក់ ដែលសុទ្ធសឹងជាជនបរទេស។លោកសុខខេមរិន្ទបន្តថាបច្ចុប្បន្នទាំងជនសង្ស័យ និងជនរងគ្រោះសរុប១២នាក់ត្រូវបានបញ្ជូនទៅកាន់ក្រសួងមហាផ្ទៃ ដើម្បីធ្វើការសាកសួរបន្ថែម៕