កម្មកររោងចក្រ “ម៉េង ដាហ្វូតវៀ” ជាង៤០០នាក់ ធ្វើបាតុកម្ម ទាមទារលក្ខខណ្ឌ៣ចំណុច!
ភ្នំពេញៈកម្មកររោងចក្រ“ម៉េងដាហ្វូតវៀ” ប្រមាណជាង៤០០នាក់បានដើរចេញពីរោងចក្រមកប្រមូលផ្តុំគ្នានៅផ្លូវធំវេងស្រេងដើម្បីសម្ដែងមតិដោយ បន្តធ្វើកូដកម្មដើម្បីទាមទារលក្ខខណ្ឌការងារពីថៅកែរោងចក្រចំនួន៣ចំណុច។ការតវ៉ានេះធ្វើឡើងនៅមុខរោងចក្រដែលមានទីតាំងនៅភូមិចោមចៅសង្កាត់ចោមចៅទី១ខណ្ឌពោធិ៍សែនជ័យនៅព្រឹកថ្ងៃទី៦ខែធ្នូឆ្នាំ២០១៧ ក៏ប៉ុន្តែអត់មានការបិទផ្លូវទេ។
បើតាមប្រភពព័ត៌មានពីសមត្ថកិច្ច បានឲ្យដឹងថា រោងចក្រ“ម៉េងដាហ្វូតវៀ” មានកម្មករសរុប៥០០០នាក់ប៉ុន្តែកម្មករដែលចូលរួមធ្វើបាតុកម្មប្រហែល៤០០នាក់ប៉ុណ្ណោះ។
បើតាមកម្មករ ដែលចូលរួមធ្វើបាតុកម្ម បានឲ្យដឹងថា ពួកគាត់មកធ្វើបាតុកម្មនេះគឺដើម្បីទាមទារលក្ខខណ្ឌការងារពីថៅកែរោងចក្រចំនួន៣ចំណុច៖
១/សូមឲ្យក្រុមហ៊ុនបើកប្រាក់៥% គិតចាប់ពីបើករហូតដល់ឆ្នាំ២០១៨។
២/សូមឲ្យក្រុមហ៊ុនផ្តល់លុយព្រឹម ១៥$ក្នុងមួយខែ។
៣/សូមឲ្យក្រុមហ៊ុនផ្តល់លុយធ្វើ ដំណើរឬស្នាក់នៅ១៥$ក្នុងមួយខែ។តែទោះជាយ៉ាងណាគេនឹងរងចាំមើលថាតើសំណើរបស់កម្មករត្រូវបានយកចិត្តទុកដាក់ពីសំណាក់ស្ថាប័នពាក់ព័ន្ធនានាដើម្បីរកដំណោះស្រាយជូនពួកគាត់ដែរឬយ៉ាងណា!៕