សមត្ថកិច្ចចម្រុះ ខេត្តព្រះសីហនុរកឃើញ ភ្លុកដំរី ចំនួន២៧៩ដុំស្មើនឹង៩៤១.៤១គីឡូក្រាមដែលឈ្មួញបង្កប់ជាមួយឈើលាក់ទុកក្នុងកុងតឺនរ័ !
ខេត្តព្រះសីហនុ៖- ភ្លុកដំរី ចំនួន២៧៩ដុំ ស្មើនឹង៩៤១.៤១គីឡូក្រាមដែលឈ្មួញបង្កប់ជាមួយឈើលាក់ទុកក្នុងកុងតឺនរ័ ។ ចំនួន៣ទូ របស់ក្រុមហ៊ុន Cam Transit Import Co., Ltd មកពីប្រទេស Mozambique កាលពីថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០១៦ត្រូវបានសមត្ថកិច្ចចម្រុះខេត្តព្រះសីហនុ រួមមានមន្ត្រីកំពង់ផែ មន្ត្រីនគរបាល មន្ត្រីកាំកុងត្រូល ភ្នាក់ងារស៊ើបអង្កេតរបស់ស្ថានទូតអាមេរិក មន្ត្រីសាខាគយនិងរដ្ឋាករកំពង់ផែអន្ដរជាតិក្រុងព្រះសីហនុ ដឹកនាំផ្លូវច្បាប់ដោយលោក លឹម ប៊ុនហេង ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តបានកាត់ស៊ីលទូកុងតឺន័រចំនួន៣ទូដែលស្តុកទុកក្នុងឃ្លាំងនៅកំពង់ផែព្រះសីហនុដើម្បីត្រួតពិនិត្យរកបទល្មើស ប្រទះឃើញ
ថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០១៧នេះ។
មន្ត្រីដែលចូលរួមត្រួតពិនិត្យប្រាប់បណ្តាញផ្សព្វផ្សាយឲ្យដឹងនៅរសៀលថាការរកឃើញភ្លុកដំរីបង្កប់លាក់ទុកជាមួយឈើក្នុងកុងតឺនរ័នេះក្រោយខាងសមត្ថកិច្ចគយ និង រដ្ឋាករកម្ពុជា ធ្វើការកត់សម្គាល់លើកុងតឺន័រ ចំនួន៣ទូ របស់ក្រុមហ៊ុន Cam Transit Import Co., Ltd មកពីប្រទេស Mozambique កាលពីថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០១៦ ដែលបានប្រកាសថាជាប្រភេទឈើចំនួន ២៩pkgs ទម្ងន់ស្មើនឹង ៥៥,២១៣kgs និងផ្អែកលើលទ្ធផលរូបភាព ផ្ដល់ដោយម៉ាស៊ីនស្គែន ព្រមទាំងខាងម្ចាស់ទំនិញមិនបានចូលខ្លួនមកបំពេញបែបបទយកទំនិញតាមសេចក្ដីជូនដំណឹងរបស់សាខាគយ និងរដ្ឋាករកំពង់ផែអន្ដរជាតិក្រុងព្រះសីហនុ ទើបនាំដល់ការបើកកុងតឺនរ័ត្រួតពិនិត្យរកឃើញភ្លុកដំរីខុសច្បាប់នេះ។
បច្ចុប្បន្ន៖ភ្លុកដំរី រួមទាំងវត្ថុតាងដទៃទៀត ត្រូវបានកម្លាំងជំនាញរៀបចំទុកដាក់នៅទីសុវត្ថិភាព រង់ចាំនីតិវិធីបន្ដទៅតាមផ្លូវច្បាប់៕