ដើមកញ្ឆាខុសច្បាប់ប្រមាណជា ១២០០០ដើម ត្រូវប៉ូលិសខេត្តតាកែវ ចុុះកាប់ និងដុតបំផ្លាញចោល
ខេត្តតាកែវ ៖កម្លាំងជំនាញការិយាល័យប្រឆាំងគ្រឿងញៀន នៃស្នងការដ្ឋាននគរបាលខេត្តតាកែវ សហការជាមួយកម្លាំងអធិការដ្ឋាននគរបាលស្រុកគីរីវង់ ដឹកនាំដោយលោកវរសេនីយ៍ឯក យុគ សារ៉ាត់ អធិការ នគរបាលស្រុក បានដឹកនាំកម្លាំងចំនួន ៦៨នាក់ ចុះបង្ក្រាបករណីដាំដំណាំកញ្ឆាខុសច្បាប់ ស្ថិតនៅចំណុចជ្រោះឃ្លៃ ដាក្រឡាញ់ និង ដុបតាលឹម ស្ថិតក្នុងភូមិជ្រោយ ឃុំព្រះបាទជាន់ជុំ ស្រុកគិរីវង់ ខេត្តតាកែវ។
កម្លាំងជំនាញបានដក និងបំផ្លាញចោលដំណាំកញ្ឆា ដែលជនខិលខួចលួចដាំខុសច្បាប់ ចំនួន ៤០ទីតាំង ស្មើនឹង ១២.៥៤១ ដើម និងអណ្តូងប្រស់ទឹក ចំនួន ៦២ អណ្តូង លើផ្ទៃដីសរុប ៤.៣៧៧ ម៉ែត្រការ៉េ។ បច្ចុប្បន្ន កម្លាំងជំនាញកំពុងស្រាវជ្រាវស្វែងរកម្ចាស់ដំណាំកញ្ឆាខាងលើនេះ ដើម្បីមកផ្តន្ទាទោសតាមផ្លូវច្បាប់៕