ឡានដឹកកម្មករបែកកង់ រេចង្កួតក្រឡាប់ធ្លាក់ផ្លូវ បណ្តាលឲ្យស្លាប់កម្មការិនីម្នាក់ និងរបួសធ្ងន់ស្រាលកម្មការិនី១៦នាក់!
កំពង់ស្ពឺ ៖យ៉ាងហោចណាស់ កម្មការិនីម្នាក់បានស្លាប់ចំណែកកម្មការិនី១៦នាក់ផ្សេងទៀត របួសធ្ងន់ស្រាល កំពុងបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ។ខណៈរថយន្តដឹកកម្មករបែកកង់រេចង្កតក្រឡាប់ធ្លាក់ផ្លូវនៅកំពង់ស្ពឺ។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដ៏គួរឲ្យរន្ធត់នេះបានកើតឡើង នៅម៉ោង០៦និង២០នាទី ថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០១៧ លើផ្លូវជាតិលេខ៤១ ចន្លោះគីឡូម៉ែត្រលេខ២៦-២៧ ត្រង់ចំណុចភូមិអណ្ដូងច្រុះ ឃុំស្នំក្រពើ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ។
ប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថានៅមុនពេលកើតហេតុគេបានឃើញរថយន្តដឹកកម្មករ-កម្មការិនីនី ធ្វើការរោងចក្រមួយគ្រឿង ម៉ាកហ៊ីយ៉ាន់ដាយ ពណ៌សឆ្នូតខៀវ ពាក់ស្លាកលេខ ភ្នំពេញ 2AG-5411 (មិនទាន់ស្គាល់ឈ្មោះ និងអាសយដ្ឋានអ្នកបើកបរ) បើកបរមកពីទិសខាងត្បូងទៅទិសខាងជើងក្នុងល្បឿនលឿនលុះបើកបរទៅដល់ត្រង់ចំណុចកើតហេតុក៏បែកកង់រេចង្កួត ទៅប៉ះរថយន្ដ១គ្រឿងម៉ាក KIA ពណ៌ត្រីអ៊ី ពាក់ស្លាកលេខខេមរភូមិន្ទ 1. 3-5637 (មិនទាន់ស្គាល់ឈ្មោះនិង អាសយដ្ឋានអ្នកបើកបរ) ដែលកំពុងតែបើកបរបញ្ច្រាសទិសគ្នាបណ្ដាលឲ្យក្រឡាប់ធ្លាក់ផ្លូវធ្វើអោយស្លាប់កម្មការិនីម្នាក់ និងរបួសកម្មការិនី១៦នាក់ក្នុងនោះរបួសធ្ងន់០៦នាក់ក្រោយពីកើតហេតុនេះភ្លាមសមត្ថកិច្ចក៏បានទៅដល់និងបានដឹកជញ្ជូនអ្នករងរបួសទៅកាន់មន្ទីរពេទ្យចំណែករថយន្តក្រៅពីវាស់វែងរួចមត្ថកិច្ចបានយកទៅរក្សាទុកដើម្បីរង់ចាំធ្វើការដោះស្រាយ៕