ឃាត់ខ្លួនមនុស្ស២នាក់ពាក់ពន្ធ័ការកាប់រានដីព្រៃខុសច្បាប់នៅស្រុកកែវសីមា
ខេត្តមណ្ឌលគិរីៈមនុស្ស២នាក់ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ក្រោយពេលពួកគេបានធ្វើសកម្មភាពកកាប់រានដីព្រៃខុសច្បាប់ ត្រង់ចំណុច ភូមិ ពូគង់ ឃុំស្រែព្រះស្រុកកែវសីមា ខេត្ត មណ្ឌលគិរី កាលពីព្រឹកថ្ងៃទី១៧ខែកុម្ឆ្នាំ២០១៧ហើយត្រូវបានក្រុមការងារសម្របសម្រួលល្បាតព្រៃសហគមន៍ ប្រទះឃើញនិងក្របួចជាប់។
ប្រភពបានអោយដឹងថាក្នក្រុុងសកម្មមភាពក្រុមការងារសម្របសម្រួលល្បាតព្រៃសហគមន៍ នៅក្នុងដែនជម្រកសត្វព្រៃកែវសីមា បានចុះល្បាតព្រៃចាប់ពីថ្ងៃទ១៥ខែកុម្ភៈរហូតដល់ថ្ងៃ១៧បានប្រទះឃើញករណីកាប់រានដីព្រៃខុសច្បាប់ នៅព្រំប្រទល់ ភូមិពូគង់នឹងអូរច្រារ ជាច្រើនហិកតា ដែលទើបកាប់ឆ្ការថ្មីព្រមទាំងមានគំនឈើដែលទើប អារ ជ្រៀកឈើថ្មីៗជាច្រើន។ ការចុះល្បាត់របស់មន្ត្រីជំនាញបានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន២នាក់ នឹងដកហូតបានវត្ថុតាងជាច្រើនរួមមាន៖ រណាយន្តចំនួន២គ្រឿង កាបិត ៨ផ្លែ ចបត្រសេះ ៣អាគុយចំនួន២ នឹងម៉ូតូ១គ្រឿង។
លោក គង់ ពុទ្ធីរ៉ា ប្រធានគំរោងដែនជម្រកសត្វព្រៃកែវសីមា បានអោយដឹងថា ជនសង្ស័យទាំងពីរនាក់ត្រូវសមត្ថកិច្ចបញ្ជូនមកដល់ស្នាក់ការដែនជម្រកសត្វព្រៃកែវហើយ មន្រ្តីជំនាញកំពុងសាកសួរ លោកបន្ថែមថា ជនសង្ស័យត្រូវសម្ថកិចិ្ចឃាត់ខ្លួនពីបទ កាប់រានដីព្រៃខុសច្បាប់ ជនសង្ស័យទាំងពីរមានឈ្មោះ ទី១ឈ្មោះ ពាន មិត ភេទប្រុសអាយុ៤០ និងទីពីរ ឈ្មោះ តុល និត ភេទប្រុស២០ឆ្នាំ ជនសង្ស័យទាំងពីរមានទីលំនៅភូមិ ជ្រែក ឃុំបាធាយស្រុកបាធាយ ខេត្តកំពង់ចាម បច្ចុប្បន្នជនសង្ស័យទាំង២នឹងត្រូវបញ្ជូនទៅសាលាដំបូងក្រោយពេលសួរនាំរួចដើម្បីធ្វើការតាមវិធីច្បាប់បន្ត៕