ថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០៥០
សារព័ត៌មាន ខ្មែរជាយដែន ( ជាសារព័ត៌មានឯករាជ្យ ទាន់ហេតុការណ៍ ចំពោះព្រឹត្តិការណ៍កើតឡើងនៅក្នុងប្រទេសកម្ពុជា )​ហ៊ាននិយាយការពិត ប្រសើរជាងនិយាយការពារ
ពលរដ្ឋថានគរបាលឃាត់ខ្លួនអ្នកបើកបរបង្ករគ្រោះថ្នាក់ចរាចរណ៍តែសមត្ថកិច្ចបដិសេធ ធ្វើឲ្យព្រះរាជារងម្នាក់ចុះស៉ើបអង្កេតខ្លួនឯង!
Fri,17 February 2017 (Time 07:17 PM)
ដោយ ៖ មេត្តា (ចំនួនអ្នកអាន: 904នាក់)


ខេត្តបន្ទាយមានជ័យ:ពលរដ្ឋក្រុងប៉ោយប៉ែតអះអាងថាុករណីគ្រោះថ្នាក់ចរាចរណ៍នៅផ្លូវបំបែកជាបួនកែងស្តង់ជ្រូកឋិតក្នុងភូមិបាលិលេយ្យ២ សង្កាត់ប៉ោយប៉ែត បង្ករអោយមនុស្ស២នាក់ស្លាប់ និងម្នាក់ទៀតរងរបួសធ្ងន់ នគរបាលបានឃាត់ខ្លួនអ្នកបើបរ រថយន្ត ford ranger Pickup បានទាំងកាំភ្លើងតែបែជាសមត្ថកិច្ច អះអាងថា ជនបង្ករគេចបាត់ស្រមោលពោលចាប់អត់បានដែលករណី ចម្រូងចម្រាសគ្នានេះធ្វើឲ្យព្រះរាជអាជ្ញារងម្នាក់ដែលគេស្គាល់ឈ្មោះលោកតេងសាម៉ៃចុះស៉ើបអង្កេតខ្លួនឯងដល់កន្លែងកើតហេតុផងដែរ។
 
ប្រភពក្រៅផ្លូវ ការមួយបានអះអាងថា ករណីគ្រោះថ្នាក់ ចរាចរណ៍ បង្កឡើងដោយរថយន្តហ្វដរ៉េន ជើរ២បាំង (FordRanger Pickup) បើក បុកម៉ូតូ១គ្រឿង ហើយម៉ូតូខ្ទាតទៅបុករ៉ឺម៉ក ម៉ូតូចតចោលបណ្តាលឲ្យមនុស្សស្លាប់២នាក់ និងរបួសធ្ងន់ម្នាក់ នោះត្រូវបានគេស្គាល់ ថាជាមន្ត្រីនគរបាល គឺលោក ប៉ី ណាស៊ី នាយនគរបាលព្រហ្មទណ្ឌខេត្តបន្ទាយមានជ័យ និងជានាយនគរបាលនៃអគ្គលេខាធិការដ្ឋានគ្រប់គ្រង និងបង្ក្រាបបទល្មើសក្លែង បន្លំម៉ាកសញ្ញាក្រសួងមហាផ្ទៃ ។
 
សមត្ថកិច្ចផ្នែកសណ្ដាប់ធ្នាប់សាធារណៈក្រុងប៉ោយប៉ែតប្រាប់ថា កាលពីវេលាម៉ោង១០និង៥០នាទីយប់ថ្ងៃទី១៣ ខែកុម្ភៈ មុន ដំបូងមានរថយន្ត១គ្រឿងម៉ាក Ford Ranger Pickup ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ2AQ-0808 អ្នកបើកបរ (ក្តាប់ ឈ្មោះ និងអាសយដ្ឋានពុំបាន) ក្នុងគោលដៅពីទិសខាងលិចទៅទិសខាងកើត ។ លុះ បើកបរមកដល់ផ្លូវបំបែកជា៤ ស្រាប់តែ មានម៉ូតូ១គ្រឿងម៉ាកហុងដាសេ១២៥ ពណ៌ ខ្មៅ ពាក់ស្លាកលេខបន្ទាយមានជ័យ 1M- 2410 បើកបរដោយឈ្មោះ ស្រី នី ភេទស្រី អាយុ១៨ឆ្នាំ មុខរបរកម្មករ និងអ្នករួម ដំណើរ២នាក់ទៀត ១-ឈ្មោះ នរាណ៍ ភេទស្រី អាយុ១៧ឆ្នាំ មុខរបរកម្មករ និង ២-ឈ្មោះ សំបូរ ហៅ ពៅ ភេទប្រុស អាយុ ១៨ឆ្នាំ មុខរបរកម្មករ ។ នារីរងគ្រោះបើកបរ ក្នុងគោលដៅពីទិសខាងជើងទៅទិសខាង ត្បូង ។ លុះបើកមកដល់ផ្លូវបំបែកជា៤ ក៏ ត្រូវរថយន្តខាងលើបុកខ្ទាតទៅផ្ទប់នឹងរ៉ឺម៉កម៉ូតូចតចោល បណ្តាលស្លាប់ម្នាក់នៅនឹង កន្លែង និង២នាក់ទៀតរងរបួសធ្ងន់ ក្រោយ មកក៏បានស្លាប់ម្នាក់ទៀតឈ្មោះ សំបូរ ហៅ ពៅ ខណៈបញ្ជូនដល់មន្ទីរពេទ្យ ដោយសារ របួសធ្ងន់ធ្ងរពេក ។
ជនរងគ្រោះទាំង៣នាក់ រស់នៅក្នុងភូមិ គីឡូម៉ែត្រលេខ៤ សង្កាត់ផ្សារកណ្តាល ក្រុង ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។
ក្រោយធ្វើកំណត់ហេតុរួចយានយន្តទាំងអស់ ត្រូវសមត្ថកិច្ចជំនាញយកទៅរក្សាទុកនៅអធិការដ្ឋានក្រុងប៉ោយប៉ែត ដើម្បីរក្សា ទុកដោះស្រាយតាមផ្លូវច្បាប់ ។
 
ប្រជាពលរដ្ឋដែលបានឃើញហេតុការណ៍ នេះបាននិយាយឲ្យដឹងថា គាត់បានឃើញអ្នកបើកបររថយន្តម៉ាកហ្វដរ៉េនជើរ ford ranger Pickup ១គ្រឿងបានបើកបុកម៉ូតូនារី រងគ្រោះ បណ្តាលឲ្យស្លាប់២នាក់ និងរបួស ធ្ងន់ម្នាក់ ហើយថែមទាំងទាញកាំភ្លើងបំណងបាញ់រះទៀតផង។
 
លោក ធិន ស៊ិនដេត អធិការនគរបាលក្រុងប៉ោយប៉ែតបានឲ្យដឹងរថយន្តបង្កគឺជារថយន្តរបស់នាយនគរបាលលោក ប៉ី ណាស៊ី មែន តែ ក្នុងហេតុការណ៍នោះ មន្ត្រីនគរបាលលោក រាយការណ៍មកថា អ្នកបើកបររថយន្តពេល នោះជាអ្នកផ្សេង មិនមែនជាម្ចាស់រថយន្ត ទេ ជននោះបានរត់គេចខ្លួនហើយដែរ ។
តែយ៉ាងណាក៏ដោយប្រជាពលរដ្ឋដែលជាសាក្សីនៅទីកើតហេតុបំភ្លឺផ្ទុយពីលោកអធិការ ពោលគឺក្រោយកើតហេតុគេឃើញសមត្ថកិច្ចបានមកដល់ហើយបានចាប់វាយខ្នោះអ្នកបើករថយន្តនោះទៀតផងហើយមិនគួរណាសមត្ថកិច្ចបែជាឆ្លើយថាចាប់បានទៅវិញ។  ដោយសារតែភាពចម្រោងចម្រាស់គ្នាបែបនេះបានធ្វើអោយលោកតេងសាម៉ៃព្រះរាជអាជ្ញារង អមសាលាដំបូងខេត្តបន្ទាយមានជ័យចុះស៉ើបអង្កេតខ្លួនឯងដល់កន្លែងកើតហេតុទៀតផង៕

ព័ត៌មានគួរចាប់អារម្មណ៍

ពលរដ្ឋ​​៣​ភូមិ​​ នៅ​ស្រុក​សណ្ដាន់​ ​​រង​គ្រោះ​​ដោយ​សារ​​​ក្រុមហ៊ុន​ ស៊ី​អ ស៊ី​ខេ ឈូក​ឆាយ​រំលោភ​យក​ដី​​ពួក​គាត់ ​សុំ​ឲ្យ​​សម្ដេច​តេ​ជោ​​ជួយ​អន្តរាគមន៍ (ខ្មែរជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

ឆ្នោត​ សៀម​និង​យួន ​ត្រូវ​គេ​បើក​​លេង​​ម៉ាសេរី​ ​នៅ​ទី​ក្រុង​ទេសចរណ៍​​​សៀមរាប ​​ (ខ្មែរជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

រថយន្ត​ធុន​ធំ​ ​ដឹក​ប្រេង​គេចពន្ធ ​ពី​ថៃ​ ចូល​កម្ពុជា​​ តាម​ច្រក​ជប់​គគីរ ​​ម៉ាសេរី​​​ (ខ្មែរជាយដែន)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
153 នាក់
ម្សិលមិញ :
167 នាក់
សប្តាហ៍នេះ :
2947 នាក់
ខែនេះ :
16177 នាក់
3 ខែនេះ :
54798 នាក់
សរុប :
2469077 នាក់