ថ្ងៃនេះជាថ្ងៃអវសាន្ត នៃគណបក្សប្រឆាំង?
ភ្នំពេញៈ នៅថ្ងៃទី ២០ ខែ កុម្ភៈ ឆ្នាំ២០១៧ មានជិកគណបបក្សប្រជាជនកម្ពុជា ៦៦ រូប ដែលមាន អាសនៈនៅក្នុងរដ្ឋភាជាតិ អវត្តមាន២ រូប បានអនុវត្តម័តច្បាប់ស្តីពីគណបក្សនយោបាយ ដោយ បានធ្វើវិសោធនកម្ម ទៅលើមាត្រាមួយចំនួន ។
ក្នុងការធ្វើវិសោធនកម្ម និងការកែប្រែមាត្រាមួយចំនួន នៅក្នុងច្បាប់ស្តីពីគណបក្សនយោបាយនេះ ខាងគណៈសង្គ្រោះជាតិ ជាគណបក្សប្រឆាំងធំមួយ នៅកម្ពុជា មិនបានចូលរួមប្រជុំសភា ដើម្បីអនុម័ត ទៅលើការធ្វើវិសោធនកម្ម និង ការកែប្រែមា ត្រា នៃ ច្បាប់នេះឡើយ ។
លោក សុន ឆ័យ តំណាងរាស្ត្រមកគណបក្សសង្គ្រោះជាតិ បានមានប្រសាសន៍ថាៈ តំណាងរាស្ត្រ គណសង្គ្រោះជាតិ មិនអាចចូលរួមប្រជុំវិសាមញ្ញនៅរដ្ឋសភា ដើម្បីកែប្រែឬវិសោធកម្មច្បាប់នេះ ទេ ដោយសារតែការធ្វើវិសោធនកម្មច្បាប់ បានប៉ៈពាល់យ៉ាងខ្លាំងដល់គណបក្សនយោបាយនៅកម្ពុជា និងប៉ៈពាល់ផលប្រយោជន៍ជាតិ និងរបបលទ្ធិប្រជាធិបតេយ្យ ។ ចំណែកគណបក្សនយោបាយ ចំនួន ៦៥ គណបក្សនយោបាយ មិនទាន់មានប្រតិកម្មទៅលើ ការធ្វើវិសោធនកម្ម និងការកែប្រែមាត្រាមួយចំនួន នៃច្បាប់នេះ នៅឡើយ ហាក់ដូចជាមិនទាន់ ខ្វល់ខ្វាយអំពីច្បាប់នេះ ។
ក្នុងការធ្វើវិសោធនកម្ម និង ការកែប្រែច្បាប់នេះ កាលពីថ្ងៃទី ១៧ ខែ កុម្ភៈ ឆ្នាំ២០១៧ មានអង្គ ការចំនួន ១២ ដែលធ្វើការឃ្លាំមើលទៅគណបក្សនយោបាយ បានសេចក្តីថ្លៃងការអំពីការព្រួយ បារម្ភទៅលើការធ្វើវិសោធនកម្ម និង ការកែប្រែមាត្រានៃច្បាប់នេះ ។ តែរាជរដ្ឋាភិបាលកម្ពុជា ក្រសួងមហាផ្ទៃ នីតិកម្មច្បាប់ ព្រមទាំងរដ្ឋសភាជាតិ មិនបានយកភ្នែកសម្លឹងមើលផង ៕