ថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០៥០
សារព័ត៌មាន ខ្មែរជាយដែន ( ជាសារព័ត៌មានឯករាជ្យ ទាន់ហេតុការណ៍ ចំពោះព្រឹត្តិការណ៍កើតឡើងនៅក្នុងប្រទេសកម្ពុជា )​ហ៊ាននិយាយការពិត ប្រសើរជាងនិយាយការពារ
ជំនាញអង្កេត និងយន្តការដាក់ពាក្យបណ្តឹង ជាចំណងដៃរបស់ឧត្តមស្នងការអង្គការសហប្រជាជាតិ ទទួលផ្នែកសិទ្ធិមនុស្សមនុស្សប្រចាំនៅកម្ពុជា
Thu,23 February 2017 (Time 04:39 PM)
ដោយ ៖ មានិត (ចំនួនអ្នកអាន: 954នាក់)


បាត់ដំបងៈ ចាប់តាំងពីថ្ងៃទី ២១ ដល់ថ្ងៃទី ២៣ ខែ កុម្ភៈ ឆ្នាំ២០១៧ ឧត្តមស្នងការអង្គការសហប្រជាជាតិ ទទួលបន្ទុកផ្នែកខាងសិទ្ធិមនុស្សប្រចាំនៅកម្ពុជា បានបើកបណ្តុះបណ្តាលស្តីពី វិធីសាស្ត្រី ឃ្លាំមើលសិទ្ធិមនុស្ស និងការស្វែងរកការពិត នៅសណ្ឋាគារ ខេមរាបាត់ដំបង១ ក្រុងបាត់ដំបង  ដែលមានគ្រូឧទ្ទេសជាបុគ្គលិករបស់ ឧត្តមស្នងការអង្គការសហប្រជាជាតិ ប្រចាំ នៅកម្ពុជា ។ ក្នុងវគ្គបណ្តុះបណ្តាលនេះ មានសិក្ខាកាម មកពីបណ្តារខេត្តចំនួន ៤ មាន ខេត្តបន្ទាយមានជា័យ បាត់ដំបង ពោធិសាតិ និង ខេត្ត ប៉ៃលិន  សរុបរួមចំនួន ៣៧ រូប ដែលរួមទាំងព្រះសង្ឃផងដែរ  ។ ក្នុងការ សិក្សារយៈពេល ៣ ថ្ងៃនេះ ជាជំនាញសំខាន់ ក្នុងការស៊ើបអង្កេតលើករណីរំលោភសិទ្ធិមនុស្ស ដែលត្រូវកំណត់គោលដៅនៃ ករណីដែលបានកើតឡើង ថាតើជាបាតុភូតដែលកើតឡើងនោះចូលក្នុងគោលការណ៍រំលោភសិទ្ធិដែរឬទេ ? ក្នុងការឃ្លាំមើល និងចុះស្រាវជ្រាវលើករណីរំលោភសិទ្ធិមនុស្ស ដូចជា អ្នកមានអំណាច មានតួនាទីនៅក្នុងអំណាចរដ្ឋ បានធ្វើទុកបុកម្នេញដល់ ប្រជាពលរដ្ឋ ដែលគ្មានកំលាំងតបត ជាមួយ ។ នៅកម្ពុជា មានករណីរំលោភសិទ្ធិមនុស្សជាច្រើនរូបភាព មានទាំងការរំលោភ យកដីធ្លី ការបណ្តេញចេញពីលំនៅដ្ឋាន ការសម្លាប់មនុស្សក្រៅច្បាប់ ការចាប់ឃាត់ និង ឃុំខ្លួនខុសនីតិវិធី  ....ជាច្រើនទៀត ។ តែ កន្លងមកមានអង្គការសង្គមស៊ីវិល ដែលធ្វើការងារផ្នែកនេះ បានធ្វើសកម្មភាពមិនទាន់ពេញលេញ មានករណីរំលោភសិទ្ធិមនុស្ស ខ្លះ ដូចជាៈ ការឃាត់ខ្លួននៅកន្លែងស្នាក់ការប៉ូលិសរដ្ឋបាល ដោយមិនមានមូលហេតុ និងបទល្មើសកមហែងយក និងបទល្មើស  រំលោភសិទ្ធិមនុស្សជាច្រើនទៀត ។

ក្នុងការយន្តការការពារសិទ្ធិមនុស្សនេះ សិក្ខាកាមបានសិក្សា ដោយផ្តោតទៅលើៈ

១. កំណត់គោលការណ៍ លើករណីសិទ្ធិមនុស្ស

២. ចងក្រងពត៌មានលើករណីរំលោភសិទ្ធិមនុស្ស

៣. ការសំភាសន៍សាក្សី និង ការរក្សាសាក្សី ដែលត្រូវការពារ សាក្សីដែលក្នុងហេតុការណ៍

៤. ផ្ទេងផ្ទាត់ព័ត៌មាន ជ្រើសព័ត៌មានដែលជាការពិត យកមកធ្វើរបាយការណ៍

៥ .​ការរក្សាទុកឯកសារ (លើកំណត់ហេតុ របាយការណ៍ករណីរំលោភសិទ្ធិមនុស្ស)

៦. យន្តការដាក់ពាក្យបណ្តឹងទៅអាជ្ញាធរ ឬ ស្ថានប័នសិទ្ធិមនុស្ស

            ក្នុងការវគ្គបណ្តុះបណ្តាលរយៈពេល ៣ ថ្ងៃនេះ សិក្ខាកាមចូលរួម បានធ្វើលំហាត់សាកល្បង និង លើកនូវសំណួរផ្សេងៗ  ព្រមទាំងសំណួរបំផុតជាច្រើន ពីគ្រូឧទ្ទេស ។ សិក្ខាកាម ដែលចូលរួមវគ្គបណ្តុះបណ្តាល មានៈ សង្គមស៊ីវិល អ្នករត់តាក់ស៊ី អ្នក សារព័ត៌មាន និង បណ្តាញព្រះសង្ឃឯករាជ្យ និង សហគមន៍ ផ្នែកខាងតស៊ូមតិ  បានចូលរួមវគ្គនេះ ដើម្បីយកចំណេះដឹងទៅ បំរើ ការងារជូនដល់សហគមន៍ របស់ពួកគាត់ ដើម្បីឲ្យប្រទេសមួយជាប្រទេសគោរពសិទ្ធិមនុស្សនិងច្បាប់ ៕

ព័ត៌មានគួរចាប់អារម្មណ៍

ពលរដ្ឋ​​៣​ភូមិ​​ នៅ​ស្រុក​សណ្ដាន់​ ​​រង​គ្រោះ​​ដោយ​សារ​​​ក្រុមហ៊ុន​ ស៊ី​អ ស៊ី​ខេ ឈូក​ឆាយ​រំលោភ​យក​ដី​​ពួក​គាត់ ​សុំ​ឲ្យ​​សម្ដេច​តេ​ជោ​​ជួយ​អន្តរាគមន៍ (ខ្មែរជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

ឆ្នោត​ សៀម​និង​យួន ​ត្រូវ​គេ​បើក​​លេង​​ម៉ាសេរី​ ​នៅ​ទី​ក្រុង​ទេសចរណ៍​​​សៀមរាប ​​ (ខ្មែរជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

រថយន្ត​ធុន​ធំ​ ​ដឹក​ប្រេង​គេចពន្ធ ​ពី​ថៃ​ ចូល​កម្ពុជា​​ តាម​ច្រក​ជប់​គគីរ ​​ម៉ាសេរី​​​ (ខ្មែរជាយដែន)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
213 នាក់
ម្សិលមិញ :
167 នាក់
សប្តាហ៍នេះ :
3007 នាក់
ខែនេះ :
16237 នាក់
3 ខែនេះ :
54858 នាក់
សរុប :
2469137 នាក់