ថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០៥០
សារព័ត៌មាន ខ្មែរជាយដែន ( ជាសារព័ត៌មានឯករាជ្យ ទាន់ហេតុការណ៍ ចំពោះព្រឹត្តិការណ៍កើតឡើងនៅក្នុងប្រទេសកម្ពុជា )​ហ៊ាននិយាយការពិត ប្រសើរជាងនិយាយការពារ
ចៅសង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត កូតាគណបក្សសង្គ្រោះជាតិ ចូលកាន់តំណែងជាប្រ ធាន ក្រុមប្រឹក្សាសង្កាត់ !
Mon,03 July 2017 (Time 04:44 PM)
ដោយ ៖ តារារ័ត្ន (ចំនួនអ្នកអាន: 977នាក់)


បន្ទាយមានជ័យៈ កាលពីថ្ងៃទី ០៣ ខែ មិថុនា ឆ្នាំ ២០១៧ អ្នកស្រី ឃុន ចន្ទី មកពីកូតាគណបក្ស សង្គ្រោះជាតិ បានចូលកាន់តំណែង ជំនួសលោក គាត ហ៊ុល ជាអតីតៈចៅសង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត  ខេត្តបន្ទាយមានជ័យ មកពីកូតាគណបក្សប្រជាជនកម្ពុជា ។

កាលពីថ្ងៃទី ០៤ ខែ មិថុនា ឆ្នាំ២០១៧ មានការបោះឆ្នោតជាសកលជ្រើសរើសប្រធានក្រុមប្រឹក្សា ឃុំ សង្កាត់ទូទាំងប្រទេស​  សម្រាប់ខេត្តបន្ទាយមានជ័យ គណបក្សប្រជាជនកម្ពុជា បានទទួល ជោគជ័យ ។ ចំណែកគណបក្សសង្គ្រោះជាតិ បានទទួលត្រឹមតែ ១០ ឃុំ/សង្កាត់ ក្នុងក្រុងប៉ោយ  មាន ៣ សង្កាត់ ហើយ ២ សង្កាត់ ត្រូវបានទៅលើគណបក្សសង្គ្រោះជាតិ មានសង្កាត់ផ្សារ កណ្តាល និង សង្កាត់ប៉ោយប៉ែត ។

ការចូលរួមបើកកម្មវិធី ស្មៀនសង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត បានលើកឡើងអំពីសមិទ្ធិ ផល ទាំងឡាយ ដែលអតីតៈសង្កាត់ផ្សារកណ្តាលមុន បានធ្វើកន្លងមក ។

អ្នកស្រី ឃុន ចន្ទី តួនាទីជាចៅសង្កាត់ផ្សារកណ្តាលជាប់ឆ្នោតថ្មី បានឡើងថ្លែងអំណរគុណ ដល់គណអធិបតី និង សមាជិក សមាជិការ បានចូលរួម ហើយនិងបានធ្វើការប្តេជ្ញា បន្តការងារ ពីអតីតៈចៅសង្កាត់មុន ហើយបំរើប្រជាពលរដ្ឋនូវសេវារដ្ឋបាលជូន ប្រជាពលរដ្ឋ ដែលជាម្ចាស់ ឆ្នោត ។

ក្នុងកិច្ចផ្ទេរតំណែងប្រធានក្រុមប្រឹក្សាឃុំ សង្កាត់ នៅសង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត  ក្រោមអធិបតី លោក ង៉ោ ម៉េនជ្រួន ជាអភិបាលក្រុងប៉ោយប៉ែត បានណែនាំអំពីនីតិវិធីនៃការគ្រប់ គ្រងឃុំ សង្កាត់ ទាំងការទំនាក់ទំនងការងារ ដោយបានយកឯកសារស្តីពីច្បាប់គ្រប់គ្រងក្រុម ប្រឹក្សាឃុំ សង្កាត់ ខណ្ឌ រាជធានី មកអានជូន អ្នកស្រី ចៅ សង្កាត់ថ្មី និងសមាជិក សមាជិកា និង អ្នកចូលរួមបានស្តាប់ ។

ចំពោះការអវត្តមាន របស់លោក សួន បវរ អភិបាលខេត្តបន្ទាយមានជ័យ ដែលត្រូវចូលរួមនៅថ្ងៃ នេះ ធ្វើឲ្យប្រជាពលរដ្ឋមានការខកចិត្តយ៉ាងខ្លាំង ដោយសារតែរបៀបវារៈបានដាក់រួចរាល់ ហើយ តែបែរមិនឃើញចូលរួម ។ ចំណែកការតែងតាំងប្រធានក្រុមប្រឹក្សាឃុំ/សង្កាត់ ដែលមាន កូតាគណបក្សប្រជាជនកម្ពុជា យ៉ាងហ៊ោចណាស់ ក៏អភិបាលរងខេត្តដែរ ត្រូវចូលរួមនោះ ។

ប្រជាពលរដ្ឋជាម្ចាស់ឆ្នោត បានចូលរួមស្តាប់នោះ មានការចាប់អារម្មណ៍លើការអវត្តមាននេះ ដោយលើកឡើងថាៈ នេះហាក់ដូចជាការរឿងរើសអើងនយោបាយ ដែលបក្សខ្លួនវិញ( CPP)បែរ ចូលរួមមិនមានការខកខាន ។

ចំពោះប្រជាពលរដ្ឋជាម្ចាស់ឆ្នោត កំពុងតែមានការព្រួយបារម្ភ ក្នុងពេលបំពេញមុខងារជាចៅ សង្កាត់ មកពីគណបក្សសង្គ្រោះជាតិ ដែលពិបាកធ្វើការ ដោយសារតែឯកសារមួយចំនួន និង  របាយការណ៍ជាច្រើន គ្រប់គ្រងដោយសារស្មៀននោះ នឹងមានការលាក់លៀមឯកសារ និង ការ មិនសហការល្អជាមួយចៅសង្កាត់ថ្មី ។ ប្រជាពលរដ្ឋជាម្ចាស់ឆ្នោត បានកំពុងតែឃ្លាំមើលបន្ថែម ទៀត ដោយមិនទាន់ទុកចិត្តថា ស្មៀនសង្កាត់ នឹងមានការសហការល្អនោះទេ ពីព្រោះភាគច្រើន ស្មៀនឃុំ សង្កាត់ មិនមែនជាមនុស្សអព្យាក្រិត្យទេ គឺជាសមាជិករបស់គណបក្សប្រជាជនកម្ពុជា។ ទោះជាចៅសង្កាត់ ចាស់ ឬថ្មីក៏ដោយ ស្មៀនត្រូវសហការ ធ្វើការជាមួយគ្នា ផលប្រយោជន៍ដល់ ប្រជាពលរដ្ឋខ្មែរយើង ៕ 

ព័ត៌មានគួរចាប់អារម្មណ៍

ពលរដ្ឋ​​៣​ភូមិ​​ នៅ​ស្រុក​សណ្ដាន់​ ​​រង​គ្រោះ​​ដោយ​សារ​​​ក្រុមហ៊ុន​ ស៊ី​អ ស៊ី​ខេ ឈូក​ឆាយ​រំលោភ​យក​ដី​​ពួក​គាត់ ​សុំ​ឲ្យ​​សម្ដេច​តេ​ជោ​​ជួយ​អន្តរាគមន៍ (ខ្មែរជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

ឆ្នោត​ សៀម​និង​យួន ​ត្រូវ​គេ​បើក​​លេង​​ម៉ាសេរី​ ​នៅ​ទី​ក្រុង​ទេសចរណ៍​​​សៀមរាប ​​ (ខ្មែរជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

រថយន្ត​ធុន​ធំ​ ​ដឹក​ប្រេង​គេចពន្ធ ​ពី​ថៃ​ ចូល​កម្ពុជា​​ តាម​ច្រក​ជប់​គគីរ ​​ម៉ាសេរី​​​ (ខ្មែរជាយដែន)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
67 នាក់
ម្សិលមិញ :
167 នាក់
សប្តាហ៍នេះ :
2861 នាក់
ខែនេះ :
16091 នាក់
3 ខែនេះ :
54712 នាក់
សរុប :
2468991 នាក់