ថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០៥០
សារព័ត៌មាន ខ្មែរជាយដែន ( ជាសារព័ត៌មានឯករាជ្យ ទាន់ហេតុការណ៍ ចំពោះព្រឹត្តិការណ៍កើតឡើងនៅក្នុងប្រទេសកម្ពុជា )​ហ៊ាននិយាយការពិត ប្រសើរជាងនិយាយការពារ
មន្ត្រីជំនាញមិនហ៊ានបំបែកឆ្នាំងបាយធ្វើឲ្យការរៀបចំសណ្តាប់ធ្នាប់បរាជ័យ!
Mon,03 July 2017 (Time 06:23 PM)
ដោយ ៖ តារារ័ត្ន (ចំនួនអ្នកអាន: 956នាក់)


បន្ទាយមានជ័យ: ភាព អនាធិបតេយ្យ បានបង្អួត ភ្នែកភ្ញៀវទេសចរណ៍ជាតិនិងអន្តរជាតិ ជាយូរខែឆ្នាំ មកហើយបានធ្វើឲ្យប៉ះពាល់ដល់វិស័យទេសចរណ៍យ៉ាងខ្លាំង។ដោយចង់ឲ្យមានសណ្តាប់ធ្នាប់ល្អ អភិបាល ខេត្តបន្ទាយមានជ័យលោកសួនបវរធ្លាប់បានប្តេជ្ញាថានឹងរៀបចំ សណ្តាប់ធ្នាប់នៅតាមបណ្តោយ ផ្លូវជាតិ លេខ ៥ ចាប់ពីចំណុច ផ្សារកណ្តាល រហូតដល់ រង្វង់មូលច្រកទ្វារ អន្តរជាតិប៉ោយប៉ែត ផងដែរប៉ុន្តែ ហាក់បីដូចជា មិនសូវមានប្រសិទ្ធប៉ុន្មានទេ ព្រោះការ អនុវត្តន៍ ប្រៀបដូចវែកចកដោយសារតែ មន្ត្រីជំនាញខ្លាចបែកឆ្នាំងបាយ។

 ប្រភពព័ត៌មាន បានឲ្យដឹងថា មូលហេតុដែលភាព អនាធិបតេយ្យ នៅជុំវិញរង្វង់មូល ច្រកទ្វារអន្តរជាតិ ប៉ោយប៉ែតរហូតដល់ផ្សារកណ្តាលដែលបានបង្ករការកកស្ទះស្ទើរតែរៀងរាល់ថ្ងៃតែម្តង។ ដែលធ្វើឲ្យប្រជាពលរដ្ឋក្រុងប៉ោយប៉ែតមានការធុញទ្រាន់ជាខ្លាំងជាពិសេសគឺប៉ះពាល់ដល់ភ្ញៀវទេសចរណ៍ជាតិនិង អន្តរជាតិ យ៉ាងខ្លាំង។ដោយសារតែមន្ត្រីជំនាញរក្សាទុកភាពអនាធិបតេយ្យនេះទុកជាឆ្នាំងបាយ។ប្រភពបង្ហើបឲ្យដឹងទៀតថា លោកវរសេនិយ៍ទោ ឡាយសាវ័ន្ត ត្រូវបានគេដឹងថា កំពុងតែគ្រប់គ្រងនិងរៀបចំសណ្តាប់ធ្នាប់នៅចំណុច រង្វង់មូលច្រកទ្ធារ អន្តរជាតិប៉ោយប៉ែតតែបែជា ប្រព្រឹត្ត អំពើរពុករលួយយកលុយកាក់ពីក្បាលឡានក្នុងរថយន្ត១គ្រឿង១ជើង៥០០០រៀលហើយនៅចំណុចរង្វង់មូលខាងលើមានរថយន្តមិនតិចជាង៥០គ្រឿងងទេ។ក្រៅពីនោះក៏លេចលឺថាលោកឡាយសាវ័ន្តក៏បានលាភសង្ការ:ពីការលក់សំបុត្ររថយន្តក្រុងចំនួន១០កន្លែង ដែលដាក់លក់តាមចិញ្ចើមថ្នល់ត្រូវបង់ជូនក្នុង១ខែ ចំនួន១កន្លែងៗ១ខែ ១០ម៉ឺនរៀល ។ហើយអ្វីដែលគួរឲ្យកោតសសើរនោះសូម្បីតែគយក៏ត្រូវបង់លុយជូនលោកឡាយសាវ័ន្ត ដែរដោយគេគិតក្នុងរថយន្តដឹកទំនិញថៃក្នុង១គ្រឿងតំលៃ១០០បាតហើយមួយៗថ្ងៃមិនក្រោមពីរថយន្ត១៥០គ្រឿងនោះទេ។ដោយសារតែបានផលប្រយោជន៍ពីភាពអនាធិបតេយ្យនេះទើបសមត្ថកិច្ចជំនាញមិនហ៊ានបំបែកឆ្នាំងឡើយហើយធ្វើការប្តេជ្ញារបស់លោកអភិបាលខេត្តបន្ទាយមានជ័យដែលចង់រៀបចំសណ្តាប់ចាប់ពីរង្វង់មូលច្រកទ្វារ អន្តរជាតិប៉ោយប៉ែតនេះត្រូវបរាជ័យម្តងជាពីដងមកហើយ។ទោះជាយ៉ាងណា មជ្ឈដ្ឋាន នានាបានលើកឡើងថាអង្គភាព ប្រឆាំងអំពើរពុករលួយគួរតែបើកការស៊ើប អង្កេតជុំវិញការប្រព្រឹត្ត អំពើរពុករលួយដែលគេជឿថា លោកឡាយសាវ័ន្ត មិនមែនថ្លើមធំហ៊ានស៊ីលុយកាក់នេះតែឯងបានទេច្បាស់ជាមានការចែករំលែកជាមួយមេកើយដូចជាអធិការរងទទួលផែនសណ្តាប់ធ្នាប់ឬក៏អធិការប៉ោយប៉ែតផងដែរទើបអាចធ្វើទៅបាន៕

ព័ត៌មានគួរចាប់អារម្មណ៍

ពលរដ្ឋ​​៣​ភូមិ​​ នៅ​ស្រុក​សណ្ដាន់​ ​​រង​គ្រោះ​​ដោយ​សារ​​​ក្រុមហ៊ុន​ ស៊ី​អ ស៊ី​ខេ ឈូក​ឆាយ​រំលោភ​យក​ដី​​ពួក​គាត់ ​សុំ​ឲ្យ​​សម្ដេច​តេ​ជោ​​ជួយ​អន្តរាគមន៍ (ខ្មែរជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

ឆ្នោត​ សៀម​និង​យួន ​ត្រូវ​គេ​បើក​​លេង​​ម៉ាសេរី​ ​នៅ​ទី​ក្រុង​ទេសចរណ៍​​​សៀមរាប ​​ (ខ្មែរជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

រថយន្ត​ធុន​ធំ​ ​ដឹក​ប្រេង​គេចពន្ធ ​ពី​ថៃ​ ចូល​កម្ពុជា​​ តាម​ច្រក​ជប់​គគីរ ​​ម៉ាសេរី​​​ (ខ្មែរជាយដែន)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
180 នាក់
ម្សិលមិញ :
167 នាក់
សប្តាហ៍នេះ :
2974 នាក់
ខែនេះ :
16204 នាក់
3 ខែនេះ :
54825 នាក់
សរុប :
2469104 នាក់