ថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០៥០
សារព័ត៌មាន ខ្មែរជាយដែន ( ជាសារព័ត៌មានឯករាជ្យ ទាន់ហេតុការណ៍ ចំពោះព្រឹត្តិការណ៍កើតឡើងនៅក្នុងប្រទេសកម្ពុជា )​ហ៊ាននិយាយការពិត ប្រសើរជាងនិយាយការពារ
បាតុកម្មកើនដល់៨៧លើកអជ្ញាធរក្រុងប៉ោយប៉ែតដោះស្រាយមិនកើតប្រជាពលរដ្ឋរិះគន់!
Thu,06 July 2017 (Time 06:21 PM)
ដោយ ៖ នភា (ចំនួនអ្នកអាន: 1067នាក់)


បន្ទាយមានជ័យៈ  ប្រជាពលរដ្ឋ ក្រុងប៉ោយប៉ែត បាន សម្តែងការហួសចិត្ត ចំពោះ អជ្ញាធរ ក្រុងប៉ោយប៉ែត ក្រោមការ គ្របគ្រង របស់ លោក ង៉ោម៉េងជ្រួន ខណះ អ្នកលក់ បន្លែរត្រកួន រិះគន់ថាអន់ព្រោះអសមត្ថភាព ក្នុងការដោះស្រាយ បញ្ហាជូនប្រជាពលរដ្ឋបានបណ្តោយឲ្យ ប្រជាពលរដ្ឋសហគមន៍ រងផលប៉ះពាល់គម្រោង សាងសង់ផ្លូវដែកបាតុកម្មកើនដល់៨៧ដង នៅតែមិនអាចដោះស្រាយបាន ដែលរំខានដល់កាស្ថាបនាផ្លូវដែកយ៉ាងខ្លាំង។

 នៅព្រឹកថ្ងៃទី០៦ខែ កក្កដា ឆ្នាំ២០១៧នេះ សហគមន៍ផ្លូវរថភ្លើង   បានធ្វើបាតុកម្មអហិង្សា នៅមុខសាលាក្រុងប៉ោយប៉ែត បានទាមទារឲ្យអាជ្ញាធរ ដោះស្រាយបញ្ហាសំណង គោលនយោបាយ  ឲ្យមានសមរម្យ និងសមភាព ព្រមទាំងយុត្តិធម៌ ដោយមិនលំអៀង ។

ប្រជាពលរដ្ឋសហគមន៍រងគ្រោះ ដោយសារតែការស្ថាបនាផ្ឡូវដែក បាននិយាយថាៈ ពួកគាត់នៅតែធ្វើបាតុកម្ម លុះត្រាតែទទួលបាននូវសំណង សមរម្យ  បើសិនជាមិនមានការដោះស្រាយ ពួកគាត់នៅតែធ្វើ រហូត ដល់ស្លាប់  ហើយផ្តាំកូនចៅឲ្យធ្វើបន្តទៀត ។

តែអ្វីដែលគួរឲ្យ កត់សម្គាល់នោះគឺ គេសង្កេតឃើញថា អាជ្ញាធរ ក្រុង ប៉ោយប៉ែតហាក់បីដូចជាមិនបាន គិតគូរ ពីទុក្ខ លំបាកជូនបងប្អូន ប្រជាពលរដ្ឋ ដែលមក ឈស្រែកតវ៉ាទាមទាររកយុត្តិធម៌

ដែលអាច ទទួលយកបានទេបែជា មានមន្ត្រីមកពីគ ណបក្សប្រជាជនកម្ពុជា នៅក្រុងប៉ោយប៉ែត ខ្លះបាននិយាយលាបពណ៌ថា មានអ្នកនៅពីក្រោយបានជានាំគ្នាធ្វើ បាតុកម្មច្រើនលើក អញ្ចឹង ។ មន្ត្រីទាំងនោះ កំពុងតែសម្តៅ ទៅគណបក្សប្រឆាំង ។  តែភ្លេចគិតថាក្នុងការដោះស្រាយនេះ ជាភារកិច្ច របស់អាជ្ញាធរក្រុង និង ខេត្ត ដែលត្រូវដោះស្រាយ ជូនប្រជាពលរដ្ឋ ដោយមិនត្រូវមានការរើសអើង និន្នាការ .ពូជសាសន៍ ពណ៌ សម្បុរ ឡើយ ។ តែសម្តីរបស់មន្ត្រីមកពីគណបក្សប្រជាជនកម្ពុជា គ្រាន់តែការនិយាយឲ្យផុតពីការទទួលខុសត្រូវ ប៉ុណ្ណោះ ។ 

ចំណែកអ្នកលក់បន្លែ នៅផ្សារកណ្តាល  បាននិយាយថាៈ  អាជ្ញាធរក្រុងបើមានថ្លើមប្រមាត់ និងសេចក្តីអៀនខ្មាស ប្រហែលជាមិនទ្រាំដូចនេះទេ  តែគាត់មិនដឹងថា ។  អ្នកលក់បន្លែរូបនោះបានគ្រវីក្បាល ហាក់ ដូចជាហួសចិត្ត។ 

ទោះជាយ៉ាងណា មជ្ឈដ្ឋាន នានា លើកឡើងថា គិតទៅសូម្បីតែអ្នកបន្លែ ឬត្រកួន ក៏គេចេះគិតនិងមានសេចក្តី អៀនខ្មាស់ជាងអស់លោកអាជ្ញាធរ ក្រុងប៉ោយប៉ែតដែរ។ព្រោះ ប្រជាពលរដ្ឋ ជាម្ចាស់អំណាច ចំណែកមន្ត្រីគ្រាន់តែជាអ្នកបំរើ រាស្ត្រ ប៉ុណ្ណោះ មិនមែនចៅហ្វាយរបស់រាស្ត្រនោះឡើយ។ បើ មន្ត្រីរាជការណាស៊ី ប្រាក់ខែរដ្ឋមិនបំរើ រាស្រ្តគឺជាវិធាននៃសេចក្តីវិនាស។ព្រោះតែប្រជាពលរដ្ឋនិងមើលឃើញហើយឈប់បោះឆ្នោតគាំទ្រ៕

 

ព័ត៌មានគួរចាប់អារម្មណ៍

ពលរដ្ឋ​​៣​ភូមិ​​ នៅ​ស្រុក​សណ្ដាន់​ ​​រង​គ្រោះ​​ដោយ​សារ​​​ក្រុមហ៊ុន​ ស៊ី​អ ស៊ី​ខេ ឈូក​ឆាយ​រំលោភ​យក​ដី​​ពួក​គាត់ ​សុំ​ឲ្យ​​សម្ដេច​តេ​ជោ​​ជួយ​អន្តរាគមន៍ (ខ្មែរជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

ឆ្នោត​ សៀម​និង​យួន ​ត្រូវ​គេ​បើក​​លេង​​ម៉ាសេរី​ ​នៅ​ទី​ក្រុង​ទេសចរណ៍​​​សៀមរាប ​​ (ខ្មែរជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

រថយន្ត​ធុន​ធំ​ ​ដឹក​ប្រេង​គេចពន្ធ ​ពី​ថៃ​ ចូល​កម្ពុជា​​ តាម​ច្រក​ជប់​គគីរ ​​ម៉ាសេរី​​​ (ខ្មែរជាយដែន)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
225 នាក់
ម្សិលមិញ :
167 នាក់
សប្តាហ៍នេះ :
3019 នាក់
ខែនេះ :
16249 នាក់
3 ខែនេះ :
54870 នាក់
សរុប :
2469149 នាក់