សម្រាប់សម័យប្រលងមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) ឆ្នាំ២០១៧នេះមណ្ឌលប្រលងបានកើនជាងឆ្នាំមុនចំនួន០២មណ្ឌល
បាត់ដំបង÷ ឯឧត្តម ច័ន្ទ សុផល អភិបាលខេត្តបាត់ដំបង ព្រមទាំងប្រតិភូ ACU ក្រសួងអប់រំយុវជននិងកីឡា ឯឧ,អភិបាលរងខេត្ត អញ្ជើញបើកវិញ្ញាសារប្រលង ដល់បេក្ខជនប្រលងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិនៅសកលវិទ្យាល័យបាត់ដំបង នៅវេលាម៉ោង០៧ និង០០នាទី ព្រឹកថ្ងៃទី២០ សីហារ ២០១៧នេះ នៅសកលវិទ្យាល័យបាត់ដំបង ។
អញ្ជើញបើកវិញ្ញាសារប្រលងជូនដល់បេក្ខជនប្រលងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិនៅសកលវិទ្យាល័យបាត់ដំបង ខាងលើនេះឯកឧត្តម ច័ន្ទ សុផល អភិបាលខេត្តបាត់ដំបង បានមានប្រសាសន៍ជូនពរ សូមឲ្យក្មួយៗបានប្រឡងជាប់គ្រប់គ្នាផងដែរ ។
សម្រាប់សម័យប្រលងមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) ឆ្នាំ២០១៧នេះ
បើតាមលក ងី សែត ប្រធានមន្ទីរអប់រំយុវជន និងកីឡាខេត្ត បានឲ្យ(អង្គភាពសិុ អេ ស្អីន)ដឹងតាមទូរស័ព្ទនៅព្រឹកថ្ងៃទី២០ សីហារនេះថា សម្រាប់សម័យប្រលងមធ្យមសិក្សាទុតិយភូមិឆ្នាំនេះ មណ្ឌលប្រលងបានកើនជាងឆ្នាំមុន២មណ្ឌល ដោយសារបេក្ខជនប្រលងនាឆ្នាំនេះកើនឡើងជាងឆ្នាំមុន ។
ដោយឆ្នាំ២០១៧នេះមានបេក្ខជនប្រលងសរុបចំនួន៦.៣១២នាក់ ក្នុងចំនួននោះមានបេក្ខជនស្រី៣.៣៨២នាក់ ដែលមានមណ្ឌលប្រលងសរុបចំនួន១០មណ្ឌល និងមានបន្ទប់ប្រលងចំនួន២៦៥ ។ លោកបន្តថា: ជាមួយនឹងដំណើរការនៃសម័យប្រលងនេះ គឺដំណើរទៅយ៉ាងតឹងរឹងបំផុតដែលមានការត្រួតពិនិត្យ និងឆែកឆេរពីក្រុមអគានុរក្ស និងតាមឃ្លាំមើលពីក្រុមអ្នកសង្កេតការ ព្រមទាំងមន្ត្រីអង្គភាពប្រឆាំងអំពើពុករលួយ ៕