ថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០៥០
សារព័ត៌មាន ខ្មែរជាយដែន ( ជាសារព័ត៌មានឯករាជ្យ ទាន់ហេតុការណ៍ ចំពោះព្រឹត្តិការណ៍កើតឡើងនៅក្នុងប្រទេសកម្ពុជា )​ហ៊ាននិយាយការពិត ប្រសើរជាងនិយាយការពារ
ល្បីទៀតហើយឧកញ៉ា ឌីឌុក និងក្រុមហ៊ុន សំ អឿន សុវណ្ណ កំពុងសហការគ្នាបំផ្លាញព្រៃឈើនៅប្រទេសកម្ពុជា ដោយចំហរជាសាធារណៈ តើមាននណានៅក្រោយខ្នង ?
Mon,21 August 2017 (Time 03:19 PM)
ដោយ ៖ មេត្តា (ចំនួនអ្នកអាន: 883នាក់)


 
ព្រះវិហារ៖ប្រភព​ពី​​ប្រ​ជាពល​រដ្ឋនៅ​ស្រុក​ជ័យសែន និង​ស្រុក​ឆែប បាន​​រាយ​ការណ៍​​មក​ថា លោកឧកញ្ញ៉ា ឌីឌុក និង​ក្រុម​ហ៊ុន​ សំ​អឿន​សុវណ្ណ កំពុង​តែ​​ប្រមូល​ទិញ​ឈើយ៉ាងច្រើនពី​ខាង​ក្រៅ​ ​ដើម្បីដឹក​ចូល​​ទៅអារ​ច្រៀក យ៉ាង​ទ្រ​ហឹងលឺសម្លេង​អឹង​កង​ពេញ​ស្រុក​ឆែប​ រូច​ដាក់​គរ​គំនរ​ដូច​ភ្នំ សម្រាប់​ដឹក​ចេញបន្ត​ យក​ទៅ​លក់​នៅ​តាម​ដេ​ប៉ូ​ឈើ​នា​នា​ជា​ច្រើន​កន្លែង និង​មួយ​ចំ​នួន​ទៀត​ដឹក​ចេញ​ទៅ​ក្រៅ​ប្រ​ទេស​ស្ទើរ​ជា​រៀង​រាល់​ថ្ងៃ ​ហើយ​​ទទួល​បាន​លុយ​ទាំង​ដុំៗ ជ្រក​ក្រោម​រូប​ភាព ក្រុម​ហ៊ុនស្របច្បាប់។ 
   
 ប្រមុខរាជរដ្ឋាភិបាល នាពេលកន្លងទៅក៏បានចេញបទបញ្ជាឲ្យបង្រ្កាបនិងទប់ ស្កាត់នូវបទល្មើសព្រៃឈើ គ្រប់រូបភាពឲ្យខានតែបាន ក៏ប៉ុន្តែអនុសាស្រ្តនេះមិនត្រូវបាន ក្រុម​ហ៊ុន​សំ ​អឿន ​សុ​វណ្ណ និងឧកញ្ញា ឌីឌុក គោរពនិងអនុវត្តន៍តាមនោះទេ បច្ចុប្បន្នកំពុង​តែ​រួមដៃ​គ្នាដំឡើង​រោង​ចក្រ​អារ​ឈើ​ខ្នាត​យក្ស និងម៉ាសិុនធំៗ​ មួយ​កន្លែងដែល​មាន​ទីតាំង​ស្ថិត​នៅភូមិ​អូរស្នៀត ឃុំ​ត​ស៊ូ​ ស្រុក​ជ័យសែន ខេត្តព្រះវិហារ សកម្មភាពកាប់បំផ្លាញព្រៃឈើឲ្យវិនាស​ហិនហោចទាំង​នេះ នៅ​​មិនទាន់​​មាន​ថ្នាក់​ដឹក​នាំ​ណា​ម្នាក់​ដឹង​លឺនៅ​ឡើងទេ ឬក៍ធ្វើមិនដឹង?​ ។
 
ប្រ​ភព​មជ្ឈដ្ឋានពលរដ្ឋរិះគន់ថា ក្រុមហ៊ុនមួយនេះ​ថែមទាំងហ៊ានប្រកាស​ជាសាធារណៈ ឲ្យ​ប្រ​ជា​ពល​រដ្ឋ រស់​នៅ​ក្នុង​តំ​បន់​ក្បែរ​ព្រៃនោះ​ នាំ​គ្នាចូល​ទៅ​កាប់​ឈើ​ខុសច្បាប់យក​ទៅ​លក់​ឲ្យដល់ក្នុង​រោង​ចក្រ​អារ​ឈើ​របស់ពួក​គេ​ ដោយ​បើក​ចំហរ​​ទាំង​យប់​ទាំង​ថ្ងៃ​ដោយគ្មានញញើតច្បាប់ ក្នុងនោះមាន​សមត្ថ​កិច្ច​ជំនាញ​រដ្ឋ​បាល​ព្រៃ​ឈើ ប៉ូលិស អាវុធហត្ថ ដាក់​ពង្រាយ​នៅ​តាម តូប​ក្រោម​ដើម​ឈើ រង់​ចាំរាប់​ចំនួនគោ​យន្ត​ដឹក​ឈើ និង​រថន្ត​យី​ឌុបធំៗ និងនៅ​ជួយ​​ចាំ​កា​រពារ សុ​វត្ថិ​ភាព​អ្នក​ដឹក​ឈើ ព្រម​ទាំង​គេ​កត់​ត្រា លេខ​រថយន្តណា​ចម្លែក រាយ​ការណ៍​តាម​ទូរស័ព្ទ ទៅ​គ្នី​គ្នារបស់​ពួក​គេ​ ដើម្បីឲ្យ​តាម​ឃ្លាំ​មើល​អ្នក​ចម្លែក​ចូល​ទៅ​ក្នុងទឹក​ដីនៃអាណាចក្រ រោង​ចក្រ​អារ​ឈើរបស់​ពួកគេ។
   ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ដឹកនាំដោយសម្ដេចតេជោ​នាយករដ្ឋមន្ត្រី ហ៊ុន សែន  បាន​ដាក់​បញ្ជា និង​ឲ្យបង្កើត​ឲ្យមាន​គណៈកម្ម​ការ​ទប់​ស្កាត់​និងបង្ក្រា​បបទ​ល្មើស​ព្រៃ​ឈើ ដោយ​អនុញ្ញាត ឲ្យ​ប្រើ​ឧទ្ធម្ភា​គ​ចក្រ យោ​ធា​២គ្រឿង សម្រាប់​ប្រតិ​បត្តិ​ការ​ តែ​បែរ​​ជា​លោក​ឧកញ៉ា ឌី ឌុក នៅ​តែ​ហ៊ាន​ ធ្វើ​សកម្មភាព​ប្រព្រិត្ត​បទ​ល្មើស​ព្រៃ​ឈើ​ដោយ​បើកចំហរ ហើយថែមទាំងបាន​ដំ​ឡើង​ម៉ាស៊ីន​អារ​ឈើខ្នាត​យក្ស អារ​ច្រៀក​ឈើ​ធំៗ​កង​រំ​ពង​ពេញ​ព្រៃ និងដឹក​ជញ្ជូន​ឈើ​ប្រ​ណិត​ ឈើ​លេខ​២ស្ទើរ​ខ្ទេច​ផ្លូវ នៅ​ក្នុង​ស្រុក​ឆែប ​ជាប់​ព្រំ​ប្រ​ទល់ ​ស្រុក​ជ័យ​សែន ខេត្តព្រះ​វិហារ​ សកម្មភាពនេះធ្វើឲ្យ​ប្រ​ជា​ពល​រដ្ឋ​នៅតែ​មើល​ឃើញ រូប​ភាព​​ដដែល​ៗថា បទ​បញ្ជា​របស់សម្ដេច​នាយក​រដ្ឋ​មន្ត្រី​ ហាក់​បីដូចជាមិន​មាន​ប្រ​សិទ្ធ​ភាព​ល្អ​ចំ​ពោះ ឧក​ញ៉ា​គ្រាក់ៗ​ ដែល​ចូល​ចិត្ត​រក​ស៊ីកាប់​​បំផ្លាញ​ព្រៃឈើ​នៅ​ក្នុងប្រទេសកម្ពុជា នោះឡើយ។

ព័ត៌មានគួរចាប់អារម្មណ៍

ពលរដ្ឋ​​៣​ភូមិ​​ នៅ​ស្រុក​សណ្ដាន់​ ​​រង​គ្រោះ​​ដោយ​សារ​​​ក្រុមហ៊ុន​ ស៊ី​អ ស៊ី​ខេ ឈូក​ឆាយ​រំលោភ​យក​ដី​​ពួក​គាត់ ​សុំ​ឲ្យ​​សម្ដេច​តេ​ជោ​​ជួយ​អន្តរាគមន៍ (ខ្មែរជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

ឆ្នោត​ សៀម​និង​យួន ​ត្រូវ​គេ​បើក​​លេង​​ម៉ាសេរី​ ​នៅ​ទី​ក្រុង​ទេសចរណ៍​​​សៀមរាប ​​ (ខ្មែរជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

រថយន្ត​ធុន​ធំ​ ​ដឹក​ប្រេង​គេចពន្ធ ​ពី​ថៃ​ ចូល​កម្ពុជា​​ តាម​ច្រក​ជប់​គគីរ ​​ម៉ាសេរី​​​ (ខ្មែរជាយដែន)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
90 នាក់
ម្សិលមិញ :
167 នាក់
សប្តាហ៍នេះ :
2884 នាក់
ខែនេះ :
16114 នាក់
3 ខែនេះ :
54735 នាក់
សរុប :
2469014 នាក់