ល្បីពេញខេត្តបន្ទាយមានជ័យ ដែលមន្ត្រីជាប់កិច្ចសន្យា សាលាដំបូង ខេត្តបន្ទាយមានជ័យ ជេរម្តាយបង្កើតខ្លួន ថា មីសំផឹង !
បន្ទាយមានជ័យៈ នៅក្នុងវីដេអូឃ្លីប មួយដែលត្រូវបានប្រព័ន្ធប ណ្តាញទំនាក់ទំនងសង្គម ហ្វេសប៊ុក បង្ហោះតៗគ្នា កាលពីថ្ងៃទី ១៤ ខែកញ្ញា ឆ្នាំ ២០១៧ ដែលកំពុងតែល្បីល្បាញ ដោយសារ តែស្ត្រីម្នាក់ ជាមន្ត្រីកិច្ចសន្យា របស់សាលាដំបូង ខេត្តបន្ទាយមានជ័យ បានឈ្លោះប្រកែកជាមួយម្តាយ របស់ខ្លួន ដោយបានជេរតបតជាមួយម្តាយរបស់ខ្លួន ទៅវិញទៅមក ថា មីសំផឹង និង ពាក្យអសុរស ជាច្រើន ទៀត នាំឲ្យអ្នកលេងបណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុក បានចូលទៅ Comment និង share ជាច្រើន ដែលមានទាំងពាក្យរិៈគន់ចំៗ ទៅលើ រូបនាងទៀតផង ។
អ្នកនាង ផល សុម៉ាលី ជាមន្ត្រីជាប់កិច្ចសន្យា នៅសាលាដំបូង ខេត្តបន្ទាយមានជ័យ ក្នុងចំណោម មន្ត្រីជាប់កិច្ចសន្យា ចំនួន ២៦ រូបផ្សេងទៀត ។ អ្នកនាង សុម៉ាលី មានតួនាទីជាអ្នកបញ្ជូនសំណុំ រឿង នៅសាលាដំបូង ខេត្តបន្ទាយមានជ័យ មិនមែនជាបុគ្គលិកមន្ត្រីសាលាដំបូង ពេញសិទ្ធិនោះ ទេ ។ នៅក្នុងបណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុក មានអ្នកនៅក្រុមជាមួយនោះ មានការឈឺ ផ្អាលយ៉ាងខ្លាំង ដោយបាន Comment. Share ជាច្រើន ។
អ្នកស្រីម្នាក់ ជាអ្នកលក់ម្ហូបអាហារ ផ្សារសិរីសោភ័ណ បាននិយាយថាៈ នាងមិនគួរប្រើបា្រស់ ពាក្យសម្តីដាក់អ្នកមានគុណខ្លួនឯងយ៉ាងនេះទេ ហើយនាងមានតួនាទីជាអ្នកធ្វើការនៅតុលាការ ខេត្តបន្ទាយមានជ័យ ជាកន្លែងស្អាតស្អំ ។ មួយវិញទៀតនាងមិនគួរណាទាមទារទ្រព្យសម្បត្តិពី ម្តាយនាងទេ ព្រោះនាងមានការងារធ្វើ មានមុខមាត់សមរម្យដែរ។
អ្នកនាង ផល សុម៉ាលី ជាមន្ត្រីជាប់កិច្ចសន្យា មានលេខរៀង ទី ៦១ នៅក្នុងតារាងឈ្មោះ នៅ សាលាដំបូង ខេត្តបន្ទាយមានជ័យ មានលេខទូរស័ព្ទ ០៩៨៤១៣៣៣៧ ។ សារព័ត៌មានមិនទាន់ បានទាក់ទង សាកសួរព័ត៌មានលើកការចោទប្រកាន់ពីមហាជនទៅលើនាងនៅឡើយទេ សារព័ត៌ មានយើងខ្ញុំ រង់ចាំចុះផ្សាយបន្ត ក្នុងខណៈពេលអ្នកនាង ផល សុម៉ាលី ចេញមុខបំភ្លឺ ៕