ស្ត្រីជនជាតិថៃម្នាក់ បេីករថយន្តរ៉េទៅខាងឆ្វេងដៃ បុកនឹងរថយន្ត មួយគ្រឿងទៀតខូចខាតបង្គួរសំណាងមិនគ្រោះថ្នាក់ដល់មនុស្ស!
ព្រះសីហនុ ៖ធ្លាប់តែបើកបរប្រកាន់ឆ្វេងលុះមកបើកបរនៅស្រុកខ្មែរដែលគេប្រកាន់ស្តាំស្ត្រីជនជាតិថៃម្នាក់ បេីករថយន្តរ៉េទៅខាងឆ្វេងដៃ បុកនឹងរថយន្ត មួយគ្រឿងទៀតខូចខាតបង្គួរ តែមនុស្សមិនមានគ្រោះថ្នាក់ឡើយ។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១១និង៥៥នាទី ថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០១៧នៅលើកំណាត់ផ្លូវជាតិលេខ៤ ចន្លោះគីឡូម៉ែត្រ១៦៥-១៦៦ នៅភូមិតានៃ ឃុំតានៃ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។
សមត្ថកិច្ចបានឲ្យដឹងថា មុនពេលកើតហេតុមានរថយន្តមួយគ្រឿងម៉ាក COROLLA ពណ៌ ទឹកប្រាក់ ពាក់ស្លាកលេខភ្នំពេញ 2O-9115 បើកបរដោយឈ្មោះ Panipa Matha ភេទស្រី អាយុ៤៣ ឆ្នាំ ជនជាតិថៃ មានទិសដៅពីខេត្តព្រះសីហនុ ឆ្ពោះទៅភ្នំពេញ លុះដល់ចំណុចខាងលើ បានរ៉េចង្កូតមកខាងឆ្វេងដៃ បុកនឹងរថយន្តមួយគ្រឿងម៉ាក HYUNDAI ពណ៌ស ពាក់ស្លាក លេខភ្នំពេញ 2Z-1127 បើកបរដោយឈ្មោះ Weiyi Huang Xiang ភេទប្រុស អាយុ ៤០ ឆ្នាំ ជនជាតិចិន ក្នុងទិសដៅបញ្ជ្រាស់ទិសគ្នា ។ គ្រោះថ្នាក់នេះ មិនបណ្តាលឲ្យមានគ្រោះថ្នាក់ដល់មនុស្សឡើយ។
រថយន្តទាំងពីរគ្រឿង ខូចខាតបង្គួរ សមត្ថកិច្ច បានយកមករក្សាទុក នៅអធិការដ្ឋាននគរបាលស្រុកព្រៃនប់ ដេីម្បីរង់ចាំការដោះស្រាយបន្ត។
ទោះជាយ៉ាងណាមហាជនលើកឡើងថាទំនងជាស្ត្រីជនជាតិថៃនោះគាត់ភ្លេចគិតថាគាត់កំពុងបើកបរនៅលើផ្លូវនៃព្រះរាជាណាចក្រកម្ពុជាដែលគេប្រកាន់ស្តាំគាត់ស្មានតែដូចប្រទេសថៃដែលគេបើកបរប្រកាន់ឆ្វេងទើបបើកបុកគេបែបនេះ៕