ព័ត៌មានក្តៅ ពីខេត្តបន្ទាយមានជ័យការប្រជុំរចនាសម្ព័ន្ធគណបក្សសង្គ្រោះជាតិ នៅស្រុកស្វាយចេកត្រូវកម្លាំងសមត្ថកិច្ចចូលទៅរំខាន
បន្ទាយមានជ័យ៖ព្រឹកនេះ កម្លាំងសមត្ថកិច្ចជាច្រើននាក់ មានទាំងប៉ូលិសមូលដ្ឋាន និងប៉ូលិសព្រំដែន ភូមិដំណាក់កកោះ (ជិតចំការគ ភ្នំឆត្រ័) ឃុំស្វាយចេក បានចូលទៅរំខាន ការប្រជុំរចនាសម្ព័ន្ធគណបក្សសង្គ្រោះជាតិ នៅស្រុកស្វាយចេក ដែលដឹកនាំប្រជុំដោយលោក ផុង សុជាតិ លេខាក្រុមការងារគណបក្សសង្គ្រោះជាតិ ខេត្តបន្ទាយមានជ័យ។
នេះបើតាមការបង្ហោះសារនៅក្នុងថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០១៧របស់ ហ្វេស ប៊ុកលោកសោចាន់ដេត។
ដោយសកម្មភាពរបស់សមត្ថកិច្ចបានចូលទៅរំខានការប្រជុំរចនាសម្ព័ន្ធគណបក្សសង្គ្រោះនេះត្រូវបានមជ្ឈដ្ឋានអ្នកគាំទ្រគណះបក្សនេះធ្វើការរិះគន់
យ៉ាងចាស់ដៃជាក់ស្តែងម្ចាស់គណនី ប្រព័ន្ធ ទំនាក់ទំនង សង្គមហ្វេសប៊ុក
ដែលមានឈ្មោះថា ម៉ោយសារ៉ាត់ បានបញ្ចេញទស្សនះថា៖ជម្រាបមកលោក សមត្ថកិច្ច រូបភាពនេះ លោកពិតជាមិនបានមកធ្វើ វិទ្ធង្សនា មែន ប៉ុន្តែជារូបភាពគម្រាម បង្ករការរំខាន និងចេតនាបំផិតបំភ័យដល់សកម្មជនគណបក្សនយោបាយ ។ និយាយអោយចំទៅ គឺជាការរំលោភបំពាន សេរីភាពនៃការចូលរួមជីវភាពនយោបាយរបស់ពលរដ្ឋ ពីសំណាក់អាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋានយ៉ាងពិតប្រាកដ ។
ជាមួយគ្នានេះពលរដ្ឋខ្លះក៏បានសំដែងការហួសចិត្តចំពោះទង្វើ របស់កងកម្លាំងប្រដាប់អាវុធមានទាំងប៉ូលិសមូលដ្ឋាន និងប៉ូលិសព្រំដែន ដែល បាន មករំខានការប្រជុំរបស់បក្សប្រឆាំងដោយគ្រាន់តែគេប្រជុំរចនាសម្ព័ន្ធគណបក្សគេសោះក៏មករំខានដែរ។ដែលត្រូវបានគេចោទប្រកាន់ថាកងកម្លាំងទាំងនេះបាត់បង់អព្យាក្រិតភាពលំអៀងទៅរកបក្សកាន់អំណាច៕