លោក ហួត វុទ្ធី ហៅ ជុន ច័ន្ទបុត្រ អនុប្រធានវិទ្យុអាស៊ីសេរីផ្នែកភាសាខ្មែរ មកបង្ហាញខ្លួននៅសាលាដំបូងរាជធានីភ្នំពេញ
ភ្នំពេញៈ យោងតាមដីកាបញ្ជាឲ្យចូលខ្លួន ចុះថ្ងៃទី០២ កញ្ញា និងចុះហត្ថលេខាដោយលោកព្រះរាជ្ញារង សៀង សុខ បានបញ្ជាក់ថា កម្លាំងមានសមត្ថកិច្ចត្រូវនាំខ្លួនលោក ជុន ច័ន្ទបុត្រ ដែលបច្ចុប្បន្នបាននឹងកំពុងរស់នៅសហរដ្ឋអាមេរិក «មកបង្ហាញខ្លួននៅ អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ រហូតដល់មានសេចក្តីសម្រេចថ្មីដើម្បីសាកសួរពីដំណើររឿង ផ្តល់សេចក្តីប្រកាសដោយភូតកុហក បន្លំខ្លួនចូលពន្ធនាគារ» ប្រព្រឹត្តនៅមណ្ឌលអប់រំកែប្រែទី១ នៅសង្កាត់ព្រៃវែង ខណ្ឌដង្កោ កាលពីថ្ងៃទី១៩ មេសា ឆ្នាំ២០១៧ ។
ក្នុងពេលរាត្រី លោក ហួត វិទ្ធី ហៅ ជុន ច័ន្ទបុត្រ តែងតែនិយាយព័ត៌មានអំពីព្រឹត្តិការណ៍នៅ កម្ពុជា បានលើកឡើងចំៗ ចំណុចនៃការខ្វះចន្លោះ របស់រាជរដ្ឋាភិបាលកម្ពុជា ។ លោក ហួត វិទ្ធី ជាអនុប្រធានវិទ្យុអាស៊ីសេរី ធ្លាប់ជាអ្នកសម្របសម្រួលវិទ្យុអាស៊ីសេរី នៅកម្ពុជា ដែលបានធ្វើឲ្យ ប្រជាពលរដ្ឋកម្ពុជា ស្គាល់លោកទៅលើសំនួនវោហារបស់លោក តាមរលកធាតុអាកាស ។ តែ ក្នុងពេលថ្មីៗនេះ លោកព្រះរាជាអាជ្ញារង សៀង សុខ បានចេញដីកាបង្គាប់ឲ្យលោក ហួត វុទ្ធី ចូលខ្លួនមកកាន់សាលាដំបូង រាជធានីភ្នំពេញ ។
លោក ហួត វុទ្ធី កំពុងតែប្រឈមមុខ ជាប់ទោសទណ្ឌ ដោយមិនមានការតតាំង ជាមួយសាលាដំបូង រាជធានីភ្នំពេញ លោក ហួត វុទ្ធី នឹងមិនអាចចូលមកលេងស្រុកកំណើតរបស់ខ្លួន នៅក្នុង ប្រទេសកម្ពុជា បានឡើយ បើសិនជានីតិវិធីរបស់សាលាដំបូង រាជធានីភ្នំពេញ មិនបានទម្លាក់ ការចោទប្រកាន់នោះទេ ៕