លោកលាងឆាលីបានអញ្ជើញអាជីវករការាសសាំងនៅខេត្តបន្ទាយមានជ័យទាំងអស់បើកកិច្ចប្រជុំផ្សព្វផ្សាយអំពីហានិភ័យរបស់ប្រេងឥន្ធនៈ!
ខេត្តបន្ទាយមានជ័យ៖កិច្ចប្រជុំផ្សព្វផ្សាយស្តីពីនិតីវិធីនៃការគ្រប់គ្រងហានិភ័យរបស់ប្រេងឥន្ធនៈ បច្ចេកទេសសុវត្តិភាពស្ថានីយឧស្ម័នឥន្ធនៈនិងស្ថានីយរួមប្រេងឥន្ធនៈនិងចរាចរណ៍ស្តីពីសុវត្តិភាពសម្រាប់ការរៀបចំស្ថានីយឧស្ម័នឥន្ធនៈ។ដែលបានប្រព្រឹត្តទៅនៅព្រឹក ថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០១៧នេះនៅសាលប្រជុំក្នុងសណ្ឋាគារព្រះច័ន្ទ ស្ថិតក្នុងភូមិក្បាលស្ពាន សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។
ដោយមានការចូលរួមពី លោកបណ្ឌិត លាងឆាលី អនុរដ្ឋលេខាធិការក្រសួង រ៉ែ និងថានពល លោកលីសារីអភិបាលរងខេត្តបន្ទាយមានជ័យ លោកសុកវឌ្ឍនា ប្រធានមន្ទីររ៉ែនិងថាមពលខេត្តបន្ទាយមា នជ័យ មន្ត្រីពាក់ពន្ធនិងអាជីវករការាសសាំងជាច្រើននាក់ទៀត។
ក្នុងកិច្ចប្រជុំនោះលោកសុកវឌ្ឍនាបានមានប្រសាសន៍ថារាល់អាជីវករដែលមានការាសសាំងទាំងអស់ត្រូវមានលិខិតអនុញ្ញាត្តិជាផ្លូវការចេញដោយក្រសួងរ៉ែនិងថាមពល ដែលបញ្ជាក់ពីការមិនទំទាស់ក្នុងការបង្កើតស្ថានីយឧស្ម័នឥន្ធនៈមួយដោយផ្អែកលើការពិនិត្យ ប្លង់និងគំនូសប្លង់ស្ថានីយឲ្យស្របទៅតាមចរាចរណ៍ស្តីពីសុវត្តិភាពសម្រាប់ការរៀបចំស្ថានីយឧស្ម័នប្រេងឥន្ធនៈ និងស្ថានីយរួមប្រេងនិងឧស្ម័នរបស់ក្រសួងរ៉ែនិងថាមពល។លោកសុកវឌ្ឍនាបានមានប្រសាសន៍ថាបញ្ជាក់ទៀតថាគ្មានអាជីវករណាដែលមានការាសសាំងអាចបង្កើតនិងដំណើរការស្ថានីយឧស្ម័នឥន្ធនៈ ឬស្ថានីយរួមប្រេងនិងឧស្ម័នឥន្ធនៈដោយគ្មានលិខិតបញ្ជាក់បច្ចេកទេសសុវត្តិភាពនៃការបង្កើតស្ថានីយឥន្ធនៈឬស្ថានីយរួមប្រេងនិងឧស្ម័យឥន្ធនៈពីក្រសួងរ៉ែនិងថាមពលបានឡើយ។ក្នុងនោះលោកលីសារីក៏បានមានប្រសាសន៍ដែរថាប្រទេសកម្ពុជាសព្វថ្ងៃនេះមានការអភិវឌ្ឃលើគ្រប់វិស័យដែលធ្វើឲ្យតម្រូវការប្រើប្រាស់ប្រេង និងឧស្ម័នឥន្ធនៈមានការកើនឡើងគួរជាទីកត់សំគាល់ដូច្នេះអាជីវករការាសសាំងទាំងអស់ការបង្កើតស្ថានីយឧស្ម័នឥន្ធនៈទាំងអស់ត្រូវរៀបចំទុកដាក់ប្រេងគ្រប់ប្រភេទកំឲ្យមានហានិភ័យកើតឡើងនោះត្រូវ ជីកដីកប់សីុតែងឲ្យត្រូវទៅតាមស្តង់ដា ការដឹកជញ្ជូន ការចែកចាយ និងការប្រើប្រាស់សម្រាប់បំរើតាមសេចក្តីត្រូវការរបស់អ្នកប្រើប្រាស់ឲ្យបានល្អ។ក្នុងនោះលោកលីសារីបានបញ្ជាក់ឲ្យដឹងទៀតថាអាជីករដាក់លក់ប្រេង និងឧស្ម័នឥន្ធនៈនៅតាមដងផ្លូវសាធារណៈវាមានហានិភ័យខ្លាំងដែលបណ្តាលឲ្យមានការផ្ទុះនិងការឆាបឆេះឧស្ម័នធ្វើឲ្យខូចខាតទ្រព្យសម្បត្តិ និងរងរបួសរហូតដល់មានការបាត់បង់ជីវិតមនុស្សបម្ថែមទៀតផង។ក្នុងនោះដែរលោកលាងឆាលីបានធ្វើការប្រកាសរបស់ក្រសួងរ៉ែនិងថាមពល លេខ ០០ ៩២ រ ថ បវប ប្រក ស្តីពីនិតិវិធីនៃការគ្រប់គ្រងបច្ចេកទេសសុវត្តិភាពស្ថានីយប្រេងឥន្ធនៈសម្រចប្រការ១អាជីវករការាសសាំងណាដែលបង្កើតស្ថានីយប្រេងឥន្ធនៈនៅក្នុងប្រទេសកម្ពុជាត្រូវធ្វើឲ្យស្របតាមបទដ្ឋានបច្ចេកទេសសុវត្តិភាព ឲ្យមានសណ្តាប់ធ្នាប់ល្អនិងមានរបៀបរៀបរយ និងបរស្ថានល្អដើម្បីកាត់បន្ថយនូវឧបទ្ទវហេតុនានាដែលកើតមានឡើងជាយថាហេតុ ២ក្រសួងរ៉ែនិងថាមពលត្រូវផ្តល់នីតិវិធីច្បាស់លាស់ក្នុងការចេញលិខិតអនុញ្ញាត្តិផ្សេងៗដល់ក្រុមហ៊ុនស្ថានីយប្រេងឥន្ធនៈ ឲ្យស្របតាមបទដ្ឋានគតិយុត្តិប្រកបដោយតម្លាភាព ប្រសិទ្ធភាពនិងទទួលខុសត្រូវជាដើម៕