ថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០៥០
សារព័ត៌មាន ខ្មែរជាយដែន ( ជាសារព័ត៌មានឯករាជ្យ ទាន់ហេតុការណ៍ ចំពោះព្រឹត្តិការណ៍កើតឡើងនៅក្នុងប្រទេសកម្ពុជា )​ហ៊ាននិយាយការពិត ប្រសើរជាងនិយាយការពារ
សមភាពយេនឌ័រ សម្រាប់ស្ត្រីជាបេក្ខភាព ចៅសង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត មកពីកូតាគណបក្សសង្គ្រោះជាតិ ក្នុងការធ្វើការងារបំរើរាស្ត្រពិបាកជាងឡើងសសរខ្លាញ់
Fri,29 September 2017 (Time 04:22 PM)
ដោយ ៖ កញ្ញា (ចំនួនអ្នកអាន: 2333នាក់)


បន្ទាយមានជ័យៈ កាលពីថ្ងៃទី ២៨ខែ កញ្ញា ឆ្នាំ២០១៧ មានកិច្ចប្រជុំនៅសង្កាត់ផ្សារកណ្តាល ដោយមានមន្ត្រីពាក់ព័ន្ធបានចូលរួម ប្រជុំ នៅសាលាសង្កាត់ផ្សារកណ្តាល ក្នុងនោះក៏មានមន្ត្រី នាយករដ្ឋបាលសាលាខេត្តបន្ទាយមានជ័យ បានចូលរួមណែនាំអំពីនីតិវិធី រដ្ឋបាល ដល់មន្ត្រីនៅក្នុងប៉ោយប៉ែត តែការណែនាំ ដើម្បីអោយមានការកែលំអរ សំរាប់ការអនុវត្តន៍ការងារ ឲ្យប្រព្រឹត្ត បានយ៉ាងរលូនក្នុងក្រុង ។ ក្នុងការណែនាំនេះ លោក នាយករដ្ឋបាលសាលាខេត្តបន្ទាយមានជ័យ បានស្តីប​ន្ទោសយ៉ាងខ្លាំងទៅ អ្នកស្រី ចៅ សង្កាត់ផ្សារកណ្តាល មកពីកូតាគណបក្សសង្គ្រោះជាតិ នៅចំពោះមុខ មន្ត្រីទាំងឡាយ នៅក្នុងបន្ទប់ប្រជុំធំ មិនតែប៉ុណ្ណោះ  លោក សុខ ពេញណន ដែលត្រូវបានគេដឹងថា ជាមន្ត្រីសាលាក្រុងប៉ោយប៉ែត បានសរសេរបង្ហោះតាមប្រព័ន្ធទំនាក់ទំនងសង្គមហ្វេសប៊ុករបស់ខ្លួន ចែកចាយថែមទៀតផង ។

ក្នុងការសរសេរបង្ហោះរបៀបបញ្ចើចបញ្ចើរ ថាៈ ល្បីទៀតហើយ លទ្ធផលរបស់ចៅសង្កាត់ទំនើង បើមិនកែប្រែនឹងមានវិធានការរដ្ឋបាល
--------

កាលពីព្រឹក៩:៣០នាទី ថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០១៧ ក្រុមការងារជំនាញគ្រប់ទីចាត់ការសាលាខេត្តបន្ទាយមានជ័យ ដឹកនាំដោយលោកឈឿង ក្រៃយ៉ុង នាយករដ្ឋបាលសាលាខេត្ត បានចុះធ្វើការណែនាំ លោកស្រី ឃុន ចន្ទី ចៅសង្កាត់ផ្សារកណ្តាល(CNRP) ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ឲ្យធ្វើការកែប្រែឥរិយាបទ និងបំពេញការងារឲ្យបានត្រឹមត្រូវតាមលិខិតបទដ្ឋាន សេចក្តីណែនាំ និងនីតិវិធី ក្រោយពីរដ្ឋបាលខេត្តរកឃើញពីភាពមិនប្រក្រតី នៃយន្តការរដ្ឋបាលដូចខាងក្រោម៖
-
អោយសកម្មជនបក្សដាក់តុខាងសាលាសង្កាត់ ចាំទទួលពាក្យសុំសេវារដ្ឋបាលរបស់ប្រជាពល រដ្ឋបង្កើតក្រុមការងារសំពីងសំពោងដែលមានសមាសភាពពីសកម្មជនតាម ភូមិដែលគ្មានជំនាញនិងមិនសូវចេះអក្សរ។
-
បង្កើតគណៈកម្មាធិការ មិនសមស្របតាមលិខិតបទដ្ឋានគតិយុត្តិ។
-
ចេញលិខិតឲ្យប្រជាពលរដ្ឋសាងសង់រំលោភដីចំណីផ្លូវ។
-
ការបញ្ចេញមតិនិងឥរិយាបទក្នុងពេលប្រជុំតាមការនឹកឃើញគ្មានរបៀបវារៈត្រឹមត្រូវ។
-
តាក់តែងលិខិតមិនត្រឹមត្រូវតាមទម្រង់រដ្ឋបាលជាដើម...។ល។

ការសរសេរបង្ហោះអំពីការស្តីបន្ទោសមកលើ អ្នកស្រី ឃុន ចន្ទី ចៅសង្កាត់ផ្សារកណ្តាលនេះ ត្រូវ អង្គការធ្វើការផ្នែកខាងយេនឌ័រ បានមានប្រសាសន៍ថាៈ ជាការប្រព្រឹត្តឡើងក្នុងន័យបង្អាប់បន្ថោក ដល់ស្ត្រីខ្មែរ ដែលរាជរដ្ឋាភិបាលកំពុងតែគាំទ្រ ឲ្យមានសមភាពយេឌ័រនៅក្នុងស្ថានប័ននីមួយៗ ជំរុញឲ្យមានស្ត្រីចូលរួមយ៉ាងសកម្ម នៅក្នុងជីវភាពនយោបាយ និងការងារ ។ មន្ត្រីរដ្ឋបាលសា លាខេត្តបន្ទាយមានជ័យ មិនគួរណា ស្តីបន្ទោសខ្លាំងៗ ហើយថែមទាំងបង្ហោះនៅប្រព័ន្ធសង្គម ថែមទៀតនោះ គួរតែហៅទៅធ្វើការណែនាំ នូវចំណុចខ្វះចន្លោះ ដើម្បីឲ្យមានការកែប្រែជាការ ប្រសើរ ។

ចំណែកមន្ត្រីគណបក្សសង្គ្រោះជាតិ នៅខេត្តបន្ទាយមានជ័យ បាននិយាយថាៈ គណបក្សសង្គ្រោះ ជាតិ ទើបជាប់ឆ្នោតបានដំណែងប្រធានក្រុមប្រឹក្សា ឃុំ សង្កាត់បានច្រើន ហើយក៏មានការកំណែទម្រង់បានមុនគណបក្សប្រជាជនកម្ពុជាដែរ ដូចនេះក្នុងខេត្តបន្ទាយមាន ជ័យនេះ គណបក្សសង្គ្រោះជាតិ បានទទួលជាប្រធានក្រុមប្រឹក្សាចំនួន​១០ ឃុំ ហើយបេក្ខភាព ស្រ្តីមេឃុំ/ ចៅសង្កាត់ មានចំនួន ០២ នាក់ដែរ ចំណែកខាងគណបក្សប្រជាជនកម្ពុជា មានមេឃុំ / ចៅសង្កាត់ច្រើន តែមិនមានស្ត្រីចូលរួមទេ អញ្ចឹងគោលនយោបាយយេនឌ័ររបស់រាជរដ្ឋាភិបាល កម្ពុជា ដែលគ្រប់គ្រងដោយគណបក្សប្រជាជនកម្ពុជានោះ ខ្លួនឯងជាអ្នកបង្កើត តែមិនបានអនុ វត្តផង ។

ក្នុងការផ្តល់សំភាសន៍ជាមួយសារព័ត៌មានខ្មែរជាយដែន ចំពោះការចូលកាន់កាប់តួនាទីជាចៅ សង្កាត់ផ្សារកណ្តាល របស់អ្នកស្រី ឃុន ចន្ទី ដែលយើងបានទទួលមក ការបំពេញការងាររបស់ អ្នកស្រី ជាចៅសង្កាត់ ត្រូវបានមន្ត្រីគណបក្សប្រជាជនកម្ពុជា បានគាបសង្កត់មកលើរូបគាត់យ៉ាង ខ្លាំង ក្នុងនាមជាចៅសង្កាត់ មិនមានបន្ទប់ធ្វើការទេ អង្គុយធ្វើការខាងក្រៅ ដូចជាអ្ន​កទទួលភ្ញៀវ  ទៅប្រជុំក្រោយម៉ោងត្រឹម៥នាទី ចៅហ្វាយក្រុងមិនអនុញ្ញាតិឲ្យចូលប្រជុំ. ។ បានចូលប្រជុំជាមួយ គេ លោកអភិបាលក្រុងមិនអនុញ្ញាតិឲ្យអ្នកស្រីលើកបញ្ហា ជាទុក្ខលំបាករបស់រាស្ត្រ ។ រាល់លិខិត ឯកសារទាំងឡាយ ដែលអ្នកស្រីជូនប្រជាពលរដ្ឋឲ្យសាលាក្រុងបំពេញបែបបទ ជូនពួកគាត់ តែង មន្ត្រីទាំងអស់នោះ មិនសូវមានការយកចិត្តទុកដាក់ ។ នៅថ្ងៃទី ២៨ ខែ កញ្ញា ឆ្នាំ២០១៧ លោក ឈឿង ក្រៃយ៉ុង នាយករដ្ឋបាលសាលាខេត្តបន្ទាយមានជ័យ បានចុះទៅចូលរួមប្រជុំណែនាំអំពី នីតិវិធីរដ្ឋបាល ហើយបានស្តីបន្ទោសយ៉ាងខ្លាំងទៅលើការងារ របស់អ្នកស្រី ។

ទាំងមន្ត្រីសាលាក្រុងប៉ោយប៉ែត ទាំងមន្ត្រីនាយករដ្ឋបាលសាលាខេត្តបន្ទាយមានជ័យ ហាក់ ដូចជាមិនបានជួយបង្រៀនណែនាំ និងបង្ហាត់បង្ហាញអំពីបច្ចេកទេសការងារនោះទេ ។ កាលពី ក្រោយឆ្នាំ១៩៧៩ ក្នុងពេលដែលខ្មែរ រួចផុតពីរបបប្រល័យពូជសាសន៍ អ្នកចេះដឹងច្រើន បង្រៀន អ្នកចេះតិច ហើយអ្នកចេះតិច បង្រៀនអ្នកអត់ចេះ ចុះចំណែកនៅកម្ពុជាសព្វថ្ងៃ មិនគួរណារើស អើងបក្សនយោបាយទេ ទោះបីអ្នកចប់អនុបណ្ឌិត មិនធ្លាប់មានបទពិសោធន៍ការងារ ក៏អត់ចេះ ដូចគ្នាដែរ៕

 

ព័ត៌មានគួរចាប់អារម្មណ៍

ពលរដ្ឋ​​៣​ភូមិ​​ នៅ​ស្រុក​សណ្ដាន់​ ​​រង​គ្រោះ​​ដោយ​សារ​​​ក្រុមហ៊ុន​ ស៊ី​អ ស៊ី​ខេ ឈូក​ឆាយ​រំលោភ​យក​ដី​​ពួក​គាត់ ​សុំ​ឲ្យ​​សម្ដេច​តេ​ជោ​​ជួយ​អន្តរាគមន៍ (ខ្មែរជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

ឆ្នោត​ សៀម​និង​យួន ​ត្រូវ​គេ​បើក​​លេង​​ម៉ាសេរី​ ​នៅ​ទី​ក្រុង​ទេសចរណ៍​​​សៀមរាប ​​ (ខ្មែរជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

រថយន្ត​ធុន​ធំ​ ​ដឹក​ប្រេង​គេចពន្ធ ​ពី​ថៃ​ ចូល​កម្ពុជា​​ តាម​ច្រក​ជប់​គគីរ ​​ម៉ាសេរី​​​ (ខ្មែរជាយដែន)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
187 នាក់
ម្សិលមិញ :
167 នាក់
សប្តាហ៍នេះ :
2981 នាក់
ខែនេះ :
16211 នាក់
3 ខែនេះ :
54832 នាក់
សរុប :
2469111 នាក់