មិនដឹងនិយាយថាម៉េចឲ្យសម គ្រាន់តែលើកបដា សុំឲ្យដោះលែងលោក កឹម សុខា ស្នងការខេត្តកំពុងឆ្នាំ ង ហៅសកម្មជនបក្សសង្គ្រោះជាតិ ទៅសាកសួរ ដែរ
កំពង់ឆ្នាំងៈ កាលពីថ្ងៃទី ២៩ ខែ កញ្ញា ឆ្នាំ ២០១៧ លោក ស្នងការនគរបាល ខេត្តកំពង់ឆ្នាំង បានចេញលិខិតអញ្ជើញ ដល់សមាជិកគណបក្សសង្គ្រោះជាតិ ដែលបានលើកបដា តស៊ូមតិ ដើម្បីឲ្យដោះលែងលោក កឹម សុខា ជាប្រធានគណបក្សសង្គ្រោះជាតិ មានទាំងមតិជាតិ និង អន្តរជាតិ បានយល់ឃើញថា នោះជាសេរីភាពបញ្ចេញមតិក្នុងរបបលទ្ធិប្រជាធិបតេយ្យ មិន មែនជាបទល្មើសបដិវត្តពណ៌នោះទេ ។ នៅក្នុងបណ្តាញទំនាក់ទំនាក់ទំនងសង្គម របស់លោក Duong Chantra បានសរសរថាៈ នៅថ្ងៃទី២៩-៩-២០១៧វេលាម៉ោង ១៥.០០ស្នងការនគបាលខេត្តកំពង់ឆ្នាំងបាន បានអញ្ជើញខ្ញុំ ឲ្យចូលបំភ្លឺ ជុំវិញករណីលើកផ្លាកគាំទ្រ ឲ្យធ្វើការដោះលែង លោកកឹម សុខា ដែលបានចងនៅស្នាក់ការគណបក្សសង្គ្រោះជាតិខេត្តកំពង់ឆ្នាំង។***យោងប្រសាសន៍ របស់ឯឧត្តមអភិបាលខេត្ត ។***ចម្ងល់ អនុវត្តតាមប្រសាសន៍ ឬអនុវត្តតាមច្បាប់ ។