គយចល័តក្រុងប៉ោយប៉ែតចាប់រថយន្តស៊េរីទំនើបពាក់ស្លាលេខ ន.ប
បន្ទាយមានជ័យ៖ រថយន្ដចង្កូតស្តាំស៊េរីទំនើបមួយគ្រឿងដែលជនខិលខូចលួចនាំចូលពីប្រទេសថៃគេចពន្ធ ត្រូវបានលោក សាំង ណន ដឹកនាំកំលាំងគយចល័តបង្ក្រាបចាប់បាននៅក្នុងការ៉ាស់ ជួសជុលរថយន្ដមួយនៅក្នុងភូមិមិត្តភាព សង្កាត់ប៉ោយប៉ែតក្រុងប៉ោយប៉ែតខណៈ ឆ្នៃដាប់លេខបំពាក់ផ្លាក ន.ប។
ប្រភពព័ត៌មាន បានអោយដឹងថា៖ រថយន្តដែលគយចល័តចាប់បាននោះមានម៉ាកហ្វតរែងជ័រ គឺត្រូវបានប្រភពបែកធ្លាយ ថារបស់លោក អ៉ឹមសុភារៈ មានឋានៈជានាយប៉ុស្តិ៍រដ្ឋបាលសង្កាត់ប៉ោយប៉ែតតែម្តង។
ក្រោយពីបង្ក្រាបបាន លោក សាំងណន បានធើ្វការបញ្ជូនទៅស្នាក់ការគយនិងរដ្ឋាករប៉ោយប៉ែត។
ទោះជាយ៉ាងណានៅព្រឹកថ្ងៃទី១៧ធ្នូនេះលោក ហ៊ុយ សុជាតិមេគយច្រកប៉ោយប៉ែតបញ្ជាក់ថាគ្មានវប្បធម៍អន្តរាគមដោះលែងបានទេព្រោះខុសច្បាប់ហើយឡាននេះត្រូវបានគយចល័តប៉ោយប៉ែតបញ្ជូនដល់សាខាគយខេត្តហើយដើម្បីចាត់ការបន្ត។
លោក ឆែ សុធា មេគយខេត្តបានបញ្ជាក់ថាឡានស្តាំខុសច្បាប់ចាប់បានបន្តបន្ទាប់រឹបអូសទុកនៅសាខាចំនែកទំនិញគេចពន្ធផ្សេងទៀតស្តុកតាមឃ្លាំងក៍បានបង្ក្រាបបង់ពន្ធនិងពិន័យថវិកាចូលរដ្ឋបន្តបន្ទាប់គ្មានវប្បធម៍អន្តរាគមណាមករំខានការអនុវត្តច្បាប់បានឡើយ៕