លោកជំទាវអភិបាលរងខេត្តប៉ៃលិនម្នាក់ស្លាប់ លោកជំទាវអភិបាលរងខេត្តបន្ទាយមានជ័យរងរបួសធ្ងន់ និងអ្នកបើកបររងរបួសធ្ងន់ដោយសាររថយន្តបីគ្រឿងបុកគ្នាក្នុងទិសដៅបើកបរបញ្ច្រាស់គ្នា នៅក្នុងស្រុករលាប្អៀរខេត្តកំពង់ឆ្នាំង !
កំពង់ឆ្នាំងៈគ្រោះថ្នាក់ចរាចរណ៍បង្ករឡើងដោយ រថយន្តបីគ្រឿងបុកគ្នា នៅលើផ្លូវជាតិលេខ៥ រអោយលោកជំទាវអភិបាលរងខេត្តប៉ៃលិនម្នាក់បានស្លាប់ ក្នុងពេលបញ្ជូនមកមន្ទីរពេទ្យបង្អែកខេត្តកំពង់ឆ្នាំង និងអភិបាលរងខេត្តបន្ទាយមានជ័យ រងរបួសធ្ងន់ និង កូនប្រុសអភិបាលរងខេត្តប៉ៃលិន ជាអ្នកបើកបររបួសធ្ងន់ ដែលគ្រោះថ្នាក់ចរាចរណ៍នេះកើតឡើងកាលពីរសៀលថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០១៨នៅចន្លោះគីឡូម៉ែត្រ១០៤-១០៥ស្ថិតភូមិថ្មកែវ ឃុំស្វាយជ្រុំ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង ករណីគ្រោះថ្នាក់ចរាចរណ៍មួយដែរបើកបរក្នុងដំណើរបញ្ច្រាសទិសដៅគ្នា ។
រថយន្តលិចស៊ិសGS300របស់លោកស្រីអភិបាលរងខេត្តប៉ៃលិន រងការខូចខាតទាំងស្រុងនិងរថយន្ត២ក៏ត្រូវរងការខូចខាតផងដែរ។
សូមបញ្ជាក់ថាៈ
១.លោកជំទាវ សោ មុន្នីរ័ត្ន អាយុ៥៦ឆ្នាំ ជាអភិបាលរងខេត្តប៉ៃលិន (ស្លាប់)
២. លោកជំទាវ ម៉ុក ណាឌី អាយុ៤៩ឆ្នំា អភិបាលរងខេត្តបន្ទាយមានជ័យ (រងរបួសធ្ងន់)
៣.កូនប្រុស អភិបាលរងខេត្តប៉ៃលិន រងរបួសធ្ងន់
បច្ចុប្បន្នសពតំកល់ទុក និង អ្នករងរបួស កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តកំពង់ឆ្នាំង ។
ក្រោយពីកើតហេតុត្រូវបានសមត្តកិច្ចនគរបាលចរាចរណ៍ស្រុករលាប្អៀរចុះមកសំរួលចរាចរណ៍និងវាស់វែងធ្វើកំណត់ហេតុយករថយន្តទាំង៣គ្រឿងខាងលើមករក្សាទុកនៅអធិការដ្ឌាននគរបាលស្រុករលាប្អៀររងចាំដោះស្រាយតាមច្បាប់នៅពេលក្រោយ។
ហើយសពលោកជំទាវបានតម្ដល់ទុកនៅមន្ទីរពេទ្យអង្អែកខេត្តកំពង់ឆ្នាំងរងចាំសាច់ញ្ញាតិមកយកសពទៅបុណ្យតាមប្រពៃណីខ្មែ។