ឃាត់ខ្លួនអាជីវករ១០នាក់ នៅផ្សារទួលទំពួង យកទៅសួរចម្លើយ ដោយសាររំលោភកម្មសិទ្ធិបញ្ញា លក់កាបូបចម្លងម៉ាកដ៏ល្បី
ភ្នំពេញ៖ អុញនោះវីវរហើយមួយជាន់នេះសមត្ថកិច្ចលេងធម៌ក្តៅហើយអាជីវករ១០នាក់ នៅផ្សារទួលទំពួងត្រូវបានឃាត់ខ្លួនយកទៅសួរចម្លើយ ដោយសាររំលោភកម្មសិទ្ធិបញ្ញា លក់កាបូបចម្លងម៉ាកដ៏ល្បីៗជាច្រើនមុខមកពីគេនោះ ។
មានសេចក្តីរាយការណ៍ថា៖ នាថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១៨នេះ បានបើកប្រតិបត្តិការ ឃាត់ខ្លួនអាជីវករ១០នាក់ នៅផ្សារទួលទំពួង យកទៅសួរចម្លើយ ដោយសាររំលោភកម្មសិទ្ធិបញ្ញា លក់កាបូបចម្លងម៉ាកដ៏ល្បី ដែលបានចុះបញ្ជីការពារ នៅប្រទេសបារាំង។ កម្លាំងនគរបាល គ.ប.ផ.ក របស់ក្រសួងមហាផ្ទៃ ក្រោមការបញ្ជាផ្ទាល់ ពីលោកព្រះរាជអាជ្ញារង នៃសាលាដំបូងរាជធានីភ្នំពេញ បានចុះបង្ក្រាប និងដកហូតកាបូបយួរដៃ ដែលរំលោភកម្មសិទ្ធិបញ្ញា យកម៉ាកយីហោកាបូប LONGCHAMP ដ៏ល្បីល្បាញ មកលក់ដោយគ្មានការអនុញ្ញាត ពីក្រុនហ៊ុនម្ចាស់ម៉ាកដើម ដែលបានចុះបញ្ជីក្នុងប្រទេសបារាំង និងក្នុងប្រទេសកម្ពុជា។ ទង្វើនេះ ប្រព្រឹត្តដោយអាជីវករ នៅចំណុចក្នុង និងកៅផ្សារទួលទំពូង តាមផ្លូវ១៥៥ សង្កាត់ទួលលទំពូងទី១ ខណ្ឌចំការមន។
លោកមេធាវី សួស ព័រ នៃការិយាល័យក្រុមមេធាវីហ្គ្រេនដ៍ បានឲ្យដឹងបន្ថែមថា ក្រុមហ៊ុន SAS Jean Cassegrain ដែលជាម្ចាស់ម៉ាក LONGCHAMP បានជូនដំណឹង ទៅដល់ម្ចាស់តូបទាំងអស់ ដើម្បីបញ្ឈប់សមកម្មភាព លក់របស់ក្លែងក្លាយម៉ាក់ LONGCHAMP ម្តងរួចមកហើយ មុននឹងប្ដឹងពីករណី លក់ចែកចាយផលិតផលក្លែងក្លាយ ដោយអាជីវករក្នុងផ្សារទួលទំពូង។ ប៉ុន្តែអាជីវករទាំងនោះ មិនបានស្តាប់តាមការជូនដំណឹងឡើយ រហូតឈានដល់ ការបើកប្រតិបត្តិការដ៏ក្តៅនេះ។ ដោយមានការអនុញ្ញាត ពីលោកព្រះរាជអាជ្ញាអមសាលាដំបូង រាជធានីភ្នំពេញ គុជ គឹមឡុង និងយោងតាមពាក្យបណ្ដឹង របស់ក្រុមហ៊ុន SAS JEAN CASSEGRAIN គ.ប.ផ.ក. បានដកហូតកាបូបក្លែងក្លាយ ក្នុងផ្សារទួលទំពូងពីតូបចំនួន៩តូប សរុបចំនួន ៦៤១កាបូប និងក្រៅផ្សារផ្លូវ១៥៥ មានចំនួន១តូប និងដកហូតបានចំនួន២៣កាបូប សរុបទាំងក្នុង និងក្រៅមានចំនួន ៦៦៤កាបូប។
ឃាត់ម្ចាស់តូចសរុបចំនួន១០នាក់ ចូលខ្លួនមកនាយកដ្ឋាន ដើម្បីសួរនាំ និងធ្វើកិច្ចសន្យាណែនាំ ព្រមទាំងពន្យល់ឲ្យមានការយល់ដឹង ទើបឲ្យត្រឡប់ទៅផ្ទះវិញ។ នេះបើតាមការឲ្យដឹងបន្ថែមពីលោក ជ័យ រិទ្ធី។ ការអនុវត្តនេះ សមត្ថកិច្ចមិនបានបិទតូបអាជីវករណាមួយទេ គ្រាន់តែដកហូតកាបូបយួរដៃ ដែលក្រុមហ៊ុនប្ដឹងប៉ុណ្ណោះ៕