បទបញ្ជាសម្តេចតេជោហ៊ុនសែនត្រូវបានសមត្ថកិច្ចចម្រុះត្រួតពិនិត្យលក្ខណៈបច្ចេកទេសកែឆ្នៃចេញជាលុយ!
បន្ទាយមានជ័យ៖ ពលរដ្ឋខេត្តបន្ទាយមានជ័យល្បីថា៖លោកគឹមសុវណ្ណ កំពុងតែត្រូវប៉ាន់ខ្លាំងក្នុងការប្រមូលលុយ ដាក់ហោប៉ៅ ក្រៅផ្លូវការពី រថយន្ដដឹកលើសទម្ងន់ដោយដាក់អោយកូនចៅប្រមូលលុយពីស្ថានិយ៍ថ្លឹងរថយន្តកូនដំរី បានយ៉ាងក្រាសក្រែល ហើយនៅពេលដែល សម្តេចអគ្គសេនាបតីតេជោហ៊ុនសែននាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបញ្ជារអោយបង្ក្រាបលើរថយន្ត តទ្រុង ខុសលក្ខណៈបច្ចេកទេស លោកក៏ឆ្នៃបទបញ្ជារនេះទៅកើតជាលុយដោយដាក់កូនចៅមួយក្រុមទៀតអោយដាក់ប៉ុស្តិ៍ត្រួតពិនិត្យបច្ចេកទេសប្រមូលលុយច្រកការុងបន្ថែមទៀតសូម្បីតែរថយន្តដឹកបន្លែ និងរថយន្តតាក់ស៊ីក៏ស្រែកដូចក្ងានដែរព្រោះតែកម្លាំងចម្រុះអនុវត្តន៍របៀបអា ក ខ្យងយកឈាម។
ប្រជាពលរដ្ឋជាអ្នករកស៉ីដឹកជញ្ជូនកសិផលបានត្អូញត្អែរប្រាប់ អ្នកសារព័ត៌មាន ខ្មែរជាយដែន អោយដឹងថា៖ បច្ចុប្បន្ន នេះពួកគាត់ លំបាក់រកស៊ី មែនទែន ដោយសារត្រូវចំណាយថ្លៃផ្លូវអស់ច្រើនពេក ជាពិសេសគឺ កន្លែង ស្ថានីយថ្លឹងរថយន្ត តែម្តង។ ពួកគាត់បញ្ជាក់ថា៖ អោយតែឆ្លងកាត់ជញ្ជីងថ្លឹង រថយន្ដនៅចំណុចកូនដំរី សង្កាត់និមិត្ត គឺត្រូវតែចុះទៅបង់លុយកាក់ថ្លៃបាយទឹកអោយសមត្ថកិច្ចទាំងនោះ ក្នុងរថយន្ត១ជើងពី៣ម៉ឺនទទៅ៥ម៉ឺនរៀលតាមលើសតិចនិងច្រើនទោះបីជាមិនបានដឹកលើសទម្ងន់ក៏ពួកគាត់នៅអោយលុយថ្លៃបាយទឹកដែរ។ ពួកគាត់បញ្ជាក់ថា៖គ្រប់រថយន្តធុនធំៗដឹកទំនិញមិនថាស្រូវ អង្ករ ពោត ដំឡូងទេសូម្បីតែរថយន្ត ដឹកឥដ្ឋ ខ្សាច់ ថ្ម ទេអោយតែបើកបរឆ្លងកាត់គឺត្រូវតែចូលបង់លុយកាក់ជានិច្ច។
ថវិការនេះគឺមួយថ្ងៃរាប់លានរៀលដែលមន្ត្រីជញ្ជីងថ្លឹងរថយន្តនកូនចៅលោកគឹមសុវណ្ណប្រមូលបាន។ តែអ្វីដែលគួរអោយគេរឹតតែហួសចិត្តទៀតនោះគឺ ព្រោះតែលោកគឹមសុវណ្ណ កំពុងតែត្រូវប៉ាន់ខ្លាំងពីការដាក់អោយកូនចៅប្រមូលលុយពីស្ថានិយ៍ថ្លឹងរថយន្តបានយ៉ាងក្រាសក្រែល ហើយនៅពេលដែល សម្តេចអគ្គសេនាបតីតេជោហ៊ុនសែននាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបញ្ជារអោយបង្ក្រាបលើរថយន្ត តទ្រុង ខុសលក្ខណៈបច្ចេកទេស លោកក៏ឆ្នៃបទបញ្ជារនេះទៅកើតជាលុយដោយដាក់កូនចៅមួយក្រុមទៀតអោយដាក់ប៉ុស្តិ៍ត្រួតពិនិត្យបច្ចេកទេសប្រមូលលុយច្រកការុងបន្ថែមទៀតសូម្បីតែរថយន្តដឹកបន្លែ និងរថយន្តតាក់ស៊ីក៏ស្រែកដូចក្ងានដែរព្រោះតែកម្លាំងចម្រុះអនុវត្តន៍របៀបអា ក ខ្យងយកឈាម ទៅចែកគ្នាចាយទៅវិញ។ ដោយគណកម្មាការ ចម្រុះត្រួតពិនិត្យ លក្ខណៈបច្ចេកទេសយានយន្តនេះដែលមាន មន្ត្រីបច្ចេកទេសមកពី មន្ទីរសារធារណការខេត្ត សមត្ថកិច្ចសហការ មាននគរបាលចរាចរណ៍ខេត្ត និងកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ ដោយបាន ទារប្រាក់មិនរើសមុខពីរថយន្តដឹកខ្សាច់ដឹកថ្មឬដដឹកស្រូវនិងដំឡូង ទេគឺគេទារ១ជើងរហូតដល់ទៅ១៥ម៉ឺនរៀល ឯណោះ
រីឯ រថយន្ដដឹកបន្លែ ក៏ទារថ្លៃមួយជើង៥ម៉ឺនរៀល រថយន្តតាក់ស៊ីក៏មិនលើកលែងដែរ បើចងគូថក្រោយតិចតួច១ម៉ឺនរៀលបើច្រើន៣ម៉ឺនរៀលដោយមួយថ្ងៃបានលុយច្រកការ៉ុងឯណោះហើយលុះល្ងាចឡើងមិនគឺសមត្ថកិច្ចទាំង៣ស្ថាប័ននោះចែកលុយគ្នាយកទៅឡើងមេរាងៗខ្លួន។
ជុំវិញ ការចោទប្រកាន់នេះ លោកគឹមសុវណ្ណប្រាប់សារព័ត៌មានក្នុងស្រុកថា៖តាមពិតទៅ លោកមិនបានដឹងអីទេរឿង គណះកម្មការចម្រុះ ដាក់ប៉ុស្តិ៍ត្រួតពិនិត្យលក្ខណៈយានយន្តនេះគឺ គ្រប់គ្រងដោយសម្តេចក្រឡាហោមជាប្រធាន ហើយអភិបាលខេត្តជាអនុប្រធាន ដោយមានកម្លាំងនគរបាល និងកម្លាំង កងរាជអាវុធហត្ថ ដោយខាងសាធារណៈការនិងដឹកជញ្ជូនខេត្តក៏បានចាត់មន្ត្រីទៅដែរ តែរឿងពលរដ្ឋចោទប្រយកាន់ថាយកលុយកាក់ពីរថយន្តតាក់ស៊ី និងដឹកបន្លែរនិងមិនផ្តោតលើការត្រួតពិនិត្យគិតតែលុយច្រកការុងឡើងអោយមេនោះគឺលោកមិនដឹងទេគួរសួរលោកចៅហ្វាយ ខេត្តបន្ទាយមានជ័យទៅ។ អ្នកសារព័ត៌មានយើងមិនអាចទំនាក់ទំនងសុំការបំភ្លឺពីលោកសួនបវរ អភិបាលខេត្តបន្ទាយមានជ័យបានទេតែ លោក អ៊ុំរាត្រី អភិបាលរងខេត្ត បន្ទាយមានជ័យបានប្រាប់ថា៖បើអ្នកធ្វើមិនដឹងផងសួរខ្ញុំម៉េចដឹងគួរសួរទៅខាងមន្ទីរសារណៈការខេត្តទៅ។
ទោះជាយ៉ាងណាមហាជនសំណូមពរអោយអង្គភាពប្រឆាំងអំពើរពុករលួយបើកការស៊ើបអង្កេតលើបញ្ហានេះផងទាន!ព្រោះបើសមត្ថកិច្ចចម្រុះ យកបទបញ្ជារសម្តេចតេជោមកឆ្នៃចេញជាលុយដោយទារតែប្រាក់មិនអនុវត្តន៍លើរថយន្ត ខុសលក្ខណៈបច្ចេកទេស បែមកទារតែប្រាក់ពីរថយន្តដឹកបន្លែនិងរថយន្តតាក់ស៊ីមិនរើសមុខបែបនេះមិនខុសពីអា ក ខ្យងយកឈាមនោះឡើយ៕