ប៉ូលិសស្រុកមង្គលបូរីត្រូវបានប្រជាពលរដ្ឋចោទប្រកាន់ថាបោកលុយរឿងកែសំនុំរឿងគ្រឿងញៀន!
បន្ទាយមានជ័យ:បែកធ្លាយរឿងអាស្រូវនៅក្នុងអធិការដ្ឋានស្រុកមង្គលបូរី ពាក់ព័ន្ធទៅការស៊ីសំណូកកែរសំណុំរឿងគ្រឿងញៀនខណះស្ត្រីម្នាក់ចោទប្រកាន់ថារូបគាត់បានចាញ់បោកប៉ូលិសអស់ ៥០០០បាតនិង១០០០០០ខ្មែរ(ដប់ម៉ឺនរៀល) ។
ជួបជាមួយ អ្នកសារព័ត៌មាន ខ្មែរជាយដែន នៅរសៀលថ្ងៃទី ១៦ ខែកុម្ភះ ឆ្នាំ ២០១៨ ក្នុងឱកាស ចូលឆ្នាំចិន អ្នកស្រី នាវរ៉ានី ភេទប្រុស អាយុ ៤៨ ឆ្នាំ រស់នៅ ភូមិ អន្លង់ថ្ងាន់ ឃុំ បត់ត្រង់ ស្រុក មង្គលបូរី ខេត្ត បន្ទាយមានជ័យ។ អ្នកស្រី បាន រៀបរាប់ ទាំងក្តុកក្តួលរំជួលចិត្ត អាណិតកូន ប្រុសពៅដែលត្រូវបាន សមត្ថកិច្ច ចាប់ច្រឡំដោយចោទប្រកាន់ថាប្រើប្រាស់គ្រឿងញៀនថា: អ្នកស្រីហ៊ាន អះអាងថា កូនប្រុសពៅ របស់អ្នកស្រី ឈ្មោះ ទី តុលាភេទ ប្រុស អាយុ ២២ឆ្នាំ នេះមិនជាប់ពាក់ព័ន្ធ និងការប្រើប្រាស់គ្រឿងញៀនទេ មិនគួរណា នគរបាល
ស្រុកមង្គលបូរី មកចាប់គ្នាបែបនេះទេព្រោះ អ្នកស្រុកអ្នកភូមិ អ្នកណា ក៏គេដឹងថាកូនប្រុសពៅម្នាក់នេះជាមនុស្សល្អ ត្រឹមត្រូវនិងកត្តញ្ញូ ចំពោះឪពុកម្តាយខ្លាំងណាស់។
អ្នកស្រីបន្តអោយដឹងទៀតថាកូនប្រុសពៅរបស់អ្នកស្រីឈ្មោះទីតុលានេះគ្នាទៅស៊ីឈ្នួលគេនៅប្រទេសថៃ ទើបតែពេលថ្មីៗនេះដោយសារកូនតូចរបស់គេមានជម្ងឺរបេងនិងរលាកទងសួតធ្ងន់ធ្ងរផង ទើបរូបគេបាននាំប្រពន្ធកូនត្រឡប់មកស្រុក ដើម្បី នាំកូនទៅមន្ទីពេទ្យ គន្ធបុប្ផា ឯខេត្ត សៀមរាប ដើម្បី ព្យាបាល ជម្ងឺ។
អ្នកស្រី បញ្ជាក់ថា នៅថ្ងៃទី១២ខែកុម្ភះ ឆ្នាំ ២០១៨ អ្នកស្រីក៏បានអោយកូនពៅទៅដេកចាំចំការនៅខាងលិចវត្តអន្លង់ថ្ងាន់ ព្រោះខ្លាចមានគេលួចមាន់។
ស្រាប់តែពាក់កណ្តាលធ្រាតកូនប្រុសច្បងអ្នកស្រីម្នាក់ឈ្មោះទីរ៉ាដូអាយុ២៨ឆ្នាំដែលជាមុខសញ្ញាប្រើប្រាស់គ្រឿងញៀន មានដីការតាមចាប់ហើយបានបានរត់គេចខ្លួនពីផ្ទះអស់ជាច្រើនខែ គាប់ជួនពេលនោះគេក៏មកដេកក្នុងខ្ទមចាំចំការនោះដែរុំពេលនោះស្រាប់តែប៉ូលិសតាមដាន ឃើញក៏មកព័ទ្ធចាប់នៅវេលាទាបភ្លឺថ្ងៃទី១៣ខែកុម្ភះឆ្នាំ២០១៨។ពេលនោះសមត្ថកិច្ច ក៏បានចាប់ច្រឡំដោយទាំងកូនប្រុសពៅរបស់អ្នកស្រី ឈ្មោះទីតុលា ដែលគ្នាមិនជាប់ពាក់ព័ន្ធហ្នឹងគ្រឿងញៀនសោះទៅអធិការស្រុកមង្គលបូរីដែរ។លុះព្រឹកឡើងប្រជាពលរដ្ឋអ្នកភូមិរហូតដល់មេឃុំមេប៉ុស្តិ៍ បត់ត្រង់ក៏ហួសចិត្តអាណិតគ្រប់គ្នានិងនិយាយថា ប៉ូលិសចាប់ឈ្មោះទីតុលានេះច្រឡំហើយ។និងបាននិយាយថាចាំគេជួយដោះស្រាយសុំអធិការអោយដោះលែងមកវិញព្រោះតែសមត្ថកិច្ចចាប់ច្រឡំ។
តែផ្ទុយទៅវិញក្រោយពីអ្នកស្រីនិងប្តីខំកាប់មាន់ក្រាបស្ងោរអោយ ស៊ីឆ្អែតក៏ដើរទៅផ្ទះរៀងៗខ្លួនភ្លេចជួយរឿងកូនអ្នកស្រីអស់រលីង។
អ្នកស្រី បន្តទៀតថា នៅពេលដែលកំពុងតែ ពិបាកចិត្តអាណិតកូនប្រសារនិងចៅដែលត្រូវបានគេចាប់ប្តីទៅទាំងអយុត្តិធម៌នេះស្រាប់តែមានប៉ូលិសប៉ុស្តិ៍បត់ត្រង់ម្នាក់ឈ្មោះលីបានអះអាងថាកូនអ្នកស្រីមានសង្ឃឹមហើយដោយបង្គាប់អោយអ្នកស្រី យកប្រាក់ ចំនួន៥០០០បាត និងលុយខ្មែរចំនួន១០០០០០រៀលយកទៅអោយមេ(អធិការ)ដើម្បីឲ្យគេជួយកែសំណុំរឿងដោះលែងឈ្មោះទីតុលា មកវិញ។ពេលនោះអ្នកស្រីគ្មានប្រាក់ក៏ខំត្រដរចងការប្រាក់គេដើម្បីយកមកដោះកូន ទីបំផុតប៉ូលិសនៅតែបញ្ជូនខ្លួនកូនអ្នកស្រីទៅមណ្ឌលកែប្រែបន្សាបគ្រឿងញៀនដដែលដែលធ្វើឲ្យអ្នកស្រីហួសចិត្តយ៉ាងខ្លាំងព្រោះតែប្រាក់ក៏អស់កូនក៏មិនរួចខ្លួនចំណែកកូនប្រសារនិងចៅក៏មានជម្ងឺហើយរស់នៅយ៉ាងវេទនាគ្មានប្តីរកស៊ីចញ្ចឹមទៀត។ជាចុងក្រោយអ្នកស្រីសំណូមពរអោយសមត្ថកិច្ចដោះលែងកូនប្រុសពៅឈ្មោះទីតុលាមកវិញ។
ទោះជាយ៉ាងណាជុំវិញបញ្ហាខាងលើនេះត្រូវបានមជ្ឈដ្ឋាននានាលើកឡើងថានេះបើសិនជាការរៀបរាប់របស់អ្នកស្រីនាវរ៉ានី ជាការពិតមែនគឺជាភាពអយុត្តិធម៌ បំផុតចំពោះទីតុលាដែលគ្នារងគ្រោះដោយសារសមត្ថកិច្ចចាប់ច្រឡំ។មួយវិញទៀតរងអាស្រូវរបស់ប៉ូលិសដែលបោកលុយគេ៥០០០បាតនិង ១០ម៉ឺនរៀល ថាកែសំណុំរឿងគ្រឿងញៀននោះក៏គួរតែលោក ឧត្តមសេនិយ៍ទោអាត់ខែមស្នងការខេត្តបន្ទាយមានជ័យគួរតែបើកការស៊ើបអង្កេតរកភាពយុត្តិធម៌ ដើម្បីកិត្តិយសនិងភាពស្អាតស្អំសេចក្តីថ្ងៃថ្នូររបស់កងកម្លាំងនគរបាលជាតិផងទាន!៕