ថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០៥០
សារព័ត៌មាន ខ្មែរជាយដែន ( ជាសារព័ត៌មានឯករាជ្យ ទាន់ហេតុការណ៍ ចំពោះព្រឹត្តិការណ៍កើតឡើងនៅក្នុងប្រទេសកម្ពុជា )​ហ៊ាននិយាយការពិត ប្រសើរជាងនិយាយការពារ
ក្រុមអ្នកដឹកទំនិញនិងរថយន្តតាក់ស៊ី ព្រមានប្តឹងអង្គភាពប្រឆាំងអំពើរពុក នឹងធ្វើបាតុកម្មនៅមុខស្នងការខេត្ត!
Tue,20 February 2018 (Time 08:23 PM)
ដោយ ៖ ស្រីម៉ៅ (ចំនួនអ្នកអាន: 1292នាក់)


បន្ទាយមានជ័យ:សមត្ថកិច្ចចរាចរណ៍ធ្វើត្រីងៀតឆ្លៀតពងក្រុមដឹកទំនិញនិងអ្នករត់តាក់ស៊ីគ្រោង ផ្តិត មេដៃ ប្តឹង អង្គភាព ប្រឆាំង អំពើរពុករលួយនិង បាតុកម្ម នៅមុខស្នងការខេត្ត បន្ទាយមានជ័យក្នុងពេលឆាប់ៗ។

​កាល ពី រសៀល ថ្ងៃទី ២០ ខែកុម្ភ: ឆ្នាំ ២០១៨  នេះ សារព័ត៌មាន ខ្មែរជាយដែន ទទួលបាន ព័ត៌មានពី ក្រុម អ្នកដឹកទំនិញនិងអ្នករត់តាក់ស៊ី ពី ទីក្រុង ប៉ោយប៉ែត  មកកាន់ខេត្ត បន្ទាយមានជ័យបានអោយដឹងថា:ពួកគាត់ ពេលនេះ អត់ទ្រាំ លែងបានហើយ ព្រោះតែឆ្អែតចិត្ត ជាមួយនឹង ទង្វើ ត្រីងៀត ឆ្លៀតពង របស់ សមត្ថកិច្ច នគរបាលចរាចរណ៍ ខេត្ត បន្ទាយ

មានជ័យ  ដែល កំពុងប្រព្រឹត្ត អំពើរ ពុករលួយ និងធ្វើលើស បទបញ្ជារ សម្តេច តេជោ ហ៊ុនសែន ដែលលោកបានឲ្យ អាជ្ញាធរ ខេត្តនិងស្រុក ទូទាំងប្រទេស  អនុវត្តន៍ បង្ក្រាបទប់ស្កាត់ ទៅលើ រថយន្ត ធុន ធំ តទ្រុង ខុសលក្ខណ: តែអ្វីដែលគួរឲ្យ ហួសចិត្តនោះ បែជា នគរបាលចរាចរណ៍ ខេត្តបន្ទាយមានជ័យ យកលេសនេះមកជំរិតទារប្រាក់ពី រថយន្ត កាមរី ដឹកទំនិញ និងដឹកមនុស្ស ដែលឆ្លងកាត់ ប៉ុស្តិ៍ ត្រួតពិនិត្យ របស់គណកម្មការ ចំរុះនោះមិនរើស មុខទៅវិញ។

ប្រភព បន្តអោយដឹងទៀតថា ចំពោះ រថយន្ត តាក់ស៊ី ដែលដឹកមនុស្សនិងដឹកទំនិញ នៅខាងក្នុង គឺ ប៉ូលិស ចរាចរណ៍ទារប្រាក់ ១០០០០រៀល តែបើ រថយន្ត ដឹកទំនិញ ដាក់ចង់លើគូថក្រោយបន្តិចផងគឺលោក ប៉ូលិស ចរាចរណ៍ ទារប្រាក់២០០០០រៀល តែម្តង។

ក្រុមអ្នកដឹកទំនិញបន្តឲ្យដឹងទៀតថា ដោយសារភាពឈឺចាប់ទៅហ្នឹងទង្វើររបស់ត្រីងៀតឆ្លៀតពងរបស់សមត្ថកិច្ច នគរបាល ចរាចរណ៍ ខេត្ត បន្ទាយមាន ជ័យនេះពួកគាត់គ្រោងនិងផ្តិតមេដៃ ប្តឹងអង្គភាព ប្រឆាំងអំពើរពុករលួយនិងលើកគ្នាទៅធ្វើបាតុកម្មនៅមុខស្នងការដ្ឋានខេត្ត បន្ទាយមានជ័យតែម្តងដើម្បីលោកឧត្តមសេនិយ៍ទោ អាត់ខែមបានដឹងនៅទង្វើរបស់កូនចៅដែលកំពុងតែធ្វើឲ្យរាស្ត្រក្តៅក្រហាយ ដូចកំពុងជួយហែកសន្លឹកឆ្នោត គណបក្ស ប្រជាជនកម្ពុជា យ៉ាងដូច្នោះដែរ៕

ព័ត៌មានគួរចាប់អារម្មណ៍

ពលរដ្ឋ​​៣​ភូមិ​​ នៅ​ស្រុក​សណ្ដាន់​ ​​រង​គ្រោះ​​ដោយ​សារ​​​ក្រុមហ៊ុន​ ស៊ី​អ ស៊ី​ខេ ឈូក​ឆាយ​រំលោភ​យក​ដី​​ពួក​គាត់ ​សុំ​ឲ្យ​​សម្ដេច​តេ​ជោ​​ជួយ​អន្តរាគមន៍ (ខ្មែរជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

ឆ្នោត​ សៀម​និង​យួន ​ត្រូវ​គេ​បើក​​លេង​​ម៉ាសេរី​ ​នៅ​ទី​ក្រុង​ទេសចរណ៍​​​សៀមរាប ​​ (ខ្មែរជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

រថយន្ត​ធុន​ធំ​ ​ដឹក​ប្រេង​គេចពន្ធ ​ពី​ថៃ​ ចូល​កម្ពុជា​​ តាម​ច្រក​ជប់​គគីរ ​​ម៉ាសេរី​​​ (ខ្មែរជាយដែន)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
115 នាក់
ម្សិលមិញ :
167 នាក់
សប្តាហ៍នេះ :
2909 នាក់
ខែនេះ :
16139 នាក់
3 ខែនេះ :
54760 នាក់
សរុប :
2469039 នាក់