អនិច្ចារជីវិតក្រីក្រហើយមកជួបនៅកម្មសង្ខារមិនទៀងទៀត ពិតជាអនោចអធម៌ណាស់!
ឧត្តរមានជ័យ៖បុរស់ម្នាក់ក្រីក្ររស់នៅខេត្តកំពង់ធំបានទៅធ្វើការស៊ីឈ្មួលកាប់ចំការអោយគេ នៅខេត្តឧត្តរមានជ័យ តែអនិច្ចារកម្មកាចចង្រៃអ្វី ?ត្រូវដើមឈើរលំវាត់ស្លាប់ យ៉ាងអនោចអធម៌។
ហេតុការណ៍នេះ កើតឡើងនៅវេលាម៉ោង៨ និង ៣០នាទី ព្រឹកថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០១៨ ស្ថិតនៅចំណុចភូមិអូរគ្រញូង ឃុំត្រពាំងប្រីយ៍ ស្រុុកអន្លង់វែង ខេត្តឧត្តរមានជ័យ។
យោងតាមរបាយកាណ៍ពីសមត្ថកិច្ចបានអោយដឹងថា ជនរងគ្រោះឈ្មោះ យាន់ ទ័រ ភេទប្រុស អាយុ ៣១ឆ្នាំ រស់នៅភូមិកប់ថ្លុកឃុំដំរីស្លាប់ស្រុកកំពង់ស្វាយខេត្តកំពង់ធំ។
បើតាមការឆ្លើតបំភ្លឺពីឈ្មោះ ទុំ ហ៊ុន ភេទប្រុស អាយុ៤១ឆ្នាំ រស់នៅភូមិឃុំជាមួយ ជនរងគ្រោះបានប្រាប់ថា នៅវេលាម៉ោង៧ព្រឹក ពួកគេមានគ្នីគ្នាបីនាក់បានទៅស៊ីឈ្នួលកាប់ចំការ នៅចំណុចកើតហេតុខាងលើ អោយឈ្មោះ នួន លីន ក្នុងតំលៃ៥០ម៉ឺនរៀល ដោយពួកគេទាំងបីនាក់ កំពុងតែកាប់ ដើមឈើក៏រលំ ហើយមែកឈើងាប់វាត់ ត្រូវក្បាលជនរងគ្រោះបណ្តាលអោយស្លាប់ភ្លាមៗ នៅកន្លែងកើតហេតុ។
បច្ចុប្បន្នសាកសពត្រូវបានប្រពន្ធជនរងគ្រោះយកទៅធ្វើបុណ្យនៅស្រុកកំណើត នៅឯខេត្តកំពង់ធំ។