ប្រជាពលរដ្ឋរស់នៅក្នុងផ្សារស្រុកក្រឡាញ់ រិះគន់លើសកម្មភាពគយល័តក្រសួង ចុះចាប់ទំនិញ ប្រជាពលរដ្ឋ !
ខេត្តសៀមរាប ៖ នារសៀលថ្ងៃទី ៤ ខែ កុម្ភះ ឆ្នាំ២០១៨ នៅវលាម៉ោង ៤ និង ០០ នាទី នៅចំណុចភូមិខ្សាច់ ឃុំកំម្ពង់ថ្ងូរ ស្រុកក្រឡាញ់ សកម្មភាពគយល័តក្រសួងចុះចាប់ទំនិញប្រជាពលរដ្ឋជាអាជីវករ ទិញពីរផ្សារចំការគរ ឬផ្សារសេរីសោភ័ណ ខេត្តបន្ទាយមានជ័យ ដើប្បីយកមកបន្តលក់តាមតូបក្នុងផ្សារក្រឡាញ់ និងផ្សារកំម្ពង់ថ្គូវ នៃខេត្តសៀមរាប ។
សកម្មភាពចុះចាប់ទំនិញនេះផងដែរ ត្រូវបានប្រជាពលរដ្ឋដែលជាអាជីវករតូចតាចបន្តលក់នោះ បានរិះគន់យ៉ាងចាស់ដៃទៅលើគយចល័តទាំងនោះ ដែលថាសកម្មភាពនេះត្រូវបានគេមើលឃើញថាតែងតែប្រព្រឹត្តការចុះចាប់ជារៀងរាល់ថ្ងៃរាល់ខែឬក៏រាល់ឆ្នាំផងដែរ លើតែអាជីវករបន្តលក់ដូរតូចតាចតែប៉ុណ្ណោះ ពួកគាត់បានលើកឡើងថា ប្រសិនបើគយចល័តទាំងនោះមានឆន្ទៈចង់ចាប់ទំនិញយ៉ាងដូចឆ្នេះសូមពិនិត្យការចុះចាប់តាមព្រំដែនផង ឬក៏មិនហ៊ានចាប់ ព្រោះទំនិញគេចពន្ធទាំងនោះខ្នងក្រាស់ពីរក្រោយឬក៏បង់លុយចូលហោប៉ៅអស់លោកទៅហើយ ? សូមបញ្ជាក់ថាក្រោយពីការចាប់ទំនិញរបស់បងប្អូនប្រជាពលរដ្ឋជាជនរងគ្រោះទាំងនោះរួចមក អធិការនគរបាល លោកវរះសេនីយ៍ឯក ជី បេងជន បានចុះអន្តរាគមន៌និងសម្របសម្រួលភ្លាមៗផងដែរ ដើប្បីជួយបងប្អូនប្រជាពលរដ្ឋទាំងនោះផងដែរ ។
យ៉ាងណាក៏ដោយប្រជាពលរដ្ឋក្នុងស្រុកក្រឡាញ់ក៏នៅតែទទូចស្នើសុំពីរ នាក់ស្រី ម៉ននី រង្សី ដែលជាអភិបាលនៃកណះអភិបាលស្រុកក្រឡាញ់ មួយនេះមេត្តាជួយពិនិត្យមើលផងទាន រាល់សកម្មភាពរបស់គយចល័តដែលតែងតែធ្វើសកម្មភាពនិងចុះចាប់ទំនិញ និងតាំងទីស្នាក់ការនៅក្នុងស្រុកក្រឡាញ់នេះតែម្ដង ។