ថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០៥០
សារព័ត៌មាន ខ្មែរជាយដែន ( ជាសារព័ត៌មានឯករាជ្យ ទាន់ហេតុការណ៍ ចំពោះព្រឹត្តិការណ៍កើតឡើងនៅក្នុងប្រទេសកម្ពុជា )​ហ៊ាននិយាយការពិត ប្រសើរជាងនិយាយការពារ
ក្រុមជនសង្ស័យបាញ់សម្លាប់មន្ដ្រី ឧទ្យានុរក្ស PMម្នាក់ និងមន្ដ្រីនៃអង្គការ (WCS) ត្រូវតុលាការសម្រេចឃុំខ្លួន!
Mon,05 February 2018 (Time 07:13 PM)
ដោយ ៖ មេត្តា (ចំនួនអ្នកអាន: 965នាក់)


ភ្នំពេញ៖ឈាមស្រែកស្បែកហៅទីបំផុតក្រុមជនសង្ស័យបាញ់សម្លាប់មន្ដ្រី ឧទ្យានុរ័ក្ស PMម្នាក់ និងមន្ដ្រីនៃអង្គការ(WCS)ត្រូវតុលាការសម្រេចឃុំខ្លួនតាម កម្រិតទោស  របស់ខ្លួនហើយ។
កាលពីរសៀលថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០១៨លោកមាសប្រុសអ្នកនាំពាក្យសាលាដំបូងខេត្ត មណ្ឌលគីរីនៅបានថ្លែងប្រាប់បច្ចុប្បន្នភាពឲ្យដឹងថា:ក្រុមជនសង្ស័យទាំង៦នាក់ពាក់ព័ន្ធនិងករណីបាញ់សម្លាប់មន្ដ្រីឧទ្យានុរក្សមន្ត្រីPMនិងមន្ដ្រីនៃអង្គការ(WCS)ត្រូវបានចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនដាក់ពន្ធនាគារជាបណ្តោះអាសន្នហើយ។
 
លោកមាសប្រុសបន្តថាសំណុំរឿងនេះត្រូវបានចៅក្រមស៊ើបសួរបំបែកជាពីរសំណុំរឿងក្នុងនោះចៅក្រមស៊ើបសួរសម្រេចទី១ឈ្មោះផលពេញនាយនគរបាលប៉ុស្តិ៍អូររលែ។ ទី២ឈ្មោះកើតវេហាបទល្មើសឃាតកម្មគិតទុកជាមុន។
 ទី៣ឈ្មោះកើតវេត្តាមេបញ្ជាការកងអនុសេនាតូចទី៣ និងទី៤ឈ្មោះណាងវ៉ាន់និតជាជនសមគំនិតក្នុងបទល្មើសឃាតកម្មគិតទុកជាមុន។
រីឯទី៥ឈ្មោះ ទន ធារ៉ា ហៅក្អូន នគរបាលប៉ុស្ដិ៍អូរលែ និងឈ្មោះឡាយសាវីមេបញ្ជាការរងកងអនុសេនាតូចទី៣ ពីបទ អន្តរាគមន៍ឲ្យឈ្មួយលួចកាប់ព្រៃឈើ បំផ្លិចបំផ្លាញធនធានធម្មជាតិ។
គួររំលឹកថា ការបាញ់ប្រហារនេះបានកើតឡើង នៅចំណុច ប៉ុស្ដិ៍អូររលែ ក្នុងភូមិសាស្ដ្រភូមិ​ពូហ្យាម ឃុំសែនមនោរម្យ ស្រុកអូររាំង ខេត្តមណ្ឌលគិរី នៅចន្លោះម៉ោង៤ ទៅម៉ោង៥ល្ងាចថ្ងៃទី៣០ ខែមករា ឆ្នាំ២០១៨ បាន បណ្ដាលឲ្យស្លាប់មនុស្ស៣នាក់ រួមមាន៖ជនរងគ្រោះទី១៖ ឈ្មោះ សេក វឌ្ឍនា ជាមន្រ្តីអាវុធហត្ថលើផ្ទៃប្រទេស (ស្លាប់), ជនរងគ្រោះទី២៖ ឈ្មោះ កើត សុខណៃ ជាមន្រ្តីឧទ្យានុរក្ស នៃមន្ទីរបរិស្ថាន (ស្លាប់) និងជនរងគ្រោះទី៣៖ឈ្មោះថុលខ្នាជាបុគ្គលិករបស់
អង្គការសមាគមនអភរិរក្សសត្វព្រៃ Wildlife Conservation Society (WCS) បានស្លាប់ពេលបញ្ជូនទៅដល់មន្ទីរពេទ្យ៕ 

ព័ត៌មានគួរចាប់អារម្មណ៍

ពលរដ្ឋ​​៣​ភូមិ​​ នៅ​ស្រុក​សណ្ដាន់​ ​​រង​គ្រោះ​​ដោយ​សារ​​​ក្រុមហ៊ុន​ ស៊ី​អ ស៊ី​ខេ ឈូក​ឆាយ​រំលោភ​យក​ដី​​ពួក​គាត់ ​សុំ​ឲ្យ​​សម្ដេច​តេ​ជោ​​ជួយ​អន្តរាគមន៍ (ខ្មែរជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

ឆ្នោត​ សៀម​និង​យួន ​ត្រូវ​គេ​បើក​​លេង​​ម៉ាសេរី​ ​នៅ​ទី​ក្រុង​ទេសចរណ៍​​​សៀមរាប ​​ (ខ្មែរជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

រថយន្ត​ធុន​ធំ​ ​ដឹក​ប្រេង​គេចពន្ធ ​ពី​ថៃ​ ចូល​កម្ពុជា​​ តាម​ច្រក​ជប់​គគីរ ​​ម៉ាសេរី​​​ (ខ្មែរជាយដែន)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
245 នាក់
ម្សិលមិញ :
167 នាក់
សប្តាហ៍នេះ :
3039 នាក់
ខែនេះ :
16269 នាក់
3 ខែនេះ :
54890 នាក់
សរុប :
2469169 នាក់