សកម្មភាពបទល្មើសនេសាទយ៉ាងកក្រើកដង ស្ទឹងក្រឡាញ់!
សៀមរាប៖បទល្មើសនេសាទកំពុងតែកើតឡើងពេញ បន្ទុកក្នុងភូមិសាស្ត្រ ដងស្ទឹងក្រឡាញ់ ក្រោមការបើកភ្លើងខៀវ ពីសំណាក់ប្រធាន សហគមន៍ និង មន្ត្រី ជំនាញ ។
ដោយមានសេចក្ដី រាយការណ៍ ពីប្រជាពលរដ្ឋ ដែលរស់នៅ តាមបណ្តោយ ដងស្ទឹងក្រឡាញ់ ថាបច្ចុប្បន្ននេះ ពួកគាត់ពិបាក ក្ហុងការធ្វើដំណើរខ្លាំងខណះទឹកស្រក បណ្តាលអោយស្ទឹងរាក់ហើយ មានជនខិលខូចលួចដាក់សម្រាស់កណ្តាល ស្ទឹងនិងបទទំនាបដៃអូរ និងឆ្នុក បរ៉ាវ ព្រមទាំងម៉ូទ័ររំអិលឆកត្រីពេញស្ទឹងតែម្តង។
កាលពីព្រឹកថ្ងៃទី៦ខែកុម្ភះ ឆ្នាំ២០១៨នេះ ក្រុមអ្នកយកព័ត៌មានយើងបានចុះត្បាត តាមដងស្ទឹងដើម្បីប្រម៉ាញ់យកព័ត៌មាន គ្រាន់តចុះមកដល់ចំណុចភូមិបត់ត្រង់ក្នុងឃុំប្រាសាទស្រុកព្រះនេត្រព្រះនិងឃុំសំបួរស្រុកក្រឡាញ់ខេត្តសៀមរាបក៏បានឃើញ សកម្មភាពជនខិលខូចលួចអូសស្បៃនិងឆក់ត្រីយ៉ាងអាណាធិបតេយ្យកណ្តាលថ្ងៃចែស ដោយមិនខ្លាចសមត្ថកិច្ចឡើយ។
ក្រោយពីផ្តិតរូបភាពរួចក្រោយពីផ្តិតរូបភាពរួច ដែលជាព្រំប្រទល់ឃុំសំបួរនិងឃុំប្រាសាទ ក៏មានភាពអណាធិបតេយ្យដោយសារ តែពលរដ្ឋលួចដាក់សម្រាស់កណ្តាលស្ទឹងនិងបិទទនាបអូរ ប្រើ ឧបករណ៍
ឆ្នុកជាពិសេសសកម្មភាពឆក់ត្រីតែម្តង។
ដោយសកម្មភាពអនាធិបតេយ្យនៃ បទល្មើសនេសាទដែលឆក់ត្រីក្នុងមូលដ្ឋាននេះ ត្រូវបានប្រជាពលរដ្ឋចោទប្រកាន់ថាមានការបើកភ្លើងខៀវពីសំណាក់និងមន្ត្រីជំនាញនិងសមត្ថកិច្ចមូលដ្ឋានដែលមិនបានទប់ស្កាត់។ ទោះជាយ៉ាងណាសារព័ត៌មានខ្មែរជាយដែន មិនអមិនអាច ទំនាក់ទំនង លោក សំ ផាន់ណា នាយផ្នែកខណ្ណរដ្ឋបាល ជលផលខេត្តសៀមរាបធ្វើការបកស្រាយជុំវិញបញ្ហានេះ បានទេព្រោះគ្មានលេខទំនាក់ទំនង តែលោក ជី បេងជន អធិការនគរបាលស្រុកក្រឡាញ់ បានទទួលស្គាល់ថា៖នៅតាមបណ្តោយ ដងស្ទឹងក្រឡាញ់នេះពិតជាសំបូរបទល្មើសនេសាទ។
ហើយលោកបន្តអោយដឹងទៀតថា៖ ដោយអនុវត្តន៍តាមបទបញ្ជាររបស់លោក ឧត្ដមសេនីយ៍ទោ ស្នងការខេត្តសៀមរាបក្នុងការបង្ក្រាបបទល្មើសនៅក្នុងមូលដ្ឋានហើយចំពោះបទល្មើសនេសាទកន្លងមកលោកក៏បានដឹកនាំកម្លាំងប៉ុសិ៍ ដោយសហការណ៍ជាមួយប្រជាការពារ ភូមិធ្វើការបង្ក្រាបជាប្រចាំនិងបង្ក្រាបបានឧបករណ៍ឆក់បានចំនួន១២៥គ្រឿងមកហើយ។ តែលោកបញ្ជាក់ថាទោះជាយ៉ាងណា នៅតែមានចន្លោះប្រហោងដោយ ជនឆ្លៀតឱកាសលួចឆក់តមស្ទឹងម្តងម្កាលដែរ តែលោកនិងព្យាយាមបង្ក្រាប អោយខានតែបាន៕