ថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០៥០
សារព័ត៌មាន ខ្មែរជាយដែន ( ជាសារព័ត៌មានឯករាជ្យ ទាន់ហេតុការណ៍ ចំពោះព្រឹត្តិការណ៍កើតឡើងនៅក្នុងប្រទេសកម្ពុជា )​ហ៊ាននិយាយការពិត ប្រសើរជាងនិយាយការពារ
តើមេភូមិចំការគពិតជាថ្លើមធំហ៊ានលក់ដីបម្រុងធ្វើមណ្ឌលសុខភាពរំលងមេឃុំនិងចៅហ្វាយស្រុកមែនឬសូមអង្គភាពប្រឆាំងអំពើរពុករលួយស៉ើបអង្កេត!
Fri,03 August 2018 (Time 08:40 AM)
ដោយ ៖ កញ្ញា (ចំនួនអ្នកអាន: 1425នាក់)


 បន្ទាយមានជ័យ៖ អង្គភាព ប្រឆាំងអំពើរ ពុក រលួយ គួរ បើក ការស៉ើប អង្កេត រឿងរ៉ាវ មេភូមិចំការ គ យកដីសាធារណៈរបស់រដ្ឋ ទៅលក់ យកលុយដាក់ ហោប៉ៅស្ងាត់ៗ សូម្បីមេឃុំនិងលោក ចៅហ្វាយ ស្រុឆ្លើយបដិសេធថាមិនដឹងរឿង..។

 កាលពីពេលជិតដល់ថ្ងៃបោះឆ្នោតស្រាប់តែ ធ្លាយ រឿងអាស្រូវថាលោកមេ ភូមិ នៅជាយដែនថៃ បានលួច លក់ដីសាធារណៈរបស់រដ្ឋត្រៀមធ្វើមណ្ឌលសុខភាព មួយកន្លែងនៅជាប់ផ្លូវជាតិលេខ៥៨ មានទ្រង់ទ្រាយជាច្រមុះជ្រូក បណ្តោយ៨០ម៉ែត្រជាប់ផ្លូវជាតិ៥៨ ស្ថិតក្នុង ភូមិចំការគ ឃុំស្វាយចេក ស្រុកស្វាយចេក ខេត្តបន្ទាយ​មានជ័យ ត្រូវបានលក់ក្នុងតម្លៃ​៥ពាន់ដុល្លាស្ងាត់ៗ មិនឲ្យពលរដ្ឋនៅក្នុងភូមិដឹងជាមុននោះទេអភិបាលស្រុក និងមេឃុំស្វាយចេក ថាមិនដឹងរឿងលក់ដីរដ្ឋ តែមេភូមិថា ឃុំ ស្រុក វាស់លក់រួចហើយ លោក លឿង សុភ័ក្រ អភិបាលស្រុកស្វាយចេក និងលោកស្រី ជ្រូក សុផល មេឃុំស្វាយចេក បានបដិសេធភ្លាមៗ ថាមិនដឹងរឿងទាក់ទងនិងការលក់ដីរដ្ឋ ដែលត្រៀមបម្រុងទុកសាងសង់មណ្ឌលសុខភាព នៅក្នុងភូមិចំការគទេ ព្រោះមិនទាន់មានឯកសារណាមួយបានមកដល់ សាលាស្រុកនៅឡើយទេ។ លោក លឿង សុភ័ក្រ ថានិងផ្ទៀងផ្ទាត់ឡើងវិញថា តើមេភូមិ ចំការគ បានកាត់ដីមណ្ឌលសុខភាពឬមួយក៏យ៉ាងណា?«យើងមិនទាន់បានទទួលព័ត៌មានជាក់លាក់នៅឡើយទេ អើអើ.. ដោយសាររឿងនេះកើតឡើងថ្មីៗពេក ដូឆ្នោះខ្ញុំនិងពិនិត្យមើល ថាវាបានកើតឡើងមែនឬអត់? ពេលក្រោយខ្ញុំនិងបញ្ជាក់រឿងនេះម្តងទៀត»។ ដោយឡែកលោកស្រី ជ្រូក សុផល មេឃុំស្វាយចេកបញ្ជាក់ប្រាប់យ៉ាងខ្លីថា អ្នកស្រីមិនទាន់បានទទួលព័ត៌មាននេះទេ «ប្រហែលជាគ្មានការលក់ដូរដីរដ្ឋទេនោះទេច៎ា»។ ការឆ្លើយបញ្ជាក់ថាមិនបានដឹងរឿងរ៉ាវនៃការលក់ដីរដ្ឋ ដែលទុកសម្រាប់សាងសង់មណ្ឌលសុខភាព នៅក្នុងភូមិចំការគនេះ ធ្វើឡើងបន្ទាប់ពីបែកធ្លាយព័ត៌មាន មេភូមិចំការគ លោកហែម សុផាន់ បានលួចលក់ដីមណ្ឌលសុខភាពស្ងាត់ៗ ក្នុងតម្លៃថោកជាងទីផ្សារ និងលក់ដោយមិនដាក់ដេញថ្លៃ ជាពិសេសគឺលក់ដីដោយមិនមានការឯងភាពពីប្រជាពលរដ្ឋនៅក្នុងភូមិ ចំការគ។ ការលក់ដីដោយមិនឯកភាពពីពលរដ្ឋនេះ គឺដោយសារកន្លងមក ការប្រជុំលក់ដី ត្រូវបានបរាជ័យព្រោះពលរដ្ឋជំទាស់មិនឲ្យលក់។ ទោះជាយ៉ាងណាប្រជាពលរដ្ឋ លើកឡើងថាអ្វីដែលគួរអោយហួសចិត្ត ឃើញ គេចាក់ដី ដែលបម្រុងទុកធ្វើ មណ្ឌលសុខភាព ស្មានតែ រដ្ឋាភិបាល សាងសង់មណ្ឌលសុខភាពអោយពួកគាត់ព្រោះតែនៅក្នុងឃុំស្វាយចេកនេះមិនទាន់មានមណ្ឌលសុខភាពនៅឡើយទេ ពេលប្រជាពលរដ្ឋ ឈឺថ្កាត់ ម្តងៗគឺត្រូវ ធ្វើដំណើរឆ្ងាយ។ លុះសួរនាំទៅទើបដឹងថាលោក មេភូមិលួចលក់ដីស្ងាត់ៗទៅអោយឈ្មោះពេជ្រ បាត់ទៅហើយសូម្បីតែមេឃុំនិងលោកចៅហ្វាយស្រុកក៏ឆ្លើយមិនដឹងរឿងដែរ តើលោកមេភូមិពិតជាថ្លើមធំហ៊ានលួចលួចលក់ដីសាធារណៈរបស់ រដ្ឋយកប្រាក់ដាក់ហោប៉ៅតែម្នាក់ឯងដែរឬទេ? ទោះជាយ៉ាងណាមជ្ឈស្ឋាននានា លើកឡើងថា គ្មានអ្នកណាម្នាក់ជឿទេថា រឿងនេះពិតជាមានការ បើកភ្លើងខៀវពី សំណាក់លោកស្រីមេឃុំស្វាយចេក និង លោកអភិបាលស្រុក ស្វាយចេក មិនខានឡើយសម័យនេះហើយមិនដែលអ្នកទិញណា ហ៊ានទៅទិញដី ដែលគ្មានការទទួលស្គាល់ពីមេឃុំនោះឡើយ។សង្ឃឹមថាអង្គភាពប្រឆាំងអំពើតពុករលួយនឹងបើកការស៉ើប អង្កេតលើករណីនេះផងទាន៕

 

ព័ត៌មានគួរចាប់អារម្មណ៍

ពលរដ្ឋ​​៣​ភូមិ​​ នៅ​ស្រុក​សណ្ដាន់​ ​​រង​គ្រោះ​​ដោយ​សារ​​​ក្រុមហ៊ុន​ ស៊ី​អ ស៊ី​ខេ ឈូក​ឆាយ​រំលោភ​យក​ដី​​ពួក​គាត់ ​សុំ​ឲ្យ​​សម្ដេច​តេ​ជោ​​ជួយ​អន្តរាគមន៍ (ខ្មែរជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

ឆ្នោត​ សៀម​និង​យួន ​ត្រូវ​គេ​បើក​​លេង​​ម៉ាសេរី​ ​នៅ​ទី​ក្រុង​ទេសចរណ៍​​​សៀមរាប ​​ (ខ្មែរជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

រថយន្ត​ធុន​ធំ​ ​ដឹក​ប្រេង​គេចពន្ធ ​ពី​ថៃ​ ចូល​កម្ពុជា​​ តាម​ច្រក​ជប់​គគីរ ​​ម៉ាសេរី​​​ (ខ្មែរជាយដែន)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
208 នាក់
ម្សិលមិញ :
167 នាក់
សប្តាហ៍នេះ :
3002 នាក់
ខែនេះ :
16232 នាក់
3 ខែនេះ :
54853 នាក់
សរុប :
2469132 នាក់