លោក គឹម សុខ ជាអ្នកវិភាគនយោបាយ ត្រូវបានតុលាការ ដោះលែងហើយ
ភ្នំពេញៈ នៅព្រឹកថ្ងៃទី ១៧ ខែ សីហា ឆ្នាំ២០១៨ លោក គឹម សុខ ជាអ្នកវិភាគនយោបាយ និយាយមិនសំចៃមាត់នោះ ត្រូវបានតុលាការលែងឲ្យមាន សេរីភាពហើយ បន្ទាប់រងការចោទប្រ កាន់ យ៉ាងអយុត្តិធម៌មកលើរូបគាត់មក ។
លោក គឹម សុខ ត្រូវបានសមត្ថកិច្ចកម្ពុជាចាប់ខ្លួនកាលពីថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០១៧ ដោយចោទប្រកាន់ពីបទញុះញង់ឲ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍និងបរិហារកេរ្តិ៍ជាសាធារណៈ ក្រោយលោក គឹម សុខ ថ្លែងប្រាប់វិទ្យុមួយថាគណបក្សកាន់អំណាចនៅពីក្រោយករណីឃាតកម្មលើលោក កែម ឡី និងថាបក្សកាន់អំណាចបានរៀបចំក្រុមដើម្បីសម្លាប់មនុស្សក្រៅប្រព័ន្ធច្បាប់៕