រថយន្តយោធា បុកជាមួយម៉ូតូសង់ឌ្រីមបណ្តាលអោយនគរបាលម្នាក់ស្លាប់គួរឲ្យសង្វេគ!
ស្ទឹងត្រែង៖ គួរអោយអាសូរ នគរបាលកាពារព្រំដែនម្នាក់កំពុងជិះម៉ូតូត្រូវបានរថយន្តវីហ្គោ យោធាផ្នែកសឹករងស្រុកសៀមប៉ាង ប្រចាំការនៅភូមិខាំភោគបុកបណ្តាលអោយស្លាប់យ៉ាងអណោធអធ័ម្ម។
តាមសេចក្ដីរាយការណ៍មួយបានដឹងថា មានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើង ដែលបង្កដោយ រថយន្ត ១គ្រឿងម៉ាក vigo ពណ៌ត្រេអ៊ី ពាក់ផ្លាកលេខ ខេមរៈភូមិន្ទ 2.77 33 បានបុកជាមួយនិងម៉ូតូ មួយគ្រឿងម៉ាកឌ្រីមសង់ ស៊េរី ឆ្នាំ 2007 ពាក់ស្លាកលេខ ស្ទឹងត្រែង 1A 4039។ គ្រោះថ្នាក់ចរាចរណ៍នេះកើតឡើង នៅថ្ងៃទី 18 ខែសីហាឆ្នាំ 2018 នៅចំណុចស្ពានអូឃ្លាង ចន្លោះមង្គោលលេខ 37 និង 38 ស្ថិតនៅក្នុងស្រុកសៀមប៉ាង ខេត្តស្ទឹងត្រែង។
រថយន្ត ដែលបានបុកជាមួយនិងម៉ូតូ ខាងលើ ជារបស់មន្ត្រីយោធាម្នាក់ ផ្នែកសឹករងស្រុកសៀមប៉ាង ប្រចាំការនៅភូមិខាំភោគដែលគេស្គាល់ថា ឈ្មោះ ចាន់វិត ភេទប្រុស ជាបើកបររថយន្តនេះផ្ទាល់តែម្ដង។ ដោយឡែកជនរងគ្រោះដែលជាអ្នក ជិះម៉ូតូជួបគ្រោះថ្នាក់ចរាចរណ៍ នឹងបានស្លាប់ ភ្លាមៗ នៅនិងន្លែងកើតហេតុនោះ មានឈ្មោះ ធី សុចិត្រា ភេទប្រុស អាយុ 21 ឆ្នាំ ជាមន្ត្រីប៉ូលិស ព្រំដែនប្រចាំកានៅ ភូមិខាំភោគ ។
បច្ចុប្បន្នសាកសព ជនរងគ្រោះត្រូវបានក្រុមសារសាច់ញាតិ ដឹកយកមកធ្វើបុណ្យ ទៅតាមប្រពៃណី នៅ ភូមិកំភុន ឃុំកំភុន ស្រុកសេសាន។ ដោយឡែក តៃកុងរថយន្ត ត្រូវបានរត់គេចខ្លួនបាត់ស្រមោល ភ្លាមនោះផងដែរ៕