លោក ង៉ោ ម៉េនជ្រួន បន្សល់ទុករឿងអាស្រូវ នៅក្រុងប៉ោយប៉ែត
បន្ទាយមានជ័យៈ លោក ង៉ោ ម៉េនជ្រួន អតីតៈអភិបាលក្រុងប៉ោយប៉ែត បានទទួលតួនាទីជាអភិបាល រងខេត្តបន្ទាយមានជ័យ កាលពីឆ្នាំ២០១៧ ក្រោយពីចាញ់ឆ្នោតភ្លូកទឹកភ្លូកដី នៅក្រុងប៉ោយប៉ែត ដែល គណបក្សសង្គ្រោះជាតិ បានឈ្នះដល់កាំជណ្តើរផ្ទះ លោក ង៉ោម៉េនជ្រួន ។ ក្នុងអាណត្តិគ្រប់គ្រងជាអភិ បាលក្រុងប៉ោយប៉ែត លោកបានសាងស្នាដៃបន្សល់ទុកជាច្រើន ដូចជា ទីក្រុងស្អាតសុទ្ធសំរាម និងភក់ ជ្រាំ រហូតដល់លោក ទទួលបានពានរង្វាន់ទីក្រុងស្អាត និងបដិសណ្ឋារកិច្ច បានទទួលរង្វាន់ផ្ការំដួល មួយទងទៀតផង ។
ក្នុងការគ្រប់គ្រងរបស់លោក ដែលចូលចិត្តនិយាយតាមសំដីថ្នាក់ដឹកនាំកំពូលៗ ដែលមិនមានគំនិត ច្នៃ ប្រឌិត ដើម្បីការអភិវឌ្ឍន៍ក្រុងឲ្យរីកចំរើននោះ លោកបានបន្សល់ទុកករណីទំនាស់ដីធ្លីជាច្រើន ករណី ដោយមិនមានការដោះស្រាយជូនប្រជាពលរដ្ឋ ដោយលោកគិតតែអំពីផលប្រយោជន៍របស់លោក ដែលអាចទទួលបានលាភសក្ការៈ តាមរយៈការចុះហត្ថលេខា និងបង់លេខ ថ្ងៃទីទុកមុន ។ លោកបាន រៀបជាសេនារីយ៉ូ ចាប់តាំងពីថ្នាក់ ស្មៀន ចៅសង្កាត់ ក៏បានចុះហត្ថលេខា ទុកមុនដែរ ។ លិខិតដែលសារព័ត៌មានយើងទទួលបាននោះ មានសង្កាត់ ប៉ោយប៉ែត និង សង្កាត់ផ្សារកណ្តាល ។ ក្នុងការរៀបចំ បោះត្រា ចុះហត្ថលេខា ទុកមុននេះ មានសង្កាត់ប៉ោយប៉ែត មានលោក វ៉ា ជិមណារ៉េត និង លោក នុត លី មានលោក ពុំ សុភិន ជាស្មៀនកាន់ត្រា សម្រាប់បោះត្រានៅលើ លិខិតបញ្ជា្កក់ប្រវត្តិដីធ្លី និង ឯកសារយថាភូតផ្សេងៗ ពាក់ព័ន្ធនិងដីធ្លី ។ នៅសង្កាត់ផ្សារកណ្តាល មានលោក គាត ហ៊ុល ជាចៅ សង្កាត់ លោក សេង ប៊ុនធឿន ជាស្មៀន ព្រមទាំង មានទាំងមេភូមិមួយចំនួនផង ដែរ ដែលបានឃុប ឃិតគ្នា ចុះហត្ថលេខា បោះត្រាទុកជាមុន ។ ចំណែកនៅសាលាក្រុងប៉ោយប៉ែត មានលោក ង៉ោ ម៉េន ជ្រួន ជាអភិបាល និងលោក រ៉េត រ៉ន ជាមន្ត្រីរដ្ឋបាលក្រុង ហើយជាអ្នកកាន់ផ្នែកសេដ្ឋកិច្ច សម្រាប់ សាលាក្រុង ហើយជាអ្នករៀបចំឯក រកថវិកាសម្រាប់ជូនលោក ង៉ោ ម៉េនជ្រួន រួមទាំងមន្ត្រីអែបអប មួយចំនួនទៀត ។
បើតាមប្រភពពីមន្ត្រីសាលាក្រុងប៉ោយប៉ែត បានបញ្ជាក់ថាៈ ការចុះហត្ថលេខា និងប្រថាប់ត្រា នៅលើ លិខិតផ្ទេរសិទ្ធិ ឬ លិខិតពាក់ព័ន្ធនិងដីធ្លីនេះ គឺជាមុខរបរសេដ្ឋកិច្ចរបស់គេ នៅពេលប្រជាពលរដ្ឋ ត្រូវ ការលិខិតបញ្ជាក់អំពីសាវតាដី ឬ ពាក្យសុំកាន់កាប់ប្រើប្រាស់ដីធ្លី គឺមិនបានពាក់ព័ន្ធក្នុងការបង់ពន្ធផង និង ទទួលបានថវិកាពីប្រជាពលរដ្ឋផង ហើយមានអ្នករត់ការក្នុងដំណើរការនេះផងដែរ ។ រាល់លិខិត ផ្ទេរសិទ្ធិ ឬ លិខិតពាក់ព័ន្ធនឹងដីធ្លី ដែលសារព័ត៌មានខ្មែរជាយដែន ទទួលបាន គឺចុះហត្ថលេខា និង ប្រថាប់ ត្រា តាំងពីឆ្នាំ២០១៦មកម្លេះ ហើយទុកប្រើប្រាស់ជាប់រហូតដល់សព្វថ្ងៃនេះ ។
នៅតាមបណ្តាញទំនាក់ទំនងសង្គម (ហ្វេសប៊ុក) បានរិៈគន់យ៉ាងខ្លាំងនៅទង្វើររបស់លោក ង៉ោ ម៉េន ជ្រួន និងមន្ត្រីក្រោមឱវាតរបស់លោក បានប្រព្រឹត្តអំពើពុករលួយ ដែលនាំឲ្យមានជម្លោះដីធ្លីមិនមាន ការដោះស្រាយ និង ខាតបង់ថវិកាជាតិ ព្រមទាំងទាញផលចំណេញពីប្រជាពលរដ្ឋក្រីក្រ ។
ប្រជាពលរដ្ឋ បានលើកឡើងថាៈ តើអភិក្រម ដែលបានដាក់តាមសាលាក្រុង សាលាសង្កាត់ និងផ្ទាំ ប៉ាណូធំៗនោះ ទុកគ្រាន់ល្អមើលឬ? ។ ចំពោះករណីលោក ង៉ោ ម៉េនជ្រួន ជាអតីតៈអភិបាលក្រុងប៉ោយ
ប៉ែត មិនបានបំរើផលពលរដ្ឋទេ នៅពេលខ្លួនមានអំណាច បែរទៅជាយកតួនាទីជាមុខជំនួញ រកផល ចំណេញពីលើខ្នងរាស្ត្រ និងរដ្ឋទៅវិញ ។ ប្រជាពលរដ្ឋ បានសំណូមពរ ដល់ សម្តេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន ពិចារណាតាមការគួរ ដើម្បីកាត់សាច់ស្អុយមួយដុំនេះ កុំឲ្យខូចដល់គណបក្សប្រជាជន កម្ពុជា ដែលខិតខំប្រឹងប្រែងជួយប្រជាពលរដ្ឋ កាត់បន្ថយភាពក្រីក្រ ៕