ថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០៥០
សារព័ត៌មាន ខ្មែរជាយដែន ( ជាសារព័ត៌មានឯករាជ្យ ទាន់ហេតុការណ៍ ចំពោះព្រឹត្តិការណ៍កើតឡើងនៅក្នុងប្រទេសកម្ពុជា )​ហ៊ាននិយាយការពិត ប្រសើរជាងនិយាយការពារ
លោកឃួនជឿនរងការចោទប្រកាន់ថាបើកដៃអោយកូនចៅបើកច្រករបៀងផ្គើនបទបញ្ជាសម្តេច «សខេង»!
Wed,08 August 2018 (Time 02:24 PM)
ដោយ ៖ មេត្តា (ចំនួនអ្នកអាន: 1407នាក់)


បន្ទាយមានជ័យ៖ ច្រករបៀង តំបន់៥ ក្នុងភូមិសាស្ត្រ អូរបីជាន់ ក្រោមការគ្រប់គ្រង ដោយលោកឧត្តមសេនិយ៍ ត្រី ឃួនជឿន ត្រូវបានគេរាយការណ៍ថា៖កំពុងតែផ្គើនបទបញ្ជារ សម្តេចក្រឡាហោម «សខេង»ដែលអោយបិទច្រករបៀងទាំងអស់ដើម្បីទប់ស្កាត់រាល់បទ
ល្មើសនានាដែលធ្វើអោយប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋនិងបាត់បង់ចំណូល
ពន្ធចូលរដ្ឋយ៉ាងច្រើនសន្ធឹកសន្ធាប់ផងដែរ។
 
ប្រភពពីប្រជាណលរដ្ឋ រស់នៅតាមបន្ទាត់ព្រំដែន បានរាយការណ៍អោយដឹងថា៖ រាល់ថ្ងៃ
នេះលោកឧត្តមសេនិយ៍ ត្រី ឃួនជឿនកំពុងតែកាក់កបយ៉ាងខ្លាំងដោយសារមានលោកថុលជាកូនចៅដ៏ឆ្នើមពូកែខាងទំនាកលទំនងធ្វើសេដ្ឋកិច្ចជាមួយ សមត្ថកិច្ចថៃដែលឈរជើងនៅទល់មុខគ្នានោះ ក្នុងការបង្ហូរចេញនូវ ទំនិញ គេចពន្ធ រួមមាន ម៉ូតូក្តៅ. ពូក
ជីគីមី .ចំណីសត្វ .និងសត្វព្រៃ ដូចជា ប្រវឹក អណ្តើកដែលនាំចូលពីថៃជាដើម។ក្នុងនោះដែរច្រកនេះក្រៅតែពីបើកដៃអោយ មេខ្យល់នាំពលករឆ្លងដែនខុសច្បាប់ហើយនោះនៅមាន
ការបង្ហូចេញ នូវធ្យូង និងអង្កាមរាប់តោនក្នុងមួយថ្ងៃៗ។
ទោះជាយ៉ាងមជ្ឈដ្ឋាននានាបានលើកឡើងថា៖ មូលហេតុដែលលោក ថុល ថ្លើមធំហ៊ានផ្អើនបទ បញ្ជា  របស់  សម្តេចក្រឡាហោម  «ស ខេង» ដោយលួុចបើកច្រករបៀងបញ្ចេញទំនិញខុសច្បាប់ធ្វើអោយប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋនិងបាត់បង់ចំណូល
ពន្ធចូលរដ្ឋយ៉ាងច្រើនសន្ធឹកសន្ធាប់នេះគឺលោក មានខ្នងបង្អែកដ៏រឹងមាំគឺ លោក ឧត្តមសេនីយ៍ត្រី  ឃួនជឿនជាអ្នកកាងពីក្រោយ។ 
យ៉ាងណាក៏ដោយសារព័ត៌មានយើងមិនទាន់អាចទំនាក់ទំនងសុំការបំភ្លឺពីលោកឧត្តមសេនីយ៍ត្រីឃួនជឿនបានទេ ព្រោះគ្មានលេខទំនាក់ទំនងតែយើងនិងរងចាំការបកស្រាយពីលោកជានិច្ច៕

ព័ត៌មានគួរចាប់អារម្មណ៍

ពលរដ្ឋ​​៣​ភូមិ​​ នៅ​ស្រុក​សណ្ដាន់​ ​​រង​គ្រោះ​​ដោយ​សារ​​​ក្រុមហ៊ុន​ ស៊ី​អ ស៊ី​ខេ ឈូក​ឆាយ​រំលោភ​យក​ដី​​ពួក​គាត់ ​សុំ​ឲ្យ​​សម្ដេច​តេ​ជោ​​ជួយ​អន្តរាគមន៍ (ខ្មែរជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

ឆ្នោត​ សៀម​និង​យួន ​ត្រូវ​គេ​បើក​​លេង​​ម៉ាសេរី​ ​នៅ​ទី​ក្រុង​ទេសចរណ៍​​​សៀមរាប ​​ (ខ្មែរជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

រថយន្ត​ធុន​ធំ​ ​ដឹក​ប្រេង​គេចពន្ធ ​ពី​ថៃ​ ចូល​កម្ពុជា​​ តាម​ច្រក​ជប់​គគីរ ​​ម៉ាសេរី​​​ (ខ្មែរជាយដែន)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
242 នាក់
ម្សិលមិញ :
167 នាក់
សប្តាហ៍នេះ :
3036 នាក់
ខែនេះ :
16266 នាក់
3 ខែនេះ :
54887 នាក់
សរុប :
2469166 នាក់