ខេត្តបន្ទាយមានជ័យអនាធិបតេយ្យដោយសារល្បែងស៉ីសងនិងក្លឹបកម្សាន្តបង្កប់គ្រឿងញៀនទើបទើបពលរដ្ឋរស់នៅអសុវត្ថភាពព្រោះសំបូរចោរ!
បន្ទាយមានជ័យ៖បច្ចុប្បន្ននេះកាន់តែអនាធិបតេយ្យខ្លាំងហើយក្រោយពីមានវត្តមានរបស់ជនជាតិចិនដែលជាមហាមិត្តយើងចូលមករស់នៅកាន់តែច្រើនគេសង្កេតឃើញថា៖ ល្បែងស៉ីសង ក្លឹបកម្សាន្តមួយចំនួនក្លាយជាកន្លែង
ជួញដូរនិងប្រើប្រាស់គ្រឿងញៀនហើយអំពើរហឹង្សានិងចោរកម្មកើតឡើងយ៉ាងពេញបន្ទុកដែលធ្វើអោយប្រជាពលរដ្ឋរស់នៅក្នុងក្តីកង្វល់ដោយភូមិឃុំពុំសូវមានសុវត្ថភាព។ដោយភាពអសកម្មទាំងនេះធ្វើអោយក្តៅស្លឹកត្រចៀកសមត្ថកិច្ចក្នុងខេត្តនេះមិនស្ទើរទេដោយសារតែរថយន្ត3គ្រឿងក្នុងចំណោម4ត្រូវចោរលួចយកទៅបាត់ដោយសុវត្ថិភាពទៅហើយ1គ្រឿងនៅស្រុកមង្គលបូរី1គ្រឿងនៅក្រុងសិរីសោភ័ណ1គ្រឿងនៅក្រុងប៉ោយប៉ែតនិង1គ្រឿងចុងក្រោយនៅឃុំគោករមៀតស្រុកថ្មពួកនៅមិនទាន់រកឃើញ។
ដោយបែបនេះហើយទើបលោកឧត្តមសេនីយ៍ទោ អាត់ ខែម ស្នងការនគរបាលខេត្តបន្ទាយមានជ័យ និងលោកមាស ច័ន្ទពិសិដ្ឋ ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តបន្ទាយមានជ័យ បានដឹកនាំកម្លាំងនគរបាលប្រតិបត្តិការ ចុះត្រួតពិនិត្យបទល្មើសគ្រឿងញៀន ចាប់ពីវេលាម៉ោង១២យប់អធ្រាត្រថ្ងៃទី២៩រហូតដល់ម៉ោង៤ទាបភ្លឺថ្ងៃទី៣០ សីហា នៅចំណុចក្លឹបកំរាំឌីស្កូ ខារ៉ាអូរខេ នៅក្រុងសិរីសោភ័ណ និងនៅក្រុងប៉ោយប៉ែត ចំនួន៣ទីតាំង ក្លឹបហ្គោលថោន និងក្លឹបថាច់ ដោន ក្លឹបឡាហ្វ៊ីរ៉ា ដែលជនជាតិចិនជួលសមត្ថកិច្ចរកឃើញត្ថុតាងឧបករណ៍ប្រើប្រាស់គ្រឿងញៀន នៅក្នុងក្លឹបថាច់ដោននិងក្លឹបឡាហ៊្វីរ៉ា ក្រុងប៉ោយប៉ែត មានការសង្ស័យទីតាំងនេះអាចមានការប្រើប្រាស់គ្រឿងញៀន សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យមូយចំនួនជនជាតិចិននិងខ្មែរយកទៅសាកសួរធ្វើតេស្ថ៍ទឹកនោមផងដែរ។
3ទីតាំងរួមមានហ្គោលថោននៅក្រុងសិរីសោភ័ណថាច់ដោនភូមិក្បាលស្ពាន1និងឡាហ្វីរ៉ានៅភូមិបាលិលេយ្យ1នៅសង្កាត់និងក្រុងប៉ោយប៉ែត។
ទោះជាយ៉ាងណាមជ្ឈដ្ឋាននានាលើកឡើងថាបច្ចុប្បន្ននេះកាន់តែអនាធិបតេយ្យខ្លាំងហើយក្រោយពីមានវត្តមានរបស់ជនជាតិចិនដែលជាមហាមិត្តយើងចូលមករស់នៅកាន់តែច្រើនគេសង្កេតឃើញថា៖ ល្បែងស៉ីសង ក្លឹបកម្សាន្តមួយចំនួនក្លាយជាកន្លែងជួញដូរនិងប្រើប្រាស់គ្រឿងញៀនហើយអំពើរហឹង្សានិងចោរកម្មកើតឡើងយ៉ាងពេញបន្ទុកដែលធ្វើអោយប្រជាពលរដ្ឋរស់នៅក្នុងក្តីកង្វល់ដោយភូមិឃុំពុំសូវមឆនសុវត្ថភាព។
បើលោកស្នងការនិងលោកព្រះរាជអាជ្ញាបង្រ្កាបល្បែងខុសច្បាប់ដែលកំពុងរីកដូចផ្សឹតដូចជាល្បែងភ្នាល់បាល់តាមប្រពន្ធអនឡាញ/កន្ទុយលេខនិងផ្សេងៗទៀតមិនដឹងជាពលរដ្ឋត្រេកអរយ៉ាងណាទេព្រោះរថយន្ត3គ្រឿងក្នុងចំណោម4ត្រូវចោរលួចយកទៅបាត់ដោយសុវត្ថិភាពទៅហើយ1គ្រឿងនៅស្រុកមង្គលបូរី1គ្រឿងនៅក្រុងសិរីសោភ័ណ1គ្រឿងនៅក្រុងប៉ោយប៉ែតនិង1គ្រឿងចុងក្រោយនៅឃុំគោករមៀតស្រុកថ្មពួក។