រដ្ឋាបាលសាលាខេត្តប្រកាសអោយពលរដ្ឋដែលមានបំណងធ្វើបណ្ណព្រំដែននៅច្រកចេញចូលតែមួយខ្លួនឯងក្នុងតំលៃ២០០០០រៀលប៉ុណ្ណោះ!
បន្ទាយមានជ័យ៖សេចក្តីប្រកាសព័ត៌មានរដ្ឋាបាល សាលាខេត្ត បន្ទាយមានជ័យ ចេញផ្សាយកាលពី ថ្ងៃ ១០ ខែសីហាឆ្នាំ២០១៨ នេះថា៖រដ្ឋបាលខេត្តបន្ទាយមានជ័យសូមជម្រាបជូនព័ត៌មានដល់បងប្អូនប្រជាពលរដ្ឋ និងសាធារណៈជនឱ្យបានជ្រាបថា៖ ថ្មីៗនេះរដ្ឋបាលខេត្តបានទទួលព័ត៌មានពីគេហទំព័រមួយចំនួនពាក់ព័ន្ធការងារផ្ដល់ប័ណ្ណព្រំដែនកម្ពុជា-ថៃ បានចុះផ្សាយថា មានកងកំលាំងនគរបាលប៉ុស្ដិ៍ប្រចាំការនៅច្រកទ្វារសាលាខេត្តបានផ្សំគំនិតជាមួយមេខ្យល់មួយចំនួនមករកស៊ីរត់ការក្នុងតំលៃថ្លៃកប់ពពក ហើយដើម្បីជាសវាបញ្ហានេះ
ខាងការិយាល័យ ច្រកចេញចូលតែមួយសំណូមពរអោយប្រជាពលរដ្ឋមកធ្វើខ្លួនឯងផ្ទាល់ មិនដល់រយៈពេល១០ថ្ងៃនិងទទួលបានហើយក្នុង១ច្បឋប់តែ២០០០០រៀលប៉ុណ្ណោះ(ម្ភៃពាន់រៀលប៉ុណ្ណោះ)សូមមើលសេចក្តីក្រកាសខាងក្រោម។